• 2019-04-24 08:51:26
  • ព័ត៌មាន

មកស្គាល់សាលាបណ្ដុះអ្នកជំនាញអាជីពផ្នែក Network និងមានឱកាសការងារដល់ក្រៅប្រទេស

  • 2019-04-24 08:51:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Network គឺ​ជា​មុខ​វិជ្ជា​ពេញ​និយម​មួយ​ក្នុង​​​​មុខ​ជំនាញ​ព័ត៌មាន​វិទ្យា។ ​មាន​វិទ្យាស្ថាន​ជា​ច្រើន​ដែល​ជា​ថ្នាល​បណ្ដុះ​បណ្ដាល​ដ៏​ល្អ​លើ​មុខវិជ្ជា​នេះ ​ក្នុង​នោះ​មជ្ឈមណ្ឌល​ព័ត៌មាន​វិទ្យា​​ Proseth Informatics Center ក៏​ជា​ជម្រើស​ល្អ​មួយ​ផង​ដែរ។

មជ្ឈមណ្ឌល​ព័ត៌មានវិទ្យា Proseth Informatics Center អ្នក​សិក្សា​អាច​​ទទួល​បាន​នូវ​ចំណេះ ជំនាញ​មួយ​យ៉ាង​ពិត​ប្រាកដ ជាមួយ​​និង​ភាព​រីក​ចម្រើន​ឥត​ឈប់ឈរ និង​ការ​ទទួល​ស្គាល់​ពី​បណ្តា​ក្រុមហ៊ុន​នានា ក៏​ដូច​ជា​ឱកាស​ការងារ ទាំង​ក្នុង​និង​ក្រៅ​ប្រទេស​ផង​ដែរ។

ថ្មីៗ​នេះ​ដែរ​ ក្រុមហ៊ុន Huawei ដែល​ជា​ក្រុមហ៊ុន​ឈាន​មុខ​គេ​នៅ​លើ​ពិភពលោក បាន​ជ្រើស​យក​មជ្ឈមណ្ឌល​ព័ត៌មានវិទ្យា Proseth Informatics Center មក​ធ្វើ​ជា​ដៃ​គូ​សហការ​មុន​ដំបូង​គេ​បង្អស់ និង​តែ​មួយ​គត់ នៅ​ក្នុង​ប្រទេស​កម្ពុជា ដើម្បី​បើក​ថ្នាក់​បណ្ដុះបណ្ដាល​ជំនាញ​ព័ត៌មាន​វិទ្យា IT ( វគ្គ​សិក្សា​ទៅ​លើ​ជំនាញ Huawei)។ ដើម្បី​ផ្ដល់​ឱកាស និង​ជា​ភាព​ងាយ​ស្រួល​ដល់​បណ្ដា​ក្រុមហ៊ុន បុគ្គលិក សិស្ស​និស្សិត ដែល​ចង់​ពង្រឹង​នូវ​ជំនាញ​របស់​ខ្លួន អាច​សិក្សា​រៀន​សូត្រ​ទៅ​លើ​ជំនាញ Huawei ជា​លក្ខណ:​ផ្លូវ​ការ​បាន។

​ក្នុង​ឱកាស​ពិសេស​នេះ​ដែរ មជ្ឈមណ្ឌល​ព័ត៌មាន​វិទ្យា Proseth Informatics Center ក៏​មាន​ប្រម៉ូសិន​ពិសេស​ទៅ​លើ​វគ្គ​សិក្សា​ជំនាញHuawei ( HCIA) ​ដោយ​ចុះ​ឈ្មោះ​ចូល​រៀន​ថ្ងៃ​នេះ​រហូត​ដល់​ថ្ងៃ ៣០ ​ខែ​មេសា ២០១៩ លោក​អ្នក​នឹង​ទទួល​បាន​ការ​បញ្ចុះ​តម្លៃ​ពិសេស និងVoucher សម្រាប់​ប្រលង​យក​សញ្ញាប័ត្រ​ HCIA ដោយ​ឥត​គិត​ថ្លៃ។

សិស្ស​និស្សិត​នឹង​ទទួល​បាន​សញ្ញាប័ត្រ​បន្ទាប់​ពី​បញ្ចប់​ការ​សិក្សា ចេញ​ពី​ក្រុមហ៊ុន Huawei ផ្ទាល់​តែ​ម្ដង។ លើស​ពី​នេះ​ទៅទៀត មជ្ឈមណ្ឌល​ព័ត៌មានវិទ្យា Proseth Informatics Center មិន​ត្រឹម​តែ​មាន​ដៃគូ​ជា​មួយ​ក្រុមហ៊ុន Huawei តែ​ប៉ុណ្ណោះ​ទេ ក្រុមហ៊ុន Microsoft និង Pearson VUE ក៏​ជា​ដៃ​គូ​របស់​មជ្ឈមណ្ឌល​ព័ត៌មានវិទ្យា Proseth Informatics Center ជា​យូរ​ឆ្នាំ​មក​ហើយ​ដែរ រហូត​មក​ដល់​សព្វ​ថ្ងៃ​នេះ។

មជ្ឈមណ្ឌល​ព័ត៌មានវិទ្យា Proseth Informatics Center ក៏​មាន​បង្រៀន​​នូវ​ជំនាញ​ជា​ច្រើន​ទៀត​ដូច​ជា៖ Microsoft, Huawei, Cisco, Linux, VMware, Fortigate . . .ផងដែរ។ ម្យ៉ាង​វិញ​ទៀត សិស្ស​និស្សិត​អាច​រៀន និង​ប្រឡង​យក​សញ្ញាប័ត្រ ជា​លក្ខណ:​អន្តរជាតិ ជា​មួយ​នឹង​ Pearson VUE ដែល​ជា​ដៃ​គូ​របស់​មជ្ឈមណ្ឌល​ព័ត៌មានវិទ្យា​ប្រសិទ្ធ បាន​ជា​ច្រើន​ដូច​ជា៖ Microsoft, Cisco, Oracle, Dell, PHP, VMware, IBM, Check Point, Linux...។

សម្រាប់​ព័ត៌មាន​បន្ថែម​​អាច​ទាក់​ទង​ទៅ ៖

  • លេខទូរស័ព្ទ ៖ (+855) 11 936 208/ 70 304 092
  • អ៊ីមែល ៖ sale11@prosethsolutions.com
  • វេបសាយ ៖ prosethcenter.com
  • ហ្វេសប៊ុក ៖ www.facebook.com/prosethcenter
  • ទីតាំង ៖ ផ្ទះលេខ #25F, ផ្លូវ 371, សង្កាត់ អូរ​បែកក្អម, ខណ្ឌ សែនសុខ, រាជធានី ភ្នំពេញ៕

អត្ថបទ៖ សុខហេង

មតិយោបល់