• 2019-04-24 09:34:26
  • ព័ត៌មាន

ថាមែនៗ OPPO ធ្វើទូរសព្ទ Avengers ទាល់តែបាន

  • 2019-04-24 09:34:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​សល់​តែ​មួយ​ថ្ងៃ​ទៀត​ប៉ុណ្ណោះ ខ្សែ​ភាពយន្ត​ខ្នាត​ធំ​ដ៏​ល្បីល្បាញ​របស់ Marvel គឺ​ Avengers: Endgame នឹង​ត្រូវ​ចាក់​បញ្ចាំង​នៅ​ប្រទេស​កម្ពុជា​និង នៅ​តាម​រោងកុន​ល្បីៗ​នៅ​តាម​បណ្តា​ប្រទេស​មួយ​ចំនួន​នៅ​ថ្ងៃ​ទី ២៥ ខែ​មេសា ឆ្នាំ ២០១៩ នេះ​ហើយ។

ស្រប​ពេល​ជា​មួយ​គ្នា​​នេះ​ដែរ ក៏​មាន Fan Marvel នៅ​កម្ពុជា​រាប់ពាន់​នាក់​បាន​កក់​សំបុត្រ​កុន​របស់ Avengers: Endgame និង​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ដើម្បី​ចូល​ទស្សនា​ខ្សែ​ភាពយន្ត​ដ៏​អស្ចារ្យ​នេះ។ ប៉ុន្តែ​អ្វី​ដែល​​គួរ​ចាប់​អារម្មណ៍​ជាង​នេះ​ទៅ​ទៀត​នោះ គឺ​ការ​បង្ហាញ​ខ្លួន​ទូរសព្ទ​ OPPO F11 Pro Avengers Limited Edition ដ៏​ទាក់ទាញ​កាន់​តែ​កៀក​ទៅៗ​នៅ​ថ្ងៃ​ដែល Marvel ជិត​នឹង​ចាក់​បញ្ចាំង​ដូច​គ្នា​ដែរ។

ចំណុច​ពិសេស​របស់​ទូរសព្ទ OPPO F11 Pro Avengers Limited Edition ​មិន​ទាន់​បាន​បង្ហាញ​ច្បាស់​ការណ៍​នៅ​ឡើយ​ទេ។ ប៉ុន្តែ​រំពឹង​ថា​វា​នឹង​មាន​លក្ខណៈ​ពិសេស​ជាង​ទូរសព្ទ OPPO F11 Pro ​ដែល​ទើប​នឹង​ចេញ​​ ព្រោះ​ថា​ OPPO តែង​តែ​ផ្ដល់​ភាព​ភ្ញាក់ផ្អើល និង បំពាក់​បច្ចេកវិទ្យា​ប្រកប​ដោយ​គំនិត​ច្នៃ​ប្រឌិត​ថ្មីៗ ដល់​អ្នក​ប្រើប្រាស់​ទូរសព្ទ​គ្រប់​គ្នាៗ ពី​មួយ​ជំនាន់​ទៅ​មួយ​ជំនាន់។

មើល​ពី​រូបរាង​ខាង​ក្រៅ​ OPPO F11 Pro Avengers Limited Edition គឺ​ប្លែក​ជា​ម៉ូឌែល​ F11 Pro រួច​ស្រេច​ទៅ​ហើយ​ ដោយ​មាន​ភ្ជាប់​គ្នា​ជា​មួយ​នឹង​ប្រេន Avengers ដែល​អាច​​យក​បេះ​ដូង​អ្នក​គាំទ្រ​ខ្លាំង​ណាស់ ជា​ពិសេស Fan ផ្កាប់​មុខ​របស់ Avengers តាំង​តែ​ពី​មាន​ព័ត៌មាន​បែក​ធ្លាយ​ដំបូង​ៗ​មក​ម្ល៉េះ។

រង់ចាំ​តាម​ទាំង​អស់​គ្នា​ថា OPPO F11 Pro Avengers Limited Edition អាច​នឹង​មាន​អ្វី​អស្ចារ្យ​ខ្លះ ? វា​នឹង​មក​ដល់​ប្រទេស​កម្ពុជា​ឬ​អត់? ហើយ​វា​មាន​តម្លៃ​ប៉ុន្មាន​ដែរ​?៕

អត្ថបទ៖ សុខហេង

មតិយោបល់