• 2019-04-01 00:00:00
  • ព័ត៌មាន

ដឹង CEO ក្រុមហ៊ុន​បច្ចេកវិទ្យាលំដាប់កំពូលៗ ពាក់​ស្បែកជើង​តម្លៃ​ប៉ុន្មាន​អត់?

  • 2019-04-01 00:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Business Insider បាន​ប​ង្ហាញ​ពី​ម៉ាក​ស្បែក​ជើង​ដែល​​នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន​បច្ចេកវិទ្យា​ធំៗ តែង​តែ​ពាក់​ប្រើប្រាស់​​ជា​ប្រចាំ​​ដែល​មានការ​រចនា​រូបរាង​ប្លែកៗ ចំណែកឯតម្លៃក៏មិនជាថ្លៃណាស់ណាទេ។

ខាងក្រោមនេះ ជាបញ្ជីឈ្មោះ CEO ក្រុមហ៊ុន​បច្ចេកវិទ្យាលំដាប់កំពូលៗ ដែលបានពាក់​ស្បែកជើង​ម៉ូដផ្សេងគ្នាពេលចូលរួមកម្មវិធី៖

+Mark Zuckerberg នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Facebook

  • ពាក់​ស្បែក​ជើង​ម៉ាក Nike Flyknit Lunar 3 តម្លៃ ១៥០ ដុល្លារ។

+លោក Satya Nadella នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Microsoft

  • ពាក់​ស្បែកជើង​ម៉ាក Lanvin Suede & Patent Leather Low-Top Sneaker តម្លៃ ៤៩៥ ដុល្លារ។

+លោក Sundar Pichai នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Google

  • ពាក់​ស្បែកជើងម៉ាក Nanvin Men's ​Cap-Toe Leather Low-Top Sneaker តម្លៃ ៤៩៥ ​ដុល្លារ។

+លោក Larry Page នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Alphabet

  • ពាក់​ស្បែកជើងម៉ាក Lanvin Low-Top Sneaker With Contrast Heel តម្លៃ ៣០០ ​ដុល្លារ។

+លោក Jack Dorsey នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Twitter

  • ពាក់​ស្បែកជើងម៉ាក Rick Owens Island Dunks ​តម្លៃ ៤៨៤ ដុល្លារ។

+លោក Tim Cook នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Apple

  • ពាក់​ស្បែកជើងម៉ាក Nike Roshe Two Flyknit តម្លៃ​ ១០៥ ដុល្លារ។

+លោក Jeff Bezos នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Amazon

  • ពាក់​ស្បែកជើងម៉ាក Converse Jack Purcells ​តម្លៃ ៦៥ ដុល្លារ។

+លោក Daniel Ek នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Spotify

  • ពាក់​ស្បែកជើងម៉ាក Nike Air Force 1'07 តម្លៃ ៩០ ​ដុល្លារ។

+លោក Evan Spiegel នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Snapchat

  • ពាក់​ស្បែកជើងម៉ាក Common Projects Original Achilles តម្លៃ ៤១៥ ​ដុល្លារ។

+លោក Kevin Systrom នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Instagram

  • ពាក់​ស្បែកជើងម៉ាក Lanvin Classic Leather & Suede High-Top Sneakers តម្លៃ ៥៩០ ​ដុល្លារ៕

អត្ថបទពាក់ព័ន្ធ៖

អត្ថបទ៖ រក្សា

មតិយោបល់