- 2019-05-18 11:10:00
- ព័ត៌មាន
ប្រទេសទាំង ៣៣ ដែលមានល្បឿនអ៊ីនធើណិតស៊ីម លឿនជាង Wi-Fi ២ ដង
- 2019-05-18 11:10:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រទេសទាំង ៣៣ ដែលមានល្បឿនអ៊ីនធើណិតស៊ីម លឿនជាង Wi-Fi ២ ដង
ចន្លោះមិនឃើញ
ប្រទេសអភិវឌ្ឍជាច្រើនដូចជាហុងកុង សិង្ហបុរី កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកជាទូទៅរមែងមានល្បឿនអ៊ីនធឺណិត Wi-Fi ឈរនៅលំដាប់កំពូលងាយស្រួលក្នុងការទស្សនា ឬទាញយកឯកសារមានទំហំធំបានយ៉ាងរហ័ស។
ប្លែកអ្វីមាន ៣៣ ប្រទេសទូទាំងសកលលោកត្រូវបានរកឃើញថាល្បឿនអ៊ីនធឺណិតស៊ីម (Mobile) បែរជាដំណើរការលឿនជាងប្រព័ន្ធ Wi-Fi ទៅវិញ។
នេះឈ្មោះប្រទេសទាំង ៣៣៖
យោងតាម OpenSignal ក្នុងនោះមានតាំងពីប្រទេសអូស្ត្រាលី បារាំង អារ៉ាប់រួម កូស្តារីកា និងម៉ិកស៊ីកូជាដើម ជម្រើសការប្រើប្រាស់អ៊ីនធឺណិត LTE នៅតែដើរតួយ៉ាងសំខាន់សម្រាប់អ្នកប្រើប្រាស់ទូរសព្ទចល័ត ឬកុំព្យូទ័រ ដោយជាមធ្យមល្បឿនមានភាពខុសគ្នាចន្លោះពី ១,២Mbps ទៅ ១៣Mbps ។
រំឭកថាភាពខុសគ្នានេះ ក៏ឆ្លើយតបទៅនឹងការខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុនទូរគមនាគមន៍ជុំវិញពិភពលោក សោតយ៉ាងដូចជាក្រុមហ៊ុន AT&T ក៏បានសន្យានឹងផ្តល់ជូនការប្រើប្រាស់អ៊ីនធឺណិតល្បឿនលឿន 5G នាចុងឆ្នាំ ២០១៨ និងតំបន់ខ្លះនាដើមឆ្នាំក្រោយសម្របនឹងការវិវត្តន៍នូវស្មាតហ្វូនដែលអាចគាំទ្រប្រព័ន្ធ 5G ផងនោះ៕
អានអត្ថបទ: