- 2019-06-17 04:42:41
- ព័ត៌មាន
បណ្ដុំឡានតម្លៃខ្ទង់លានដុល្លារ បានលេចមុខនៅកម្ពុជា
- 2019-06-17 04:42:41
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បណ្ដុំឡានតម្លៃខ្ទង់លានដុល្លារ បានលេចមុខនៅកម្ពុជា
ចន្លោះមិនឃើញ
រថយន្តតម្លៃថ្លៃៗបានបង្ហាញមុខជាហូរហែក្នុងប្រទេសកម្ពុជា និងអាចទទួលបានការចាប់អារម្មណ៍ពីសារព័ត៌មានជិតខាងកម្ពុជាទៀតផង។ ខាងក្រោមនេះគឺជាបណ្ដុំរថយន្តតម្លៃខ្ទង់លានដុល្លារ ដែលបានលេចមុខលើដងផ្លូវកម្ពុជា ៖
រថយន្តម៉ូដែលនេះ បានល្បីល្បាញដល់សារព័ត៌មានបរទេស នៅពេលដែលវាបានបុកគ្នាជាមួយនឹងរថយន្តដឹកទំនិញធុនធំដែលធ្វើដំណើរពីភ្នំពេញ ទៅអណ្ដូងទឹក កាលពីខែវិច្ឆិកា ឆ្នាំ ២០១៧ កន្លងទៅ ដែលធ្វើឲ្យរថយន្តរងការខូចខាតយ៉ាងដំណំ។
ត្បិតថាបានខូចខាតហើយក្ដី ប៉ុន្តែ McLaren P1 ធ្លាប់គ្រងតំណែងជារថយន្តមានតម្លៃថ្លៃជាងគេនៅកម្ពុជា ដោយកាលចេញលក់លើទីផ្សារបរទេសនៅឆ្នាំ ២០១៣ វាមានតម្លៃ ១,៣៥ លានដុល្លារ។ McLaren P1 ជារថយន្តដែលផលិតមានចំនួនកំណត់ ពោលមានត្រឹម ៣៧៥ គ្រឿងប៉ុណ្ណោះនៅក្នុងលោក។
រថយន្តមហាកម្លាំងរបស់បារាំងម៉ូដែល Bugatti Chiron ផលិតមានកំណត់ត្រឹម ៥០០ គ្រឿងនេះបានបង្ហាញមុខនៅកម្ពុជាកាលពីដើមខែធ្នូ។ គួរដឹងថានៅលើទីផ្សារអឺរ៉ុប រថយន្តកម្លាំង ១៥០០ សេះ នេះមានកំណត់តម្លៃចាប់ផ្ដើមពី ២,៤ លានអឺរ៉ូ (ស្មើប្រមាណ ២,៧ លានដុល្លារ) ដោយអតិថិជនគ្រប់រូបតម្រូវឲ្យកក់ប្រាក់ ២០០ ០០០ អឺរ៉ូ ជាមុន។
កាលពីចុងខែឧសភារថយន្ត Ferrari ផលិតមានកំណត់ចំនួនពីរគ្រឿងបានហោះមកកាន់កម្ពុជាក្នុងពេលដំណាលគ្នាតែម្ដង ដែលជាម៉ូដែល Ferrari LaFerrari និង Ferrari LaFerrari Aperta។ ចំពោះម៉ូដែល Ferrari LaFerrari មានដាក់លក់ដំបូងតម្លៃ ១,៣ លានដុល្លារ ផលិតត្រឹម ៤៩៩ គ្រឿង។ ចំណែក Ferrari LaFerrari Aperta មានផលិតត្រឹម ២១០ គ្រឿង ដែលបានកំណត់តម្លៃលក់ខ្ទង់ ៨ លានដុល្លារ ឯណោះ។
បញ្ជាក់ថាតម្លៃដែលបង្ហាញខាងលើនេះជាតម្លៃលក់លើទីផ្សារបរទេស មិនទាន់គិតបញ្ចូលថ្លៃពន្ធផ្សេងៗ ឬថ្លៃដឹកជញ្ជូននោះទេ៕
ចុចអាន៖