- 2019-06-10 07:28:00
- ព័ត៌មាន
Isuzu ប្រកាសចេញរថយន្តថ្មីមកទីផ្សារកម្ពុជា មានបច្ចេកវិទ្យាបំលែងម៉ាស៊ូតថ្មី ភាយឧស្ម័នតិចបំផុត
- 2019-06-10 07:28:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Isuzu ប្រកាសចេញរថយន្តថ្មីមកទីផ្សារកម្ពុជា មានបច្ចេកវិទ្យាបំលែងម៉ាស៊ូតថ្មី ភាយឧស្ម័នតិចបំផុត
ចន្លោះមិនឃើញ
ម៉ាស៊ីនរថយន្តភីបអាប់ស៊េរីថ្មី "Isuzu D-MAX" ដែលជាម៉ាស៊ីនស្តង់ដារដ៏ល្អបំផុតនៅក្នុងគ្រប់ស្ថានភាពផ្លូវ ជាមួយនិងសមត្ថភាពដ៏ល្អឥតខ្ចោះ ការសន្សំសំចៃម៉ាស៊ូតដ៏ល្អបំផុត និងភាពធន់រឹងមាំដែលគ្មានគូរប្រៀប ដោយមានមុខងារដ៏ល្អដាច់ដោយឡែកពី Isuzu 3.0 Ddi Blue Power ជាមួយនឹងបច្ចេកវិទ្យាចុងក្រោយបំផុតបានមកដល់ទីផ្សាររថយន្តនៃប្រទេសកម្ពុជាហើយ។
Isuzu សង្កត់ធ្ងន់ទៅលើភាពជាអ្នកនាំមុខ ខាងបច្ចេកវិទ្យានាពេលអនាគតជាមួយ កម្លាំងម៉ាស៊ីនថ្មី ដែលផ្តល់បទពិសោធបើកបរដ៏ល្អបំផុត។ Isuzu កំពុងឈានមុខគេតាមរយៈការទទួលបានភាពជោគជ័យដ៏អស្ចារ្យនៅក្នុងប្រភពថាមពលថ្មីរបស់ខ្លួន។ ខណៈពេលដែលការសម្ពោធដ៏ធំនៃរថយន្តស៊េរីថ្មីនេះ ក៏មានរថយន្ត “Isuzu MU-X” បែបស្ពរ័ពិតជា ទាក់ទាញគ្រប់ក្រសែភ្នែក។
សម្ព័ន្ធក្រុមហ៊ុន ទ្រី ផេដ (Tri Petch Group), តំណាងដោយ លោក Shuichiro Mori អគ្គនាយកក្រុមហ៊ុន Tri Petch Isuzu Sales Cambodia ដែលជាអ្នកចែកចាយផ្លូវការរបស់រថយន្ត Isuzu Pickups និង SUVs នៅកម្ពុជាបានថ្លែងថា "Isuzu មានមោទនភាពយ៉ាងខ្លាំងចំពោះសមត្ថភាពរបស់យើងក្នុងការផ្តល់ជូននូវបច្ចេកវិទ្យាទំនើបចុងក្រោយបំផុតជាមួយគុណភាពល្អបំផុត ដែលតែងតែត្រូវបានដាក់បញ្ចូលទៅក្នុងរថយន្ត Isuzu 1.9 Ddi Blue Power ហើយត្រូវបានគេធ្វើតេស្តគុណភាពប្រពន្ធ័ដំណើរការ និងភាពធន់រឹងមាំ ជាលើកដំបូងនៅលើពិភពលោក កាធ្វើតេស្តចុងក្រោយនេះបាន បង្ហាញពីគុណភាពផលិតផលរបស់យើង។"
ការធ្វើតេស្តនេះបានធ្វើឡើងនៅក្នុងឆ្នាំ ២០១៥ ដែលរោងចក្រ Isuzu ជាឧស្សាហកម្ម ដំបូងបង្អស់ដែលមានការតេស្តរថយន្តពេញមួយថ្ងៃ មួយយប់។ ម៉ាស៊ីន 1.9 Ddi Blue Power បានដំណើរការមិនឈប់ដោយឆ្លងកាត់ ៣ ប្រទេសរួមគ្នា រួមមានប្រទេសថៃ ប្រទេសឡាវ និងទីក្រុងអ៊ូរូមគីដែលមានទីតាំងនៅស៊ីងជៀដែលជាតំបន់រដ្ឋបាលពិសេសនៃប្រទេសចិន។
ការធ្វើដំណើរដ៏វែងឆ្ងាយនេះមានប្រវែង ៥,៧៥៥ គីឡូម៉ែត្រដែលឆ្លងកាត់គ្រប់ស្ថានភាព ប៉ុន្តែ Isuzu បានបំបែកឯតទគ្គកម្មបើកបរចម្ងាយ ៦,១២៨ គីឡូម៉ែត្រដែលបានចាប់ផ្តើមពីទីក្រុងប៉េកាំង (មហាកំផែងចិន) Ordos - Xian ក្នុងឆ្នាំ ២០១៧។
