• 2019-05-02 02:28:21
  • ព័ត៌មាន

ជំនាញមួយកំពុងត្រូវប៉ាន់ទីផ្សារ អាចធ្វើ​ការក្នុងក្រុមហ៊ុនធំ ឬបើករកស៊ីខ្លួនឯងបាន

  • 2019-05-02 02:28:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជំនាញ​ជួសជុល​រថយន្ត​​​ ជាជំនាញ​មួយ​ដែល​កំពុង​មាន​សក្ដានុពល ស្របពេលប្រទេសកម្ពុជាកំពុងត្រូវការអ្នកមានជំនាញនេះច្បាស់លាស់ ពិសេសទំនោនៃការប្រើ​ប្រាស់​ឡានមួយទឹក​ច្រើន​ងាយមានបញ្ហារត់រកជាងជាហេតុធ្វើ​អោយអ្នកមាន​ជំនាញនេះងាយរកការងារធ្វើ​ និងអាចបើជាអាជីវកម្មខ្លួនឯងបាន។

បើ​តាម​ប្រសាសន៍​របស់​លោក គ្រូ សិម សុរិន្ទ ជា​នាយក​សាលា​បច្ចេកទេស​ជួស​ជុល​រថយន្ត​ JVC លោក​ប្រាប់ Sabay ថា ​ជំនាញ​​ជួសជុល​រថយន្តជា​ជំនាញ​ត្រូវការ​​តស៊ូ​ ប្រើ​កម្លាំង​ប្រឡាក់​ដៃ​ប្រឡាក់​ជើង​។

យ៉ាងណា លោក​គ្រូ​បាន​លើក​ហេតុផលដែល​សិស្ស​ទាំង​អស់គួរ​ពិចារណា ជ្រើសរើស​ជំនាញ​​សិក្សា​ផ្នែក​ជួសជុល​រថយន្ត​។

តម្រូវការ​ការងារ​​ ៖ ខុស​ពី​ជំនាញ​ដទៃ ដែល​សិស្ស​ពិបាក​រក​ការងារ​ធ្វើ ហើយ​ត្រូវ​ប្រកួតប្រជែង​គ្នា ជំនាញ​ផ្នែក​រថយន្ត​​មិន​ខ្វះការងារ​ធ្វើ ​សិស្ស​ខ្លះ​រៀន​ចប់​មិនទាន់​មានគេ​មក​រក​ដល់​សាលា​។ និយាយ​រួម​​ទីផ្សារ​​ការងារ​ផ្នែក​រថយន្ត​ទូលំ​ទូលាយ ស្រប​ពេលកំណើន​ការ​ប្រើប្រាស់​រថយន្ត​របស់​ពលរដ្ឋ​កើន​ឡើង​ តម្រូវ​ឲ្យ​អ្នក​មាន​ចំណេះ​ជំនាញច្រើន​។

អាច​បើក​ជា​មុខរបរ​ផ្ទាល់ខ្លួន​បាន ៖ ក្រោយ​ពី​បញ្ចប់​ការ​សិក្សា​រួច ​អ្នក​ដែល​មាន​ជំនាញ​​ច្បាស់​លាស់ មាន​លទ្ធភាព​គ្រប់​គ្រាន់ អាច​បើក​ការ៉ាស់​​ខ្លួន​ឯង​​ មិន​បាច់ធ្វើការ​ឲ្យ​គេ​ អាច​​ដេក​ផ្ទះ​រក​ចំណូលបាន​យ៉ាង​រំភើយ​។​

ក្លាយ​ជា​គ្រូ​ជំនាញ​ផ្នែក​រថយន្ត​ពិត​ប្រាកដ ៖ បើ​មាន​ជំនាញ​ផ្នែក​​រថយន្ត អាច​មាន​ឱកាស​ក្លាយ​ជា​គ្រូ​បណ្ដុះ​បណ្ដាល​នៅ​តាម​​​សាលា ឬ​វិទ្យាស្ថាន​នានា។

មិន​ចាំបាច់​​រៀន​ចប់ថ្នាក់​ ​ក៏​អាច​រៀន​បាន ៖ រៀន​ជំនាញ​ជួស​ជុល​រថយន្ត មិន​ចាំ​​បាច់​ចេះ​អក្សរ​ឬ​រៀន​ចប់​ថ្នាក់​ទី​១២ ក៏​អាច​រៀន​បាន​ដែរ​គឺ​អាស្រ័យ​ទៅ​លើ​ចំណង់​ចំណូល​ចិត្ត ទេពកោសល្យ​ គួប​ផ្សំ​ការ​ព្យាយាមដាក់ចិត្ត​ដាក់កាយ​កុំ​ខ្លាច​លំបាក​​​។

មាន​ឱកាស​ធ្វើ​ការ​ក្នុង​ក្រុម​ហ៊ុន​ធំៗ​ទទួល​បាន​ប្រាក់​ខែ​ច្រើន ៖ ក្រៅ​ពី​ធ្វើ​ការ​តាម​ការ៉ាស ឬ​បើក​ជា​មុខ​របរ​រក​ស៊ី​ផ្ទាល់​ខ្លួន​ក៏​អាច​​​ក្លាយ​ជា​បុគ្គលិក​ក្រុម​ហ៊ុន​រថយន្ត​ធំៗ​ ដែល​ទទួល​បាន​ប្រាក់​ខែ​ខ្ពស់​ លើស​ពី​នេះ​ក៏​​មាន​ឱកាស​ទៅ​ធ្វើ​ការ​នៅ​ក្រៅ​ប្រទេស​ទៀត៕

អត្ថបទ៖ ម៉េងងី

មតិយោបល់