- 2019-04-12 02:28:44
- ព័ត៌មាន
អ្នកបង្កើត Xiaomi យករង្វាន់ ១ ពាន់លានដុល្លារ ទៅធ្វើរឿងល្អមួយ
- 2019-04-12 02:28:44
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកបង្កើត Xiaomi យករង្វាន់ ១ ពាន់លានដុល្លារ ទៅធ្វើរឿងល្អមួយ
ចន្លោះមិនឃើញ
ស្ថាបនិកក្រុមហ៊ុន Xiaomi លោក Lei Jun បានទទួលរង្វាន់លើកទឹកចិត្តគិតជាសាច់ប្រាក់ប្រមាណ ៧៣៥ លានផោនឬជិត ១ ពាន់លានដុល្លារ។ នេះបើយោងតាមទិន្នន័យការទូទាត់ប្រចាំឆ្នាំរបស់ក្រុមហ៊ុនកាលពីឆ្នាំ ២០១៨។
Xiaomi បានសម្រេចផ្តល់រង្វាន់ដ៏ច្រើនសន្ធឹកសន្ធាប់នេះ ក្រោយលោក Lei បានលះបង់កម្លាំងកាយចិត្តជួយជ្រោមជ្រែងក្រុមហ៊ុនអស់រយៈពេលជាង ៨ ឆ្នាំមកហើយ។ រង្វាន់នោះត្រូវបានគិតជាភាគហ៊ុនដែលមានចំនួន ៦៣៦,៦ លានហ៊ុន ស្មើនឹងទឹកប្រាក់ ៧,៥៤ ពាន់លានដុល្លារហុងកុងឬ ៩៦១ លានដុល្លារអាមេរិក។
ប៉ុន្តែតាមការសន្យារបស់ Lei គឺទឹកប្រាក់ទាំងអស់នឹងបង្វែរទៅជួយការងារសប្បុរសធម៌ ក្រោយកាត់ស៊ីសងថ្លៃពន្ធរួចរាល់។ ទំហំប្រាក់ប៉ុណ្ណេះត្រឹមតែមួយផ្នែកតូច ព្រោះតាមរបាយការណ៍ពី Forbes លោក Lei មានទ្រព្យសម្បត្តិសរុបប្រមាណ ១១ ពាន់លានដុល្លារនាពេលបច្ចុប្បន្ន៕
ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......
អានអត្ថបទ: