- 2019-05-31 02:15:01
- ព័ត៌មាន
Huawei និង ZTE ចង់ពង្រាយប្រព័ន្ធ 5G តែរដ្ឋាភិបាលអូស្ត្រាលីបដិសេធដាច់ខាត
- 2019-05-31 02:15:01
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Huawei និង ZTE ចង់ពង្រាយប្រព័ន្ធ 5G តែរដ្ឋាភិបាលអូស្ត្រាលីបដិសេធដាច់ខាត
ចន្លោះមិនឃើញ
លំដាប់ទីមួយរបស់ប្រទេសចិន Huawei បានប្រាប់ជាសាធារណៈថារដ្ឋាភិបាលអូស្ត្រាលីបានហាមឃាត់ខ្លួនពុំឲ្យដាក់ដំណើរការប្រព័ន្ធអ៊ីនធឺណិត 5G ថ្វីបើខ្លួនធ្លាប់វាយលុកទីផ្សារបច្ចេកវិទ្យា Wireless នៅប្រទេសនេះអស់រយៈពេល ១៥ ឆ្នាំ មិនខុសពី ZTE ក៏ត្រូវរដ្ឋាភិបាលទទូចព្រួយបារម្ភពីផ្នែកសន្តិសុខជាតិដូចគ្នា។
បង្ហោះផ្សាយលើ Twitter គូប្រជែង Apple និង SASMUNG សង្កត់ធ្ងន់ថា៖ "នេះជាការខកចិត្តដ៏ធំបំផុតមួយសម្រាប់អតិថិជនរបស់យើង"។ ខណៈ 5G ជាប្រព័ន្ធអ៊ីនធឺណិតចល័តជំនាន់ក្រោយ អាចផ្តល់ល្បឿន Download និង Upload Speed បានកាន់តែប្រសើរជាងមុន។
បណ្តាប្រទេសជាច្រើនក្នុងសកលលោកកំពុងរៀបចំដាក់ដំណើរការឲ្យប្រើប្រាស់ 5G មុនឆ្នាំ ២០២០ ដោយឡែក Huawei ជាគោលដៅធំបំផុតមួយខាងផ្នែកផលិតឧបករណ៍ទូរគមនាគមន៍ ក៏ដូចជាឈរចំណាត់ថ្នាក់ទី ២ ខាងនាំចេញស្មាតហ្វូន បន្ទាប់ពី SAMSUNG និងឈរលើ Apple។
យ៉ាងណាមិញសារនេះក៏ខុសស្រឡះពីគណៈកម្មាធិការសន្តិសុខអង់គ្លេសធ្លាប់បញ្ជាក់កាលពីខែកក្កដា ថាឧបករណ៍ទូរគមនាគមន៍របស់ Huawei ពុំបានជះផលប៉ះពាល់ដល់ប្រព័ន្ធសន្តិសុខជាតិឡើយ លើកលែងតែក្រុមហ៊ុន ZTE ដែលអាចផ្ដល់ហានិភ័យខ្ពស់៕
អត្ថបទទាក់ទង៖