• 2019-05-14 03:43:00
  • ព័ត៌មាន

​Galaxy Note 10 ​ក្រៅ​ពី​កាមេរ៉ា​ខ្លាំង​ ៤ ​គ្រាប់ ​សូម្បី​បន្ទៈឈីប​​ក៏​ខ្លាំង​ពុំ​ធ្លាប់​មាន​ពី​មុន​មក​

  • 2019-05-14 03:43:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ចាប់​តាំង​ពី​ឆ្នាំ ២០១១ ​ដែល​ Samsung ​ប្រកាស​ចេញ​ដំបូង​គេ​នូវ​ប្រភេទ​ទំហំ DRAM ១GB ​ដាក់​លើ​ស្មាតហ្វូន​បន្ត​រហូត​ដល់ ៦GB ឆ្នាំ ២០១៥ ​ឡើង​ទៅ ៨GB ​ឆ្នាំ ២០១៦ ​ឥឡូវ​ដល់​ជំនាន់ DRAM ១២GB LPDDR4X ​ឆ្នាំ ២០១៩ ​ប្រភេទ eUFS ជំនាន់ ៣ (3.0) ទើប​ប្រកាស​ជា​ផ្លូវការ​នៅ​ថ្ងៃ​នេះ(សម្រាប់RAM ជាគ្រឿងបង្គុំខាងក្នុង) តែតួខ្លួនប្រាកដសម្រេចយ៉ាងណានៅមិនទាន់ប្រកាសផ្លូវការទេ។

​ប្រការ​នេះ​ហើយ​ធ្វើ​ឲ្យ Galaxy Note 10 ​ដែល​គ្រោង​ចេញ​នៅ​ពាក់​កណ្ដាល​ឆ្នាំ ២០១៩ ​នឹង​ក្លាយ​ជា​ស្មាតហ្វូន​មាន​ទំហំ​ផ្ទុក​ធំ​ជាង​គេ(១TB) ហើយ​កម្លាំង​ក៏​ខ្លាំង​ជាង​គេ​​ដែរ។ ​

​Note 10 ​រំពឹង​ថា​នឹង​បំពាក់​បន្ទៈឈីប ​Exynos 9825 SoC (10nm-class (1y-nm) ​ផ្ដល់​ល្បឿន​គណនា​និង​បញ្ជូន​ទិន្នន័យ​លឿន​ខ្លាំង​មែន​ទែន​ត្រឹម​តែ ​៣៤,១(ជី​ហ្គាប៊ិត​ក្នុង​មួយ​វិនាទី)។

​ក្រៅ​ពី​នោះ​នៅ​មាន​ផ្នែក​កាមេរ៉ា​គឺអាចនឹង​ឡើងដល់ ៦ ​គ្រាប់​(មុខ២-ក្រោយ៤) សម្រាប់​ Note 10 Pro ​ឯ​ ៥ គ្រាប់(មុខ១-ក្រោយ៤)សម្រាប់ Note 10 រីឯកាមេរ៉ា Note 10 5G ក៏អាចនឹងដូច Note 10 ធម្មតា។ ​ចំពោះ​តួនាទី​ឡេន​នីមួយ​ៗ រឹតតែ​ខ្លាំងមិន​បាច់និយាយ។

​ជាង​នេះ​ទៅ​ទៀត​ វាក៏​នឹង​ចោះ​រន្ធ​កណ្តាល​អេក្រង់​មួយ ​ទុក​ដាក់​ឡេន​កាមេរ៉ា​មុខ ខុស​ពី​ម៉ូឌែល Galaxy S10/S10+ ដែល​ប្រើប្រាស់​នៅ​ផ្នែក​ខាង​ចំហៀង។

​​សេរ៊ី​ Note ឆ្នាំ ២០១៩ ​ត្បិត​ពុំ​មាន​រូបភាព​គំរូ​ព្រាង​បង្ហាញ ​តែ​ជឿជាក់​ថា​នឹង​បំពាក់​នូវ​អេក្រង់​កោង​ខ្លាំង​ជាង Note 7 ពោល​គឺ​កោង​ខ្លាំង​បំផុត​មិន​ធ្លាប់​មាន​ក្នុង​ប្រវត្តិសាស្ត្រ​ត្រកូល Note៕

អត្ថបទទាក់ទង៖

ប្រភព៖ PhoneArena ប្រែ​សម្រួល៖ រក្សា

មតិយោបល់