សមត្ថភាពដ៏អស្ចារ្យនៃកម្លាំងម៉ាស៊ីន1,900cc ត្រូវបានបង្កើតឡើងពីការច្នៃប្រឌិតឈានមុខគេនិងការអភិវឌ្ឍន៍ផលិតផលដែលមានបទពិសោធន៍និងកោសលវិច័យជាង ១០០ ឆ្នាំ។
ប្រវត្តិរបស់ Isuzu ដែលជាក្រុមហ៊ុនផលិតម៉ាស៊ីនម៉ាស៊ូតលំដាប់ថ្នាក់ពិភពលោកបានធ្វើឱ្យយីហោរថយន្តមួយនេះទទួលបាននូវស្តង់ដារថ្មីដែលលើសពីស្តង់ដារមុនៗ។
គោលដៅសំខាន់ៗ ៣ គឺសមត្ថភាពដ៏ល្អឥតខ្ចោះ ការសន្សំសំចៃម៉ាស៊ូតដ៏ល្អបំផុត និងភាពធន់រឹងមាំដែលគ្មានគូរប្រៀបដើម្បីបំពេញតម្រូវការដ៏ឈ្លាសវៃរបស់អតិថិជន យើងដែលចង់បានបទពិសោធន័បើកបរដ៏ល្អ ឥតខ្ចោះសំរាប់មុខងារការងាររបស់អតិថិជនកម្ពុជា។
លោក Mori បានបន្ថែមថាការរចនាផ្នែកខាងក្រៅនិងខាងក្នុងបង្ហាញពីភាពប្រណីតនិងទាក់ទាញដល់មនុស្សគ្រប់គ្នាដែលមើលទៅលើ Isuzu 1.9 Ddi Blue Power "លក្ខណៈពិសេសនៃគ្រឿងបរិក្ខារនិងសម្ភារៈបរិក្ខារដែលផ្តល់ភាពងាយស្រួលនឹងផ្តល់នូវបទពិសោធន៍បើកបរដ៏ល្អឥតខ្ចោះបំផុត។
ព័ត៌មានអំពីផលិតផលម៉ាស៊ីនរថយន្ត "Isuzu 1.9 និង 3.0 Ddi Blue Power" New! ម៉ាស៊ីន "Isuzu 1.9 Ddi Blue Power" មានការផ្លាស់ប្តូរម៉ាស៊ីន RZ4E-TC 1,900 cc ដែលមានសមត្ថភាពថាមពលអតិបរមា ១៥០ សេះក្នុងល្បឿន 3.600 rpm និងកម្លាំងបង្វិលអតិបរមា 350 Nm នៅ 1800-2600 rpm ។
របកគំហើយថ្មីនៃកាដំណើរការម៉ាស៊ីនស្តេដាតមុខងារថ្មី ដែលបង្ហាញពីបច្ចេកទេសសំខាន់ៗដូចខាងក្រោម៖
ចំពោះ "Isuzu 3.0 Ddi Blue Power" ម៉ូដែល 4JJ1-TC Hi មានសមត្ថភាពថាមពលអតិបរមា 163 hp ក្នុងល្បឿន 3,200 rpm និងកម្លាំងបង្វិលអតិបរមា 380 Nm នៅ 1800-2200 rpm ។
ជម្រើសល្អឥតខ្ចោះមួយទៀតសម្រាប់អតិថិជនដែលចង់បានកម្រិតថាមពលខ្ពស់និងកម្រិតការដំណើរការខ្ពស់ដែលនឹងបង្កើតបទពិសោធន៏ក្នុងការបើកបរដ៏អស្ចារ្យ។
រថយន្តថ្មី "Isuzu D-Max 1.9 Ddi Blue Power" ដែលជាការច្នៃប្រឌិតលំដាប់ពិភពលោកដែលឆ្លុះបញ្ចាំងពីបច្ចេកវិទ្យាដ៏ល្អឥតខ្ចោះផ្នែកខាងក្រៅនិងផ្ទៃខាងក្នុងទាន់សម័យជាមួយនឹង ធាតុផ្សំនៃការរចនាថ្មី "អស្ចារ្យ" ហួសពីការរំពឹងទុកជាមួយនឹងបច្ចេកវិទ្យា Bi-LED ថ្មីដែលធ្វើឲ្យ មើលឃើញកាន់តែច្បាស់ និងអស្ចារ្យជាងមុន ខណៈពេលដែលការប្រើប្រាស់ថាមពលតិចជាងមុនដែលត្រូវបានបំពេញដោយគែមក្រូម (ផ្តាច់មុខសម្រាប់ម៉ូដែល Cab Four និង Space cab) និង យ៉ាន់ស្ព័រថ្មី ទំហំ១៨ អ៊ិញ ធ្វើឲ្យមានភាពទាន់សម័យនិងមានភាពលេចធ្លោបំផុត។
