- 2019-04-05 07:15:00
- ព័ត៌មាន
អ្នកស្រាវជ្រាវ បង្កើតប្រព័ន្ធមួយឲ្យមនុស្សយន្ត មានអារម្មណ៍ដូចមនុស្ស
- 2019-04-05 07:15:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកស្រាវជ្រាវ បង្កើតប្រព័ន្ធមួយឲ្យមនុស្សយន្ត មានអារម្មណ៍ដូចមនុស្ស
ចន្លោះមិនឃើញ
ក្រុមអ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យស្តែនហ្វត(Stanford) និងសាកលវិទ្យាល័យជាតិសេអ៊ូល បានបង្កើតប្រព័ន្ធសរសៃប្រសាទសិប្បនិម្មិតមួយ ដែលអាចនឹងធ្វើឱ្យមនុស្សយន្តនិងឧបករណ៍សិប្បនិម្មិតដទៃទៀតមានអារម្មណ៍ពីការប៉ះពាល់ដូចមនុស្សដែរ។ នេះបើយោងតាមសេចក្តីប្រកាសរបស់សាកលវិទ្យាល័យស្តែនហ្វត កាលពីថ្ងៃព្រហស្បតិ៍ ទី៣១ ឧសភា ២០១៨។
ទស្សនាវដ្ដី Science ដែលបានបោះពុម្ពផ្សាយលទ្ធផលចុងក្រោយនៃការសិក្សាក្នុងឯកសារមួយកាលពីថ្ងៃព្រហស្បតិ៍បានពិពណ៌នាអំពីរបៀបដែលអ្នកស្រាវជ្រាវបានបង្កើតសៀគ្វីសរសៃប្រសាទសិប្បនិម្មិតដែលអាចបង្កប់នៅក្នុងគម្របដូចស្បែកពេលអនាគតសម្រាប់ឧបករណ៍ដៃសិប្បនិម្មិតនិងមនុស្សយន្ត។
ការស្រាវជ្រាវនេះត្រូវបានដឹកនាំដោយលោក ប៉ាវ ចេណាន សាស្ត្រាចារ្យផ្នែកវិស្វកម្មគីមីនៅសាកលវិទ្យាល័យស្តែនហ្វដដោយសហការជាមួយលោក លី តែវូ នៃសាកលវិទ្យាល័យជាតិសេអ៊ូល ដែលបានចំណាយឆ្នាំឈប់សម្រាក នៅមន្ទីរពិសោធន៍ប៉ាវស្តែនហ្វត (Bao’s Stanford) ដើម្បីផ្ដួចផ្ដើមការងាររួមគ្នាមួយ ដែលផ្ដោតទៅលើត្រង់ស៊ីស្ទ័រ Synaptic សិប្បនិម្មិត ដែលយកគំរូតាមសរសៃប្រសាទមនុស្ស។
សៀគ្វីសរសៃប្រសាទសិប្បនិម្មិតមានសមាសធាតុផ្សំ ៣ រួមមានឧបករណ៏ Sensor ប្រភេទ Touch ដែលអាចរកឃើញកោសិកាសាច់ដុំតូចៗ សរសៃប្រសាទអេឡិចត្រូនិចដែលអាចទទួលបានសញ្ញាពី Sensor និង ត្រង់ស៊ីស្ទ័រ Synaptic សិប្បនិម្មិត ដែលយកគំរូតាមសរសៃប្រសាទរបស់មនុស្ស៕
អានអត្ថបទបន្ត៖