• 2019-05-24 08:22:14
  • ព័ត៌មាន

មកដឹង​តម្លៃ និង​រយៈពេល​នៃការ​ធ្វើ​បណ្ណ​បើកបរ​រថយន្ត

  • 2019-05-24 08:22:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តម្លៃ​ និង​រយៈពេល​ផ្តល់សេវា​ធ្វើបណ្ណបើកបរ​រថយន្ត​ ​ដែល​ចេញដោយ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន មាន​ដូចខាងក្រោម៖

-ប្រឡង​យក​បណ្ណ​បើកបរ​ថយន្តប្រភេទ ខ៖ តម្លៃ ៩ម៉ឺនរៀល, រយៈពេល​ផ្តល់សេវា ១០ថ្ងៃ, និង​សុពលភាព១០ឆ្នាំ។ ប្រឡង​ទ្រឹស្តី ២ម៉ឺនរៀល, ប្រឡងដៃចង្កូត ៣ម៉ឺនរៀល។

-ប្រឡង​យក​បណ្ណ​បើកបរ​រថយន្ត​ប្រភេទ គ-ឃ៖ តម្លៃ៩៥០០០រៀល, រយៈពេល​ផ្តល់​សេវា ១០ថ្ងៃ និង​សុពលភាព​ ៥ឆ្នាំ។ ប្រឡង​ទ្រឹស្តី ២ម៉ឺនរៀល, ប្រឡង​ដៃចង្កូត ៣៥០០០រៀល។

-ប្រឡង​យកបណ្ណ​បើកបរ​រថយន្ត​ប្រភេទ ង៖ តម្លៃ ១០ម៉ឺនរៀល, រយៈពេល​ផ្តល់សេវា ១០ថ្ងៃ និង​សុពលភាព​ ៥ឆ្នាំ។ ប្រឡង​ទ្រឹស្តី ២ម៉ឺនរៀល, ប្រឡងដៃចង្កូត ៤ម៉ឺនរៀល។

ឯកសារ​ចាំបាច់​ចំពោះ​ពលរដ្ឋ​ខ្មែរ ក្នុងការ​ប្រឡង​យក​បណ្ណ​បើកបរ រួមមាន៖

-អត្ត​សញ្ញាណបណ្ណ​សញ្ជាតិ​ខ្មែរ

-រូបថត 4x6 ផ្ទៃពណ៌ស ចំនួន ៣ សន្លឹក

-លិខិតបញ្ជាក់កាយសម្បទា

-បណ្ណបើកបរ​ចាស់ (សម្រាប់​ការប្តូរ ពន្យារ ទុតិយតា និង​តតិយតា)

-វិញ្ញាបនបត្រ​បញ្ជាក់​ការសិក្សា​ពី​សាលាបង្រៀន​បើកបរ​យានយន្ត សម្រាប់​បណ្ណ​បើកបរ ប្រភេទ គ ឃ និង ង។

ឯកសារ​ចាំបាច់​ចំពោះ​ជនបរទេស​ដែលចង់​ប្រឡង​យក​បណ្ណបើកប​ររបស់​ប្រទេស​កម្ពុជា ឬ​ចង់ប្តូរពី​បណ្ណ​បើកបរ ពីប្រទេស​របស់​ខ្លួន មកយក​បណ្ណបើកបរ​ប្រទេសកម្ពុជា​វិញ រួមមាន៖

-បណ្ណបើកបរ​របស់​ខ្លួន (ត្រូវបកប្រែ​ជាភាសាអង់គ្លេស ឬខ្មែរពី​ស្ថានទូត​នៃប្រទេស​របស់​ខ្លួន ក្នុង ករណី​មិនមែន​ជា​ភាសាអង់គ្លេស ឬ​បារាំង)

-លិខិត​ឆ្លងដែន

-ទិដ្ឋាការ​ដែលមាន​សុពលភាព

-លិខិត​បញ្ជាក់​ទីលំនៅ

-រូបថត 4x6 ផ្ទៃពណ៌ស ចំនួន ៣ សន្លឹក

-លិខិត​បញ្ជាក់​កាយសម្បទា៕

សូមទស្សនាវីដេអូពីរបៀបនៃការចុះឈ្មោះប្រឡងយកបណ្ណបើកបរតាមអនឡាញ

អត្ថបទ៖ សំភី

មតិយោបល់