• 2019-05-17 03:11:06
  • ព័ត៌មាន

ប្រយ័ត្ន! Coin ដែលមិន​មានអាជ្ញាបណ្ណ នឹង​ធ្វើឱ្យ​អ្នក​ទឹក​ភ្នែក

  • 2019-05-17 03:11:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ធនាគារ​ជាតិ​នៃ​កម្ពុជា គណៈកម្មការ​មូលបត្រ​កម្ពុជា និង​អគ្គ​ស្នងការដ្ឋាន​នគរបាល​ជាតិ បាន​ចេញ​សេចក្តី​ថ្លែងការណ៍​រួមនៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ​២០១៩​ ដោយ​បញ្ជាក់​ថា ការ​ផ្សព្វផ្សាយ ចរាចរ ទិញ លក់ ជូញដូរ ទូទាត់​កាសអេឡិចត្រូនិក ដោយមិនមាន​អាជ្ញាបណ្ណ​ពី​អាជ្ញាធរ​មាន​សមត្ថកិច្ច​ គឺជា​សកម្មភាព​ខុសច្បាប់។

ក្នុង​សេចក្តី​ថ្លែងការណ៍​រួមនេះ ពន្យល់​ថា ការ​ផ្សព្វផ្សាយ​ ចរាចរ ទិញ លក់ ជួញដូរ ទូទាត់​កាស​អេឡិចត្រូនិក ដូចជា KH Coin, Suncoin, K Coin, One-coin, Forex coin និង​កាស​អេឡិចត្រូនិក​ប្រហាក់​ប្រហែល​ដែលមិនមាន​ការ​គ្រប់គ្រង​ពី​អាជ្ញាធរមាន​សមត្ថកិច្ច នឹង​បង្ក​ហានិភ័យ​ធ្ងន់ធ្ងរ​ដល់​សាធារណជន និង​សង្គម​ទាំងមូល​ដូចជា៖

-ចេញផ្សាយ​ដោយ​ពុំមាន​វត្ថុ​ធានា​សង​ត្រឡប់មកវិញ​នោះឡើយ

-ទទួល​រងការ​ខាត​បង់​លើ​ការវិនិយោគ ដោយសារ​តែតម្លៃ​ចារឹក​របស់​កាស​អេឡិចត្រូនិក​ប្រែប្រួល​គ្មាន​មូលដ្ឋាន​ច្បាស់​លាស់។

-ប្រឈម​នឹង​ឧក្រិដ្ឋ​កម្មបច្ចេកវិទ្យា និង​ធ្វើឱ្យ​បាត់​បង់​មូលនិធិ ដោយ​សារ​ការលួចចូល​ទៅក្នុងប្រព័ន្ធ។

-ពុំមាន​យន្តការការពារ​ផលប្រយោជន៍​អតិថិជន អ្នកប្រើប្រាស់​កាស​អេឡិចត្រូនិក ជាជន​អនាមិក ពុំមានការ​សម្គាល់​អត្តសញ្ញាណ ឬសាវតា​របស់​អ្នកប្រើប្រាស់​បាន​ច្បាស់​លាស់ គឺ​ជាហានិភ័យ​ក្នុងការ​សម្អាត​ប្រាក់ និង​ហិរញ្ញប្បទាន​ភេរវកម្ម។

ជាមួយគ្នានេះ អាជ្ញាធរ​មាន​សមត្ថកិច្ច​បាន​អំពាវនាវ​ឱ្យ​សាធារណជន​ទាំង​អស់​ប្រុងប្រយ័ត្ន ចំពោះ​ការ​ឃោសនា​ផ្សព្វផ្សាយ​កៀរគរ​ប្រមូលមូលនិធិ និង​ធ្វើ​ប្រតិបត្តិការ​ ទិញ លក់ ជូញដូរ ទូទាត់ កាស​អេឡិចត្រូនិក​ដែល​មិនមាន​អាជ្ញាបណ្ណ​ពី​អាជ្ញាធរ​មាន​សមត្ថកិច្ច​។

បុគ្គល ឬ​នីតិ​បុគ្គល​ណា​ដែលធ្វើការ​ឃោសនា​ផ្សព្វផ្សាយ កៀរគរ​ប្រមូល​មូលនិធិ ធ្វើ​ប្រតិបត្តិការ ទិញ លក់ ជួញដូរ ទូទាត់​កាស​អេឡិចត្រូនិក​ដោយមិនមាន​អាជ្ញាបណ្ណ​ពី​អាជ្ញាធរ​មាន​សមត្ថកិច្ច នឹង​ត្រូវ​ផ្តន្ទាទោស​តាមផ្លូវ​ច្បាប់​ជាធរមាន៕

អត្ថបទ៖ សំភី

មតិយោបល់