• 2019-05-14 01:50:00
  • ព័ត៌មាន

ដំណឹង​អាក្រក់! ម្ចាស់ iPhone/iPad ប៉ុន្មាន​ម៉ូឌែល​នេះ បែប​គ្មាន​សង្ឃឹម​ឡើង iOS 13 ទេ

  • 2019-05-14 01:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យោង​តាម​របាយការណ៍​ចុង​ក្រោយ​បង្អស់​ពី​សារព័ត៌មាន​បារាំង iPhonesoft.fr បាន​ចុះ​ផ្សាយ​ថា​ប្រព័ន្ធ​ប្រតិបត្តិ iOS 13 នឹង​មិន​ធ្វើ​ការ​គាំទ្រ​លើ​ឧបករណ៍​ប៉ុន្មាន​ម៉ូឌែល ត្បិត​ខ្លះ​ទើប​ប្រកាស​មិន​ដល់​ ៣ ឆ្នាំ​ស្រួលបួល​ក្តី។

ក្នុង​នោះ​រួម​មាន iPhone 5s ដែល​ប្រកាស​កាល​ពី​ឆ្នាំ ២០១៣ នៅ​ជំនាន់ iOS 7 និង iPhone 6/6 Plus ​ដែល​ប្រកាស​នា​ឆ្នាំ ២០១៤ ពោល​គឺ​មាន​អាយុ​កាល​ខ្ទង់ ៥ ឆ្នាំ​មក​ហើយ។ អ្វី​ដែល​ខ្លាំង​បំផុត​នោះ​គឺ iPhone SE ដែល​ចេញ​ក្នុង​ឆ្នាំ​តែ​មួយ​ដូច​ជំនាន់ 6s តែ​តាម​ប្រភព​ថា​ដោយ​សារ Apple ចង់​បំបាត់​ការ​គាំទ្រ​លើ​ iPhone អេក្រង់​ទំហំ ៤ អ៊ីញ។

សម្រាប់ iPad ឯ​ណោះ​វិញ រំពឹង​នឹង​មាន iPad Mini 2 និង iPad Air ដោយ​ត្រកូល Air ក៏​បង្ហាញ​ខ្លួន​ក្នុង​ឆ្នាំ​តែ​មួយ​ដូច iPhone 5s ផង​ដែរ។ ប្រព័ន្ធ​ប្រតិបត្តិ iOS 13 ត្រូវ​បាន​គេ​ដឹង​នឹង​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​អំឡុង​ថ្ងៃ​សម្ភោធ iPhone សេរ៊ី​ឆ្នាំ ២០១៩ អំឡុង​ខែ​កញ្ញា។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ techmoblog ប្រែ​សម្រួល៖ កៅ រក្សា

មតិយោបល់