• 2019-04-28 04:22:00
  • ព័ត៌មាន

ប្រកួតរ៉ូបូត ២០១៩៖ ក្រុមជ័យលាភី NPIC តែមានក្រុមនិស្សិតខ្មែរមកពីសាលាដទៃក៏ឈ្នះពានផ្សេងៗគ្នា

  • 2019-04-28 04:22:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាម​ប្រភព​ពី​ទំព័រ​ផ្លូវការ​ (Robocon Cambodia) បាន​ឲ្យ​ដឹង​ថា ការប្រកួត​ប្រជែង​រ៉ូបូ​ត​លើក​ទី ៦ ឆ្នាំ២០១៩​ ក្រុម​ជយ​លាភីថ្នាក់ជាតិបានទៅលើ ក្រុម​ ​NPIC01​ ​ដែល​មក​ពី​វិទ្យាស្ថាន​ជាតិ​ពហុ​​បច្ចេកទេស​កម្ពុជា។ ​

សកម្មភាពប្រកួត

ការ​ប្រកួត​ប្រជែង​រ៉ូបូតថ្នាក់ជាតិ Robocon Cambodia មាន​ការ​ចូល​រួមពី​ក្រុម​ចំនួន ៩ មក​ពី​សាកលវិទ្យាល័យ និង​វិទ្យា​ស្ថាន​ចំនួន ៥ ដូចជា សាកលវិទ្យាល័យ​ភូមិន្ទភ្នំពេញ សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា វិទ្យាស្ថាន​ជាតិ​ពហុ​បច្ចេកទេស​កម្ពុជា និង​វិទ្យាស្ថាន​ពហុបច្ចេកទេស​ព្រះកុសុមៈ។

ក្រុម​ចំនួន៩​ ​មក​ពី​វិទ្យាស្ថាន​ ​និង​សាកល​វិទ្យាល័យ​ ​ចំនួន៥​ ​បាន​ធ្វើការ​ប្រកួតប្រជែង​គ្នា​​ក្រោម​វិញ្ញា​សារ​ ​ជិះសេះ​កាន់​ស្លាក​បញ្ជា​ ​ទៅតាម​រូបមន្ត​នៃ​ការប្រកួត​ ​រហូត​ស្វែងរក​ជ័យលាភី​ដូច​ខាងក្រោម​៖​ ​ ​-​ ជ័យលាភី​លេខ១​ ​បាន​ទៅលើ​ក្រុម​ ​NPIC01​

​-​ ជ័យលាភី​លេខ២​ ​បាន​ទៅលើ​ក្រុម​ ​NPIC02​

​- ​ជ័យលាភី​ផ្នែក​វិស្វកម្ម​ ​បាន​ទៅលើ​ក្រុមPPI01​

​- ​ជ័យ​លា​ភី​ផ្នែ​គំនិត​ ​បាន​ទៅលើ​ក្រុម​ ​ITC01​

​-​ ជ័យលាភី​ផ្នែក​រចនា​ ​បាន​ទៅលើ​ក្រុម​ ​ITC02​

​- ​ជ័យលាភី​ផ្នែក​ប្រជាប្រិយ​ភាព​ ​បាន​ទៅលើ​ក្រុមPPI01​

​- ​ជ័យលាភី​ពានរង្វាន់​តូ​យ៉ូ​តា​ ​បាន​ទៅលើ​ក្រុម​ ​RUPP02​

បញ្ជាក់ដែរថា ក្រុមនិស្សិត NPIC01 ដែលជា​ជើងឯក​នៅ​កម្ពុជា​ ​នឹង​ត្រូវបន្ត​ទៅ​ចូលរួម​ការប្រកួត​ប្រជែង​រ៉ូបូ​ត​ថ្នាក់​អន្តរជាតិ​ ​ABU​ ​Robocon​ ​2019​ ​ដែល​នឹង​រៀបចំឡើង​នៅទីក្រុង​អ៊ូ​ឡា​បា​តាន​ ​ប្រទេស​ម៉ុងហ្គោលី​ ​នា​ចុងខែ​សីហាឆ្នាំ ២០១៩ ខាងមុខ​នេះ​៕

រូបភាព៖ Robocon Cambodia

អត្ថបទ៖ រក្សា

មតិយោបល់