- 2019-04-03 03:10:00
- ព័ត៌មាន
គួច ច័ន្ទទិវា៖ "សប្បាយចិត្ត ពេលរៀនគូររ៉ូបូតក្នុងកុំព្យូទ័រជាង ២ ឆ្នាំទើបតែសម្រេចចេញរូបរាង”
- 2019-04-03 03:10:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គួច ច័ន្ទទិវា៖ "សប្បាយចិត្ត ពេលរៀនគូររ៉ូបូតក្នុងកុំព្យូទ័រជាង ២ ឆ្នាំទើបតែសម្រេចចេញរូបរាង”
ចន្លោះមិនឃើញ
ដោយសារចិត្តស្រលាញ់ខាងគំនូរបែបឌីជីថល ការគូរវាសរូបភាព Hero ឬរូបមនុស្សយន្តផ្សេងៗ ធ្វើឲ្យយុវជន គួច ច័ន្ទទិវា ចាប់យកជំនាញផ្នែកក្រាហ្វិកឌីហ្សាញ។ យ៉ាងណាមិញ រូបគេចំណាយពេលអស់ជាង ២ ឆ្នាំ ខិតខំរៀនសូត្រពីកម្មវិធីរចនាក្រាហ្វិកផ្សេងៗគ្នា រៀនពីអ្នកផ្សេងផង រៀនពីសាលាផង និងស្រាវជ្រាវដោយខ្លួនឯងផង ទើបអាចសម្រេចចេញជារូបរាងមនុស្សយន្ត ដែលមហាជនចូលចិត្ត ជាពិសេសថ្មីៗនេះ យុវជនវ័យ ២៤ ឆ្នាំរូបនេះ អាចផ្គុំវាឡើងមួយជំហរខ្លួន ដោយចំណាយអស់តិចមែនទែន។
មនុស្សយន្តក្រដាស ឬរ៉ូបូតក្រដាសនេះ បានលេចជារូបរាងឡើងត្រឹមរយៈពេល ១ ខែគិតទាំងការចាប់ផ្ដើមរៀប Concept និងការកែតម្រូវផ្នែកនានា ទើបចុងក្រោយអាចរៀបជាតួខ្លួនឡើងដោយផ្គុំពីក្រដាសកាតុងលាតចំនួន ១០ ផ្ទាំងចំណាយអស់ ៣០ ដុល្លារបូកទាំងជ័រកាវកន្ត្រៃផ្សេងៗជាដើម។
ត្បិតថា ជាមនុស្សយន្តក្រដាសមើលទៅដូចរបស់ក្មេងលេង ប៉ុន្តែអ្នកជំនាញខាងក្រាហ្វិកឌីហ្សាញ លើកឡើងថា "យើងអាចយកគំនិតតូចនេះ ទៅ(Apply) ដាក់គម្រោងធំៗដែលគេត្រូវការចាំបាច់ និងអាចច្នៃចេញជារូបរាងមានបំពាក់ដោយដែក បូកនិងអ្នកជំនាញផ្នែកសរសេរកម្មវិធី និងវិស្វករជំនាញពាក់ព័ន្ធ ឲ្យចេញជាមនុស្សយន្តមានគ្រឿងម៉ាស៊ីនដូចប្រទេសជឿនលឿនដទៃដែរ។
លោកបន្តថា "ដោយសារពេលខ្លី យើងរចនាតែគ្រោងរូបរាងដោយកាត់ពីក្រដាសប៉ុណ្ណោះ សម្រាប់តាំងពិព័រណ៍បច្ចេកវិទ្យាថ្នាក់ជាតិលើកដំបូង Digital Cambodia ២០១៩ ដែលអ្នកទាំងអស់គ្នាបានឃើញរួចហើយនៅ ស្តង់របស់ក្រុមហ៊ុន Sabay កាលពីថ្ងៃទី ១៥ ខែមិនាឆ្នាំ ២០១៩ នៅសាលកោះពេជ្រ”។
ទិវា ក៏បានថ្លែងអំណរគុណដល់ក្រុមហ៊ុន Sabay ដែលបានធ្វើឲ្យបំណងបានសម្រេច។ ក្នុងនោះដែរ ទិវា ក៏បានលើកទឹកចិត្តដល់អ្នកជំនាញ ផ្នែកក្រាហ្វិកឌីហ្សាញទាំងអស់ ចូរខិតខំរិះរកអ្វីដែលថ្មី ទោះជាគំនិត (idea) នោះតូចក្ដី អ្នកដុសខាត់សន្សំ និងរៀនសូត្របន្តិចម្តងៗដូចពាក្យស្លោកថា "តក់ៗពេញបំពង់” មានន័យថា អ្នកក៏អាចយកគំនិតតូចនោះ ទៅធ្វើវាឲ្យចេញជារូបរាងបានដែរ៕ ទស្សនាវីដេអូខាងក្រោម៖