• 2019-04-17 06:00:00
  • ព័ត៌មាន

Jack Ma ប្រកាន់​ទ្រឹស្ដី​ ៣ ដែល​គួរ​រៀន​សូត្រ​តាម

  • 2019-04-17 06:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​កិច្ច​ប្រជុំ​ប្រចាំ​ឆ្នាំ​ នៃ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ និង​ធនាគារ​ពិភពលោក លើ​កោះ​បាលី​ប្រទេស​ឥណ្ឌូណេស៊ី​ កាល​ពី​ចុង​ឆ្នាំមុន លោក Jack Ma បាន​បង្ហាញ​ទ្រឹស្ដី​បី ដើម្បី​ចែក​រំលែក​ដល់​សហគ្រិន​បច្ចេកវិទ្យា។ ទ្រឹស្ដី​ទាំង​នោះ​រួម​មាន៖

កុំ​រង់ចាំ​ឱ្យ​សង្គម​ត្រៀម​ខ្លួន

ជា​ញឹកញាប់​មនុស្ស​ មិន​ធ្វើ​​តាម​គំនិត​របស់​ពួកគេ​ទេ ព្រោះ​ពួកគេ​គិត​ថា សង្គម​មិន​ត្រៀម​ខ្លួន​រួចរាល់​សម្រាប់​អ្វី ​ដែល​ពួក​គេ​បាន​គិត​​​។ ​

លោក Ma បាន​និយាយ​កាលពី​សប្ដាហ៍​មុន​ថា៖ "ប្រសិន​បើ​អ្វីៗ​គ្រប់​យ៉ាង​រួច​​រាល់​នោះ អ្នក​គ្មាន​តម្លៃ​ទេ" ។

នេះ​ជា​មេរៀន​មួយ​ដែល​មហាសេដ្ឋី​រូប​នេះ បាន​ដឹង​យ៉ាង​ច្បាស់។ នៅ​ពេល​លោក​បង្កើត​ក្រុមហ៊ុន Alibaba នៅឆ្នាំ ១៩៩៩ មាន​មនុស្ស​តិចតួច ​មាន​លទ្ធភាព​ប្រើប្រាស់​អ៊ីនធឺណិត ក្នុង​ការ​ទិញ និង​លក់​ទំនិញ​អនឡាញ​។ បច្ចុប្បន្ន​ក្រុមហ៊ុន​នេះ បាន​ក្លាយ​ទៅ​ជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​ធំបំផុតមួយ​នៅ​លើ​ពិភពលោក។ ចង់​បាន​ន័យ​ថា បើ​ទោះ​គ្មាន​មនុស្ស​ច្រើន ប្រើប្រាស់​អ៊ីនធឺណិត ប៉ុន្តែ​លោក​នៅ​តែ​បន្ត​ដំណើរការ Alibaba ដដែល។

ជីវិត​មិន​ងាយ​ស្រួល​នោះ​ទេ

លោក Ma បាន​ថ្លែង​ថា សហគ្រិន​គួរ​តែ​ទទួល​យក​​ការ​ច្រាន​ចោល។ លោក​បាន​ពន្យល់​ថា ការ​រៀន​ដោះស្រាយ​ នូវ​ការ​ច្រានចោល បាន​បង្កើត​ឱ្យ​មាន​ភាព​មិន​ភ័យ​ខ្លាច ដែល​​ជា​លក្ខណៈសំខាន់​ ពួកគេ​គួរ​មាន។ ការ​ដែល​មិន​ចេះ​ភ័យខ្លាច ក៏​ធ្វើ​ឱ្យ​មនុស្ស​មានសុទិដ្ឋិនិយម​ថែមទៀត ជួយ​ឱ្យ​ពួកគេ​​ ​​ពេល​​ជីវិត​ប្រែប្រួល​លំបាក​។

