• 2019-03-26 06:34:01
  • ព័ត៌មាន

Xiaomi ចេញ​មក​បញ្ឈឺ​ថា​បច្ចេកវិទ្យា​សាក​ថ្ម​របស់​ខ្លួន​រហ័ស​ជាង Oppo

  • 2019-03-26 06:34:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បច្ចុប្បន្ន​បច្ចេកវិទ្យា SuperVOOC របស់​ក្រុមហ៊ុន Oppo ត្រូវ​បាន​រាប់​បញ្ចូល​ថា​អាច​សាក​ថ្ម​ស្មាតហ្វូនបានរហ័ស​បំផុត ជាមួយ​កម្លាំង 10V/5A ​ប៉ុន្តែ​ថ្មីៗ​នេះ​ក៏​ត្រូវ​បាន​ក្រុមហ៊ុន​គូ​ប្រជែង​ក្នុង​ស្រុក Xiaomi បង្ហាញ​នូវ​បច្ចេកវិទ្យា​ថ្មី​មួយ​ឲ្យ​ឈ្មោះ Super Charge Turbo ដែល​កាន់​តែ​ធ្វើ​បាន​ប្រសើរ​ជាង​ក្រុមហ៊ុន Oppo ថែមទៀត។

បង្ហោះ​ផ្សាយ​លើ​គេហទំព័រ Weibo ប្រធាន​គ្រប់គ្រង​លោក Lin Bin បាន​បញ្ជាក់​ថា​បច្ចេកវិទ្យា​នោះ​ប្រើប្រាស់​ដុំ​សាក​កម្លាំង ១០០ វ៉ាត់ ប្រភេទ 20V/5A យក​ឈ្នះ​លើ​ដុំ​សាក​កម្លាំង ៥០ វ៉ាត់​របស់ Oppo។ តេស្ត​ប្រៀបធៀប​ដោយ​ផ្ទាល់ Xiaomi ប្រើ​ពេល​ត្រឹម ១៧ នាទី​ ប៉ុណ្ណោះ​ដើម្បី​សាក​ឡើង​ពី ០ ដល់ ១០០ ភាគរយ ខណៈ​ក្នុង​ថេរវេលា​ដដែល​ដុំ​សាក​ Oppo អាច​បញ្ចូល​ថ្ម​ត្រឹម ៦៥ ភាគរយ។

អ្វី​ដែល​សំខាន់​បច្ចេកវិទ្យា Super Charge Turbo ​ធ្វើ​បាន​រហ័ស​ជាង ទាំង​ជាមួយ​ការ​សាកល្បង​លើ​ស្មាតហ្វូន​មាន​ថាមពល​ថ្ម​ ៤ ០០០mAh ខណៈ SuperVOOC ដំណើរការ​តេស្ត​លើ​ឧបករណ៍​មាន​ថ្ម ៣ ៧០០mAh។ ជាង​នេះ​បើ​យើង​ធៀប​នឹង Super Charge របស់ Huawei កម្លាំង ៥៥ វ៉ាត់ លើ Mate X ទាមទារ​ថេរវលេា​ដល់​ទៅ ៣៥ នាទី​ឯ​ណោះ៕

ទស្សនា​វីដេអូ​ខាង​ក្រោម៖

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ GSMarena ប្រែ​សម្រួល៖ កៅ រក្សា

មតិយោបល់