Isuzu MU-X 3.0 Ddi Blue Power" រថយន្ត SUV ប្រណីតដែលមានរចនាបទហួសពីការរំពឹងទុកជាមួយនឹងផ្នែកខាងក្រៅ ទាន់សម័យ លេខធ្លោរពីរថយន្តដ៏ទៃទៀត ដែលត្រៀមរួចជាស្រេចដើម្បីធ្វើឱ្យទស្សនិកជនមានការភ្ញាក់ផ្អើលនិងទំនុកចិត្តទាំងស្រុងទៅលើបច្ចេកវិទ្យាទំនើបៗ នាពេលអនាគតរបស់ Isuzu នៅក្នុងរថយន្ត "Isuzu 3.0 Ddi Blue Power" ដោយសារតែការរចនាបែបស្ព័រ 3D ថ្មី របស់កាងរថយន្តខាងមុខ ជាមួយភាពឆើតឆាយ ដើម្បីបង្ហាញពីរថយន្តស្ព័រយ៉ាងពិតប្រាកដ។
ចំណែកទំហំកង់ ១៨ អ៊ីញថ្មីមានលក្ខណៈពិសេសជាមួយនឹង Flash Black Design និងផ្ទៃខាងក្នុងដ៏ប្រណីតដែលធ្វើអោយអារម្មណ៍ស្រស់ថ្លា ពណ៌កៅអីស្បែកខ្មៅនៅក្នុងការរចនាម៉ូតតាមបែប Sport Cut ដែលធ្វើអោយអ្នកបើកបរអង្គុយយ៉ាងស្រួលខ្លួន គ្រឿងតុបតែងពណ៌ប្រាក់នៅនឹង ទ្វារចំហៀងនិងប្រអប់ហ្គ៊ែរ ព្រមទាំងមុខងារស្តង់ដារជាច្រើន សម្រាប់ផ្ទៃខាងក្នុង ដែលការរចនាតាមបែប Isuzu Universal Design ដែលបានទទួលការកោតសរសើរជាសកលសម្រាប់លក្ខណៈពិសេសដែលងាយស្រួលប្រើ។
ថ្មី! Etna Red Color (ពណ៌ក្រហមទុំ) ដែលជាប្រណីតភាពមួយផ្សេងទៀត ដែលលោកអ្នកចង់បានបំផុត។
ដើម្បីអបអរសាទរការមកដល់នៃម៉ាស៊ីនរថយន្ត Isuzu 1.9 Ddi Blue Power និងម៉ូដែលថ្មី Isuzu MU-X ក្រុមហ៊ុនមានការបញ្ចុះតម្លៃលើកទឹកចិត្តនឹងត្រូវបានផ្តល់ជូនដូចខាងក្រោម៖
Isuzu សូមអញ្ជើញអ្នកទាំងអស់ដែលមានចំណាប់អារម្មណ៍មកចុះឈ្មោះធ្វើការបើកបរសាកល្បងដើម្បីទទួលបាននូវបទពិសោធន៍បើកបរលំដាប់ថ្នាក់ពិភពលោកដ៏ថ្មីបំផុតរបស់រថយន្ត "Isuzu D-MAX Blue Power" និង "Isuzu MU-X" ដើម្បីយល់ដឹងពីព័ត៌មានផលិតផលរថយន្តថ្មីបន្ថែម និងចូលរួមក្នុងសកម្មភាពសប្បាយៗរបស់យើងដោយទទួលបានរង្វាន់សំណាងតាមរយៈបណ្តាញសង្គមដូចជាវេបសាយ
ឬសាកសួរផ្ទាល់នៅអគារតាំងបង្ហាញរថយន្ត ISUZU នៅ ក្រុមហ៊ុន ខេ (ខេមបូឌា) ដែលមានទីតាំងនៅភូមិ ក្បាលដំរី មហាវិថីសហព័ន្ធរុស្សី សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ លេខទូរស័ព្ទ 023 950 084 ។
លើសពីនេះទៀត Isuzu ក៏បានរៀបចំការប្រគុំតន្រ្តីដ៏អស្ចារ្យមួយដើម្បីអបអរសាទរ ការសម្ភោធនៃរថយន្តថ្មីនេះ នៅផ្សារទំនើបអ៊ីអនម៉លសែនសុខ ជាន់ទី 2 ដែលមានកំពូលតារាចំរៀងដ៏ពេញនិយម ដូចជាលោក ព្រាប សុវត្ថិ លោក ហ្សូណូ អ្នកនាង សុខ ស្រីនាង លោក នីកូ កញ្ញា ពេជ្រ សូលីកា កុមារា ពេជ្រ ថៃ និង កុមារី សុខ សុជាតា។ ខ្ញុំមានការរំពឹងទុកខ្ពស់ថាអតិថិជនកម្ពុជានឹងផ្តល់នូវការគាំទ្រ យ៉ាងកក់ក្តៅដល់ផលិតផលម៉ាស៊ីន “ISUZU 1.9 & 3.0 Ddi Blue Power ”៕