- 2019-04-02 09:09:38
- ព័ត៌មាន
ឥណ្ឌាបន្សល់ទុកសំរាម ៤០០ ដុំនៅលើអាកាស ក្រោយបាញ់មីស៊ីលកម្ទេចផ្កាយរណបមួយ
- 2019-04-02 09:09:38
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឥណ្ឌាបន្សល់ទុកសំរាម ៤០០ ដុំនៅលើអាកាស ក្រោយបាញ់មីស៊ីលកម្ទេចផ្កាយរណបមួយ
ចន្លោះមិនឃើញ
លោក Jim Bridenstine ប្រធានអង្គការណាសា បានហៅសកម្មភាពកម្ទេចផ្កាយរណបរបស់ប្រទេសឥណ្ឌា ថាជាសកម្មភាពអាក្រក់មួយដែលអាចបង្កគ្រោះថ្នាក់ដល់អវកាសយានិកនៅស្ថានីយអវកាសអន្តរជាតិបាន។
លោក Jim បាននិយាយថា គ្រាប់មីស៊ីលដែលឥណ្ឌាប្រើដើម្បីកម្ទេចផ្កាយរណបខ្លួនឯង បង្កើតបានកម្ទេចកំទីយ៉ាងតិច ៤០០ បំណែកនៅក្នុងលំហអាកាស ក្នុងនោះរួមមាន ៦០ បំណែកដែលមានទំហំធំជាង ១៥ ស.ម។ ត្បិតថាផ្កាយរណបដែលឥណ្ឌាកម្ទេច ស្ថិតនៅក្រោមព្រំដែនរបស់ស្ថានីយអវកាសមែន ប៉ុន្តែមានកម្ទេចកំទីចំនួន ២៤ បំណែកខ្ទាតឡើងខ្ពស់ អាចបង្កើតបានជាហានិភ័យមួយ។
គួរដឹងថាអំឡុងការបោះឆ្នោតមួយកាលពីថ្ងៃទី ២៧ ខែមីនា នាយករដ្ឋមន្ត្រីឥណ្ឌាបានប្រកាសពីជោគជ័យលើបេសកកម្ម "Mission Shakti" ជាបេសកកម្មសាកល្បងគ្រាប់មីស៊ីលកម្ទេចផ្កាយរណប។ ឥណ្ឌាជាប្រទេសទីបួនហើយ ដែលសម្រេចបានបេសកកម្មនេះ បន្ទាប់ពីសហរដ្ឋអាមេរិក រុស្សី និងចិន។ រដ្ឋាភិបាលឥណ្ឌាបានបញ្ជាក់ថា ការសាកល្បងនេះធ្វើឡើងនៅកម្រិតទាបមួយ ដើម្បីធានាថាកាកសំណល់ទាំងឡាយនឹងអាចធ្លាក់ចុះមកផែនដីវិញក្នុងពេលប៉ុន្មានសប្ដាហ៍ប៉ុណ្ណោះ។
យ៉ាងណាក្ដីតាមវីដេអូមួយបង្កើតឡើងដោយណាសា ធ្វើតាមសកម្មភាពកម្ទេចផ្កាយរណបនេះ បានបង្ហាញថាការកម្ទេចនេះបង្កើតបាននូវការបំផ្ទុះ និងកម្ទេចកំទីជាច្រើន៕
ចុចអាន៖