• 2019-05-19 07:31:59
  • ហាងឆេងផលិតផល

មក​ដឹង​តម្លៃ​​នៅ​ខ្មែរ OnePlus 7 Pro RAM ទំហំ ១២ GB

  • 2019-05-19 07:31:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

OnePlus 7 Pro បាន​ប្រកាស​ចេញ​ជា​ផ្លូវ​ការ​កាល​ពី​ថ្ងៃ​ទី ១៤ ខែ​ឧសភា​កន្លង​ទៅ​នេះ ហើយ​ពេល​នេះ​តម្លៃ​លក់​នៅ​ខ្មែរ​ត្រូវ​បាន​កំណត់​ដោយ​ហាង​លក់​ទូរសព្ទ​មួយ​កន្លែង​នៅ​ទីក្រុង​ភ្នំពេញ។

ហាង​លក់​ទូរសព្ទ សុខ លី បាន​កំណត់​លក់ OnePlus 7 Pro RAM ទំហំ ៨ GB/ROM ២៥៦ GB ក្នុង​តម្លៃ​ ៨២៩ ដុល្លារ។ ចំណែក​​ប្រភេទ​ RAM ទំហំ ១២ GB/ROM ២៥៦ GB វិញ គឺ​មាន​តម្លៃ​ ៨៨៩ ដុល្លារ។

គួរ​ដឹង​ OnePlus 7 Pro មាន​ចំណុច​លេច​ធ្លោ​ដូច​ជា មាន​អេក្រង់​ដែល​មាន​ល្បឿន Refresh 90 Hz, ប្រើ​ឈីប Snapdragon 855, កាមេរ៉ា ៣ គ្រាប់ (ប្រភេទ​ធម្មតា+ Wide + Zoom), កាមេរ៉ា Selfie បង្កប់​ក្នុង​តួ​ខ្លួន និង​សាក​ថ្ម​ឆាប់​ពេញ​ជា​ដើម៕​​​​​​​​​​

អត្ថបទ៖ សុខហេង

មតិយោបល់