• 2019-06-07 03:00:00
  • ព័ត៌មាន

បើក​វាំង​នន មើល​ខាង​ក្នុង​ជីវិត​ព្រះនាង​តូច​របស់​សហព័ន្ធ​យក្ស Huawei

  • 2019-06-07 03:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខណៈក្រុមហ៊ុន​របស់​ឪពុក​កំពុង​ជួប​រកាំរកូស​នឹង​ប្រទេស​ក្រៅ​នោះ ជីវិត​របស់​ព្រះនាង​តូច​របស់​ក្រុមហ៊ុន​យក្ស​ចិន Huawei នាង Annabelle Yao ហាក់​គ្មាន​អ្វី​ផ្លាស់​ប្ដូរ​នោះ​ឡើយ។ នៅ​ពេល​បច្ចុប្បន្ន ក្រុមហ៊ុន​ផលិត​បរិក្ខា​បច្ចេកវិទ្យា​យក្ស​ចិន​កំពុង​ទទួល​បាន​ចំណាប់​អារម្មណ៍​ជា​ច្រើន​នៅ​ពេល​ក្រុមហ៊ុន​នេះ​មាន​បញ្ហា​ជាមួយ​សហរដ្ឋ​អាមេរិក។ ទន្ទឹម​នឹង​នោះ សមាជិក​របស់​សហព័ន្ធ​នេះ​ក៏​ត្រូវ​បាន​ចាប់​អារម្មណ៍មិន​ស្ទើរ​ដែរ។

គួរ​បញ្ជាក់​ផង​ដែរ​ថា ស្ថាបនិក​ក្រុមហ៊ុន​នេះ លោក Ren Zheng Fei មាន​ប្រពន្ធ​២ ដោយ​ជាមួយ​ប្រពន្ធ​ទី​១ អ្នក​ទាំង​២​មាន​កូន​២​នាក់​គឺ​លោក​ស្រី Meng Wanzhou និង Ren Ping។ រីឯ​ជាមួយ​ប្រពន្ធ​ទី​២ អ្នក​ទាំង​២​មាន​កូន​តែ​១​នាក់​គត់​ គឺ​នាង Annabelle Yao ដែល​ត្រូវ​បាន​គេ​ចាត់​ទុក​ដូច​ជា​ព្រះនាង​តូច​របស់ Huawei។ Annabelle នៅ​ឆ្នាំ​នេះ​មាន​អាយុ​២១​ឆ្នាំ និង​កំពុង​សិក្សា​នៅ​សកលវិទ្យាល័យ Harward សហរដ្ឋ​អាមេរិក។ នាង​ត្រូវ​បាន​គេ​វាយ​តម្លៃ​ថា​ជា​សិស្ស​ឆ្នើម និង​ស្រលាញ់​ការ​រាំ​បាឡេ និង​ច្នៃសម្លៀកបំពាក់។ នៅ​ក្នុង​ចំណោម​ក្រុម​មិត្ត​ភ័ក្ដិ​អ្នក​មាន​របស់​ខ្លួន បណ្ដាញ​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា គ្រួសារ​របស់ Annabelle គឺ​ជា​អ្នក​មាន​ជាង​គេ។

យ៉ាងណាក៏ដោយ យោង​តាម​បណ្ដាញ​ព័ត៌មាន​ក្នុង​ស្រុក ទោះ​បី​ជា​មាន​ងារ​ជា​ព្រះនាង​តូច​របស់ Huawei ក៏ដោយ តែ Annabelle ហាក់​មិន​មាន​ចំណាប់​អារម្មណ៍​នឹង​បន្ត​មរតក​នៃ​ត្រកូល​របស់​ខ្លួន​ឡើយ ដោយ​នាង​ចង់​មាន​ជំនួញ​របស់​ខ្លួន​ឯង​ច្រើន​ជាង៕

ចុចអាន៖ ​​ ការពិត ៧ យ៉ាងដែលមិនសូវមានអ្នកដឹងពីប្រពន្ធ Mark Zuckerberg

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ Caramel

មតិយោបល់