• 2019-03-27 04:20:00
  • ព័ត៌មាន

​សរុប​រឿង​រ៉ាវ​គួរឲ្យចាប់អារម្មណ៍ ​ក្នុង​ពិព័រណ៍​បច្ចេកវិទ្យា​ថ្នាក់​ជាតិ​ធំបំផុត ​ឆ្នាំ ២០១៩

  • 2019-03-27 04:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពិព័រណ៍​បច្ចេកវិទ្យា​ថ្នាក់​ជាតិ​ដ៏​ធំ​ប្រចាំ​ឆ្នាំ Digital Cambodia 2019 ជាលើកដំបូង បាន​បញ្ចប់​ទៅកាលពីពេលថ្មីៗកន្លងទៅ ដោយ​បន្សល់​ទុក​នូវ​រឿង​រ៉ាវ​គួរឲ្យចាប់អារម្មណ៍ ជាច្រើន។

រឿងរ៉ាវ​គួរ​ឲ្យ​ចាប់​អារម្មណ៍​ទាំងនោះ មានដូចជា៖ ពិព័រណ៍​នេះ មាន​អ្នក​បាន​ឃើញ​នៅ​លើ​អនឡាញ​ចំនួន ២ ​លាន​ដង និង​មាន​អ្នក​មក​ចូលរួម​ទស្សនា​ផ្ទាល់ ដល់​ទៅ​ជាង ៣ម៉ឺន​នាក់។ ពិព័រណ៍នេះ​ មាន​ស្តង់​​ចំនួន ១៧០ មាន​វាគ្មិន​ជំនាញ​សរុប​ជាង ១២០រូប មក​ពី​បណ្ដា​ប្រទេស​ទាំង ១០ ក្នុង​តំបន់​អាស៊ាន ដែល​សុទ្ធសឹង​ជា​អ្នក​ពាក់ព័ន្ធ​នឹង​វិស័យ ICT រួម​និង​ភ្ញៀវ​កិត្តិយស​មកពី ៥០ប្រទេស ធ្វើ​បទ​បង្ហាញ​ទាក់ទង​នឹង​បដិវត្តន៍​ឧស្សាហកម្ម ជំនាន់ទី៤ និងការ​​ startup អាជីវកម្ម​។ រឿងវ៉ាវ​មួយទៀត​នោះគឺ កាហ្វេ​ជាង ១ម៉ឺន​កែវ ត្រូវ​បាន​ផ្ដល់​ជូន​អ្នក​ចូលរួម ដោយ​មិន​គិត​ថ្លៃ ក្នុង​រយៈពេល ៣ថ្ងៃពេញ។

​លើស​ពី​នេះ​ទៀត Digital Cambodia 2019 ក៏​​មាន​ការ​ចូល​រួម​ចំណែក​ពី​ក្រសួង​ពាក់​ព័ន្ធ​ចំនួន ៦ ​ដែល​មាន​បែង​ចែក​ប្រធានបទ ​ ពិភាក្សា​សរុប​ចំនួន ៣០ ម៉ោង និង​ការ​តាំង​បង្ហាញ​ស្មាតហ្វូន 5G ​​ដំបូង​គេ​នៅ​អាស៊ាន​ពី​សំណាក់​ក្រុមហ៊ុន Huawei ​ថែម​ទៀត​ផង។

ពិព័ណ៌​នេះ ក៏​បាន​បង្កើត​ជា​ Platform ថ្នាក់ជាតិ​ បង្ហាញ​ថា​កម្ពុជា​ ជា​គោលដៅ​សម្រាប់​ការ​វិនិយោគ​លើ​វិស័យ​បច្ចេកវិទ្យា​ព័ត៌មាន​ និងឌីជីថល ក៏ដូចជា​ផ្ដល់​ឲ្យ​សហគ្រិន​ និង​អាជីវកម្ម Startup នានា ក្នុង​ការ​អភិវឌ្ឍ​បណ្ដាញ​ទំនាក់ទំនង​របស់​ពួកគេ ជាមួយ​ក្រុម​ហ៊ុន​ផ្តល់​មូ​លនិធិ​ប្រកបដោយ​សក្ដានុពល​ជាច្រើន​។

​សន្និសីទ​និង​ពិព័រណ៍​ Digital Cambodia 2019 ​បាន​នាំមក​នូវ​គំនិត​ច្នៃ​ប្រឌិត​ថ្មី​ៗ​ ​និង​ល្អ​បំផុត​មិនធ្លាប់​មាននៅ​ក្នុង​វិស័យ​បច្ចេកវិទ្យា​ឌីជីថល​ ​ដែល​ពោរពេញ​ទៅ​ដោយ​គំនិត​ដឹកនាំ​ ​ចំណេះ​ដឹង​ល្អ​ៗ​ ​និង​ដំណោះស្រាយ​ជាក់ស្តែង​។​ វា​បាន​​បង្ហាញ​ឲ្យ​ឃើញ​នូវ​ការ​រីកចម្រើន​ប្រកប​ដោយ​សក្តានុពល​នៃ​បច្ចេកវិទ្យា​ឌីជីថល​នៅ​កម្ពុជាកាន់តែខ្លាំងឡើង។

សកម្មភាពការតាំងបង្ហាញផលិតផលបច្ចេកវិទ្យានៅ DIGITALCAMBODIA

​អ្នកជំនាញ​ ​អ្នក​អភិវឌ្ឍ​បច្ចេកវិទ្យា​ច្នៃប្រឌិត​ ​និង​អ្នកដឹកនាំ​ពាក់ព័ន្ធ​ទូទាំង​ពិភពលោក​ ​ពី​ក្នុង​វិស័យ​ធុរកិច្ច​ ​និង​រដ្ឋាភិបាល​ ​ក៏ដូចជា​អ្នក​សិក្សា​ស្រាវជ្រាវ​ ​នឹង​ធ្វើការ​ពិភាក្សា​ ​ព្រមទាំង​ធ្វើ​បទ​បង្ហាញ​ពី​និន្នាការ​ ​និង​ការ​អភិវឌ្ឍ​ន៍​ថ្មី​ៗ​នៅក្នុង​វិស័យ​បច្ចេកវិទ្យា​ឌីជីថល​ ​ជាពិសេស​ពួកគាត់​នឹង​ផ្តល់​គំនិត​ ​និង​ទស្សនវិស័យ​របស់​ពួកគាត់​ ​ចំពោះ​បញ្ហា​ប្រឈម​ចំពោះ​ក្នុង​វិស័យ​បច្ចេកវិទ្យា​ព័ត៌មាន​ ​និង​ទូរគមនាគមន៍​នៅ​កម្ពុជា​ ​និង​លើ​សាកលលោក​។៕

សកម្មភាពការតាំងបង្ហាញផលិតផលបច្ចេកវិទ្យានៅ DIGITALCAMBODIA

​អត្ថបទ​ពាក់ព័ន្ធ

អត្ថបទ៖ រក្សា

មតិយោបល់