- 2019-04-03 02:26:00
- ព័ត៌មាន
បើកកម្មវិធីច្រើនម្តង ១ ម៉ោង តេស្តរកស្មាតហ្វូនថ្មកាន់រវាង Galaxy S10+ និង iPhone XS Max
- 2019-04-03 02:26:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បើកកម្មវិធីច្រើនម្តង ១ ម៉ោង តេស្តរកស្មាតហ្វូនថ្មកាន់រវាង Galaxy S10+ និង iPhone XS Max
ចន្លោះមិនឃើញ
សេរ៊ីក្រោយ Galaxy S10+ របស់ Samsung មានផ្ទុកថាមពលថ្មធំទំហំ ៤ ១០០ mAh ធៀបនឹង iPhone XS Max ទំហំ ៣ ១៧៤mAh។ តើទំហំខុសគ្នាជិត ១ ០០០ mAh នេះ អាចធ្វើឲ្យស្មាតហ្វូនទាំងពីរមានថាមពលថ្មប្រើប្រាស់បានយូរជាងគ្នាកម្រិតណា?
មិនទុកយូរ ចម្លើយក៏ត្រូវបានក្រុមការងារ PhoneBuff លាតត្រដាងឡើង តាមរយៈការប្រើប្រាស់ឧបករណ៍ដៃសិប្បនិមិត្តតេស្តពីខាងក្រៅដោយផ្ទាល់ លើដំណើរការកម្មវិធី-ហ្គេមផ្សេងពីគ្នាម្តង ១ ម៉ោង។
បញ្ជាក់ថា S10+ បំពាក់អេក្រង់ sAMOLED ទំហំ ៦,៤ អ៊ីញ កម្រិត ៣ ០៤០ x ១ ៤៤០ ភីកសែល អមបន្ទះឈីប Snapdragon 855 និងរត់លើ Android 9 Pie ស្របពេលគូប្រជែង XS Max បំពាក់អេក្រង់ ៦,៥ អ៊ីញ OLED កម្រិតបង្ហាញ ២ ៦៨៨ x ១ ២៤២ ភីកសែល ដោយមានឈីប A12 Bionic និងរត់លើ iOS 12។
ទស្សនាវីដេអូខាងក្រោម៖
ជាលទ្ធផលបង្ហាញយ៉ាងជាក់ច្បាស់ថា Galaxy S10+ អាចធ្វើបានល្អជាង ដោយតេស្តដល់ដំណាក់កាលចុងក្រោយនៃកម្មវិធី Spotify ធុនក្រោយរបស់ Apple ក៏រលត់ម៉ាស៊ីនឈឹង តែ S10+ នៅតែអាចបើកដំណើរការបានរយៈពេល ១ ម៉ោងពេញ។ សរុបរួម S10+ ចុចប្រើសុទ្ធបានរយៈពេល ៨ ម៉ោង និង ៥៩ នាទី ជាមួយថេរវេលា Standby ១៦ ម៉ោង ស្របពេល XS Max កាន់បានត្រឹម ៨ ម៉ោង និង ០០ នាទី ត្បិតអីអាច Standby រយៈពេល ១៦ ម៉ោងដូចគ្នា។