• 2019-05-31 03:23:11
  • ព័ត៌មាន

​គេ​ចោទ​ប្រព័ន្ធ​សន្តិសុខ​អន់​ពេក ​ZTE ​បង្កើត​មន្ទីរ​ពិសោធន៍​ Cybersecurity ​ធំ​សម្បើម​នៅ​អឺរ៉ុប​

  • 2019-05-31 03:23:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុមហ៊ុន​ចិន ​ZTE ​កាល​ពី​ថ្ងៃ​ទី ៣០ ​ខែ​ឧសភា​ឆ្នាំ ២០១៩ ​បាន​ប្រកាស​សម្ពោធ​អគារ​​មន្ទីរ​ពិសោធន៍​ Cybersecurity ​យ៉ាង​ធំ​មួយ​នៅ​ទីក្រុង​រ៉ូម ​ប្រទេស​អ៊ីតាលី។

រូបតំណាង

​តាម​ការ​ឲ្យ​ដឹង​ពី​លោក ​Zhong Hong ប្រធានផ្នែក Cybersecurity ជាន់ខ្ពស់របស់​ក្រុមហ៊ុន​បច្ចេកវិទ្យា​ចិន ZTE បាន​និយាយ​ថា ទម្រាំ​តែ​​​​សម្រេច​បាន​សមិទ្ធផល​យ៉ាង​ត្រចះ​ត្រចង់​នេះ យើង​ខិត​ខំ​ខ្លាំង​ណាស់។ ហើយ​​ចំពោះ​គោល​បំណង​នៃ​ការ​បោះ​ទីតាំង​ខាង​លើ​នេះ ​ខាង​ថ្នាក់​ដឹក​នាំ​ជាន់​ខ្ពស់​របស់ ZTE ក៏​​បាន​បញ្ជាក់​ដែរ​ថា ​ដើម្បី​ធានា​ជួន​សេវាកម្ម​ឲ្យ​អតិថិជន​​ទូទាំង​ពិភពលោក​ ជាមួយ​នឹង​ប្រព័ន្ធ​សន្តិសុខ​សុវត្ថិភាព​អ៊ិនធើណិត​យ៉ាង​រឹង​មាំ ​ដែល​បូក​បញ្ចូល​ទាំង​ Source code របស់​ផលិតផល ZTE ដែល​មាន​បំពាក់​បច្ចេកវិទ្យា 4G និង 5G។ ​

Zhong Hong ប្រធានផ្នែក Cybersecurity ជាន់ខ្ពស់របស់​ ZTE

​លើស​ពី​នេះ​ទៀត ​តួនាទី​បន្ទប់ពិសោធន៍​នោះ ​ក៏​នៅ​មាន​ផ្នែក​ផ្សេង​ៗ​ដូច​ជា ​ការ​ផ្ដល់​សេវា​សាវនកម្ម(audit service) , សេវា​ឌីហ្សាញ​​ផ្នែក​ប្រព័ន្ធ​សុវត្ថិភាព​សាវនកម្ម(Security design service), ​សេវា​ពិសោធន៍​ប្រអប់​ខ្មៅ(black box testing), ​សេវា​ធ្វើ​វីដេអូ​ជា​ស៊េរី​​ ឬ​ឯកសារ​លម្អិត​ពាក់​ព័ន្ធ​​ករណី​អ្វី​មួយ រួម​នឹង​សេវា​លក់​ផលិតផល​របស់ ZTE ផង​។ ក្រៅពី ZTE ក៏មាន ក្រុមហ៊ុន Huawei និង Kaspersky បានទៅបង្កើត Lab ដែលទម្រង់បែបនេះនៅតាមបណ្ដាប្រទេសផ្សេងៗជាច្រើនផង​ដែរ។

​កន្លង​មក​ គណៈកម្មាធិការ​សន្តិសុខ​អង់គ្លេស និង​រួម​ទាំង​សហរដ្ឋ​អាមេរិក​ផង​ ​ធ្លាប់​លើក​ឡើង​ថា ​ឧបករណ៍​ទូរគមនាគមន៍​របស់​ Huawei ពុំ​បាន​ជះ​ផល​ប៉ះពាល់​ដល់​ប្រព័ន្ធ​សន្តិសុខ​ជាតិ​ឡើយ ​លើក​លែង​តែ​ក្រុមហ៊ុន ZTE ដែល​អាច​ផ្ដល់​ហានិភ័យ​ខ្ពស់៕ ​

អត្ថបទទាក់ទង៖

ប្រភព៖ telecomtalk ប្រែ​សម្រួល៖ រក្សា

មតិយោបល់