• 2019-03-28 01:31:00
  • ព័ត៌មាន

មនុស្ស​យន្ត​មាន​សញ្ជាតិ​ដំបូង​គេ ចេះ​​ក្បាច់​រាំ​វង់ និងរៀនដើរដូចកូនក្មេង

  • 2019-03-28 01:31:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Sophia ដែល​ជា​មនុស្សយន្ត​ដំបូង​គេ​ក្នុង​លោក​ទទួល​បាន​ជា​សញ្ជាតិ​ជា​ពលរដ្ឋ​​ បាន​​បញ្ចេញ​កាយ​វិការ​បោះ​ជំហាន​របស់​ខ្លួន​ជា​លើក​​ដំបូង​ កាល​ពី​ថ្មីៗ​នេះ។

តាម​រយៈ​ជើង​ថ្មី​ដែល​នាង​ទើប​ទទួល​បាន Sophia បាន​​បង្ហាញ​ពី​កាយ​វិការ​ដើរ​បោះ​ជំហាន​ទៅ​មុខ​ជា​លើក​ដំបូង​របស់​ខ្លួន។ ពិសេស​ជាង​នេះ​ Sophia អាច​​​បង្ហាញ​ក្បាច់​រាំ​ ដែល​មាន​លក្ខណៈ​ដូច​គ្នា​នឹង​ក្បាច់​រាំវង់​របស់​កម្ពុជា។

​​​គួរ​ដឹង​ Sophia ទទួល​បាន​សញ្ជាតិ​ជា​ពលរដ្ឋ​នៃ​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត​​កាល​ពី​អំឡុង​ចុង​ខែ​តុលា​ ឆ្នាំ​ ២០១៧ បង្កើត​បាន​ជា​ប្រវត្តិសាស្ត្រ​មួយ​ដែល​មនុស្ស​យន្ត​អាច​ទទួល​បាន​សញ្ជាតិ​ដូច​មនុស្ស​ធម្មតា។ មនុស្ស​យន្ត​នេះ​​ផលិត​ឡើង​ដោយ​ក្រុមហ៊ុន​ហុងកុង​ Hanson Robotics ដែល​បាន​បង្ហាញ​ចេញ​នៅ​ឆ្នាំ​ ២០១៦។

ថ្មីៗនេះ Sophia ជា​​មនុស្ស​យន្ត​ដែល​មាន​សញ្ជាតិ​​ដំបូង​គេ​ក្នុង​លោក ពោល​មាន​សញ្ជាតិ​ជា​អារ៉ាប៊ីសាអ៊ូឌីត បាន​បង្ហាញ​​ខ្លួន​ជា​សាធារណៈ​នៅ​​ប្រទេស​​កម្ពុជា​នា​ថ្ងៃ​ទី ២៦ ខែ​មីនា​នេះ ដើម្បី​ចូល​រួម​ក្នុង​​សន្និសីទ​ចក្ខុវិស័យ​ប្រទេស​កម្ពុជា​លើក​ទី ១៣ ​ឆ្នាំ ២០១៩ ស្ដី​ពី "ការ​ប្រែ​ក្លាយ​ផ្នែក​ឌីជីថល​ឆ្ពោះ​ទៅ​កាន់​ឧស្សាហកម្ម​ ៤.០” ដែល​មាន​​ការ​អញ្ជើញ​​ចូល​រួម​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​​ពី​សំណាក់​សម្ដេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជាផងដែរ៕

ទស្សនាវីដេអូខាងក្រោម៖

អត្ថបទពាក់ព័ន្ធ៖

ប្រភព៖ Channelnewsasia ប្រែ​សម្រួល៖ រក្សា

មតិយោបល់