- 2019-05-20 05:07:34
- ផលិតផលថ្មី
Oppo ចេញផ្សាយម៉ូឌែល A9x កូនកាត់ F11 Pro ធូរថ្លៃជាងខ្ទង់ ៣០០ ដុល្លារ
- 2019-05-20 05:07:34
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Oppo ចេញផ្សាយម៉ូឌែល A9x កូនកាត់ F11 Pro ធូរថ្លៃជាងខ្ទង់ ៣០០ ដុល្លារ
ចន្លោះមិនឃើញ
ក្រុមហ៊ុន Oppo បានប្រកាសចេញផ្សាយស្មាតហ្វូនម៉ូឌែលថ្មី A9x ដោយមានប្រើប្រាស់កាមេរ៉ាក្រោយដល់ទំហំ 48MP គួបផ្សំមុខងារសាកថ្មលឿន VOOC 3.0។ រចនាបថផ្នែកខាងមុខដូចបេះដាក់ទៅនឹងម៉ូឌែល F9 តែខ្នងក្រោយជាកូនកាត់ F11 Pro ដែលកំពុងទទួលបានការពេញនិយមពីស្រទាប់យុវវ័យ។
A9x ប្រើប្រាស់នូវអេក្រង់ទំហំ ៦,៥៣ អ៊ីញ កម្រិត FHD+ អាចផ្តិតយករូបភាព Selfie នៅកម្រិត 16MP និងខាងក្រោយប្រើកាមេរ៉ា ២ គ្រាប់មានទំហំ 48MP+16MP អមទ្រនាប់ស្កេនខ្ចៅដៃ។ បំពាក់នូវបន្ទះឈីប Helio P70 SoC មាន RAM 6GB និងអង្គផ្ទុកទំហំ 128GB។
ដំណើរការលើ Android Pie អមផ្ទៃកម្មវិធី ColorOS 6 ដែលមានជម្រើស ២ ពណ៌រួមមាន Meteorite Black និង Ice Jade White ខណៈតម្លៃលើទីផ្សារប្រទេសចិនថ្លៃ ១ ៩៩៩ យ័ន្តឬខ្ទង់ ២៨៩ ដុល្លារ ត្រៀមចេញលក់ចាប់ពីថ្ងៃទី ២១ ឧសភាតទៅ។
ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......
អានអត្ថបទ: