- 2019-06-08 04:01:09
- ព័ត៌មាន
ពាក់ព័ន្ធនឹង Messenger រដ្ឋាភិបាលអាមេរិកស្នើឲ្យ Facebook ជួយ
- 2019-06-08 04:01:09
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ពាក់ព័ន្ធនឹង Messenger រដ្ឋាភិបាលអាមេរិកស្នើឲ្យ Facebook ជួយ
ចន្លោះមិនឃើញ
កាលពីពេលថ្មីៗនេះ រដ្ឋាភិបាលអាមេរិក បានព្យាយាមបញ្ចុះបញ្ចូលឲ្យក្រុមហ៊ុន Faceboo Inc ផ្តល់ការបំបែកកូដ(break the encryption) របស់កម្មវិធី Messenger ដ៏មានប្រជាប្រិយភាព ដើម្បីងាយស្រួលស្ដាប់សំឡេងជនសង្ស័យពេលមានករណីឧក្រិដ្ឋកម្មណាមួយកើតឡើង។
ជុំវិញករណីភាគីក្រុមហ៊ុន Facebook Inc ជំទាស់នឹងការស្នើសុំរបស់ក្រសួងយុត្តិធម៌ដែលជាភាគីខាងរដ្ឋាភិបាល អាចនឹងត្រូវជាប់ចោទពីបទ មើលងាយតុលាការ ដែលមិនព្រមឲ្យអនុវត្តន៍ទៅតាមសំណើរតាមដានខាងលើ។ នេះបើយោងតាមប្រភពដែលសុំមិនបញ្ចេញឈ្មោះ។
យ៉ាងណាក្តី នៅពេលនេះទាំងភាគីខាង Facebook និងខាងរដ្ឋាភិបាលបានបដិសេធ សុំមិនធ្វើការបកស្រាយបន្ថែមជូនសារព័ត៌មាននោះទេ ដូចនេះមានតែរង់ចាំតាមដានបន្តទៀត តើរឿងរ៉ាវនឹងទៅជាយ៉ាងណា?
អានអត្ថបទបន្ត៖