• 2019-05-31 04:08:35
  • ព័ត៌មាន

ផ្អើល​រត់​រក Apple ​កុំព្យូទ័រ MacBook Pro មួយ​គ្រឿង ប្រើ​សុខៗ​ស្រាប់​តែ​ផ្ទុះ​ឆេះ

  • 2019-05-31 04:08:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តន្រ្តីករ​និង​ជា DJ មួយ​រូប​ឲ្យ​ឈ្មោះ​ហៅ​ក្រៅ​ថា 'White Panda' ​បាន​ចែក​រំលែក​នូវ​វីដេអូ​នៃ​ការ​ផ្ទុះ​ឆេះ​កុំព្យូទ័រ MacBook Pro មួយ​គ្រឿង ដែល​កំពុង​ចែកចាយ​លើ​បណ្តាញ​សង្គម​មាន​អ្នក​មើល​ខ្ទង់​មុឹន​នាក់។

តាម​រយៈ​ការ​រៀបរាប់​ពី​សាមី​ខ្លួន​នៅ​លើ Reddit បាន​ឲ្យ​ដឹង​ថា​កុំព្យូទ័រ​នោះ​ដំបូង​ឡើង​កំពុង​ដាក់​សាក​ថ្ម តែ​សុខៗ​ស្រាប់​តែ​ហុយ​ផ្សែង​ខ្មៅ​ចេញ​មក ហើយ​លោក​ប្រញាប់​ដាក់​វា​ទៅ​លើ​ឥដ្ឋ ប៉ុន្តែ​ផ្សែងនៅ​បន្ត​ហុយ​ចេញ​កាន់​តែ​ខ្លាំង​ឡើង រហូត​បង្ក​ដល់​ឆេះ។ ពុំ​មាន​បង្ក​របួស​ដល់​នរណា​ម្នាក់​នោះ​ទេ ប៉ុន្តែ​មាន​ការ​ខូចខាត​ខ្លះ​ទៅ​លើ​បរិវេណ​ផ្ទះ​របស់​លោក។

ក្រោយ​ជួប​រឿង​ហេតុ​ដ៏​អាក្រក់​នេះ ប្រហែល​ជា​មួយ​ម៉ោង​ក្រោយ លោក​ក៏​បាន​យក​វា​ទៅ​ឲ្យ​ហាង​លក់ Apple Store។ បច្ចុប្បន្ន​ស្ថិត​ក្រោម​ការ​ឃ្លាំមើល​រយៈ​ពេល ២៤ ម៉ោង​ពី​សំណាក់​ក្រុមហ៊ុន ដើម្បី​ត្រួតពិនិត្យ​ឲ្យ​ដឹង​ពី​ដើមចម​ជាក់ស្តែង សឹម​លម្អិត​ទៅ​ដល់​ម្ចាស់​នៅ​ពេល​ក្រោយ៕

ទស្សនាវីដេអូខាងក្រោម:

យ៉ាងណាមិញ​មក​ទល់​ព្រឹក​ថ្ងៃ​សុក្រ​នេះ គឺ​លោក​បាន​រង់ចាំ​អស់​រយៈ​ពេល ៥ ​ថ្ងៃ​ហើយ​និង​កំពុង​មាន​ការ​ខកចិត្ត​ជា​ខ្លាំង ទាំង​ដែល​ការ​ឆ្លើយតប​ពី Apple ក៏​មិន​ទាន់​ទទួល​បាន​ថែម​ទៀត។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ iclarified ប្រែ​សម្រួល៖ កៅ រក្សា

មតិយោបល់