លោក Ma បាន​រៀបរាប់​​រឿង​ខ្លួន​ឯង​ជា​ច្រើន​ អំពីការ​ច្រានចោល​ដែល​លោក​ប្រឈមមុខ​នៅ​ក្នុង​ជីវិត ដូចជា​ពេល​លោក​ត្រូវ បាន​បដិសេធ​មិន​ឱ្យ​ធ្វើការ​នៅ​ហាង​អាហារ​សម្រន់ KFC ។

តើ​មនុស្ស​ម្នាក់​បង្កើត​ភាព​ក្លាហាន​យ៉ាង​ដូចម្តេច? នេះ​បើ​យោង​តាម​លោក Ma មនុស្សត្រូវ​មាន​ការ​ផ្លាស់​ប្តូរ​ផ្នត់គំនិត​មួយ​ចំនួន។

"ក្នុង​នាម​ជា​អ្នកលក់ អ្នក​ចេញ​ទៅ​លក់​អ្វីមួយ អ្នក​គួរ​តែ​ប្រាប់​ខ្លួន​អ្នក​ថា ថ្ងៃ​នេះ​ខ្ញុំ​ទៅ​ដល់​អតិថិជន ១០ នាក់ ពួកគេ​ទាំង​អស់​គ្នា​និយាយ​ថា​ "ទេ" គឺ​ជា​រឿង​ធម្មតា។ ​ប្រសិន​បើ​អ្នកលក់​ទៅ​ឱ្យ​ម្នាក់ ​ក្នុង​ចំណោម​អ្នក​ទាំងនោះ​ អ្នក​គួរ​តែ​សប្បាយ​ចិត្ត"។

កុំ​រៀន​ដើម្បី​ជោគជ័យ

ក្រោយ​ក្លាយ​ជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​ ធំ​បំ​ផុត​មួយ​នៅ​ក្នុង​ពិភពលោក Alibaba​ អាច​​និយាយ​បាន​​ថា មហាសេដ្ឋី​ Ma ទទួល​ជោគជ័យ ប៉ុន្តែ "ភាព​ជោគជ័យ" ​មិនមែន​ជា​អ្វី​ដែល​លោក​ ចង់​ចែក​រំលែក​ទៅ​សហគ្រិន​នោះ​ទេ។

"យើង​នឹងមិន​​បង្រៀន​មនុស្ស​ថាធ្វើ​យ៉ាងម៉េចជោគជ័យ​នោះ​ទេ។ សាកលវិទ្យាល័យ Harvard និង Yale បង្រៀន​មនុស្ស​ ពីរបៀប​ទទួល​បាន​ជោគជ័យ ...​​ពេល​មនុស្ស​រៀន​រឿង​ជោគជ័យ​ច្រើន​ពេក ពួក​គេ​គិត​ថា ពួកគេ​អាច​ទទួល​​ជោគជ័យ​ បានយ៉ាង​ងាយ​ស្រួល"។

ផ្ទុយ​ទៅ​វិញ​លោក​ចង់​បង្រៀន​អ្នកដទៃ ​ពី​របៀប​យក​ឈ្នះ​លើ​ឧបសគ្គ​នានា ដើម្បី​ឱ្យ​ពួកគេ​ត្រៀម​ខ្លួន​សម្រាប់​ជីវិត​សហគ្រិន​ដ៏​លំបាក។

លោក​មាន​ប្រសាសន៍​ថា៖ "យើង​ចង់​ចែក​រំលែក​ជាមួយ​មនុស្ស​ ថា​តើ​អ្វី​ជា​​កំហុស​ ដែល​យើង​បាន​​​ធ្វើ។ វា​ជា​កំហុស​ឆ្គង និង​​មេរៀន​ ដែល​យើង​ត្រូវ​រៀន ដើម្បី​អភិវឌ្ឍន៍​ខ្លួន"៕

ប្រែ​សម្រួល៖ អ៊ុំ សុភក្តិ

មតិយោបល់