- 2019-04-03 07:40:00
- ព័ត៌មាន
ប្រទេសមួយនៅអាស៊ី នឹងក្លាយជាប្រទេសដំបូងក្នុងលោក ដំណើរការប្រព័ន្ធ 5G ថ្ងៃសុក្រនេះ
- 2019-04-03 07:40:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រទេសមួយនៅអាស៊ី នឹងក្លាយជាប្រទេសដំបូងក្នុងលោក ដំណើរការប្រព័ន្ធ 5G ថ្ងៃសុក្រនេះ
ចន្លោះមិនឃើញ
ប្រទេសកូរ៉េខាងត្បូងបានខិតខំប្រឹងប្រែងយ៉ាងខ្លាំង ដើម្បីបានក្លាយជាប្រទេសដំបូងគេក្នុងលោក មានប្រព័ន្ធ 5G ប្រើប្រាស់ជាសាធារណៈ ដោយនឹងចាប់ផ្ដើមនៅថ្ងៃទី ៥ ខែមេសានេះតែម្ដង។
នៅថ្ងៃទី ៥ ខែមេសានេះដែរ ទូរសព្ទ 5G របស់ Samsung ម៉ូដែល Galaxy S10 5G ក៏នឹងចេញលក់ជាផ្លូវការផងដែរ នៅក្នុងប្រទេសកូរ៉េខាងត្បូង ដោយការកុម្ម៉ង់ទិញបានបើកទទួលចាប់ពីពេលនេះ។
Galaxy S10 5G ដែលលក់មុនគេនៅកូរ៉េខាងត្បូងមានតម្លៃប្រមាណ ១ ២៣១ ដុល្លារ សម្រាប់ទំហំ ២៥៦ GB និងម៉ូដែលទំហំ ៥១២ GB មានតម្លៃប្រមាណ ១ ៣៦៦ ដុល្លារ។
សហរដ្ឋអាមេរិកនឹងជាទីផ្សារបន្ទាប់ដែលមានលក់ Galaxy S10 5G ខណៈដែលប្រទេសមហាអំណាចមួយនេះនឹងដំណើរការសេវា 5G របស់ខ្លួន នាថ្ងៃទី ១១ ខែមេសានេះ ដោយមិនទាន់ដឹងតម្លៃលក់នៅឡើយទេ៕