• 2019-03-21 01:46:00
  • ផលិតផលថ្មី

ទី​បំផុត Apple ​ចេញ​ផ្សាយ​កាស AirPods 2 បន្ថែម​មុខងារ​ថ្មី ៣ តម្លៃ ១៥៩ ដុល្លារ

  • 2019-03-21 01:46:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​យប់មិញ​នេះ​ក្រុមហ៊ុន Apple បាន​ប្រកាស​ជា​ផ្លូវការ​នូវ​កាស AirPods ជំនាន់​ទី ២ ដោយ​មាន​ការ​បន្ថែម​មុខងារ​រសើប ៣ ទាក់ទិន​នឹង​ការ​គាំទ្រ​ឧបករណ៍​សាក​ថ្ម​ឥត​ខ្សែ ការ​ពង្រឹង​ថាមពល​ថ្ម និង​ការ​បញ្ជា​ដោយ​សំឡេង Hey-Siri (ប្រភេទ Hands-free)។

អតិថិជន​អាច​រក​ជាវ​បាន​ក្នុង​តម្លៃ ១៥៩ ដុល្លារ ជាមួយ​ប្រភេទ Case សាក​ថ្ម​ប្រើ​ខ្សែ Lightning ធម្មតា ឬ​បូក​បន្ថែម​ឧបករណ៍​សាក​ថ្ម​ឥត​ខ្សែ Qi case ជា​ឈុត​ឡើង​ថ្លៃ​ដល់ ១៩៩ ដុល្លារ​ ចាប់​ពី​ថ្ងៃ​ទី ២៧ មិនា​ត​ទៅ។ ប៉ុន្តែ​សម្រាប់​ម្ចាស់ AirPods ជំនាន់​ទី​មួយ ក៏​អាច​ភ្លក់​រសជាតិ​ថ្មី​នេះ​បាន​ដូច​គ្នា តែ​ទាមទារ​ឲ្យ​ចំណាយ​ដល់ ៨០ ដុល្លារ​សម្រាប់ Qi case។

ជាមួយ​មុខងារ Hey-Siri ដោយ​គ្រាន់​តែ​និយាយ ដោយ​មិន​ចាំ​បាច់​ប្រើ​ដៃ​ទៅ​គោះ​ត្រង់​ផ្នែក​ណា​មួយ​លើ AirPods ដូច​ជំនាន់​មុន​ទៀត​ឡើយ បែប​នេះ​ងាយ​ស្រួល​ក្នុង​ការ​ប្រើប្រាស់​សំឡេង​បញ្ជា​ឲ្យ​កាស​ឥត​ខ្សែ​របស់​អ្នក អាច​បើក​ចូល​មុខងារ Call, ចាក់​តន្រ្តី ឬ​សួរ​នាំ​ពី​អាកាសធាតុ​ប្រចាំ​ថ្ងៃ​ជា​ដើម។

ម៉ូឌែល​ថ្មី​នេះ​ក៏​អាច​ធ្វើ​ការ​ផ្លាស់ប្តូរ​ឧបករណ៍​បាន​រហ័ស​ជាង​មុន សម្រាប់​អ្នក​ភ្ជាប់ AirPods ទៅ​កាន់​ឧបករណ៍​ច្រើន​ដូច​ជា iPhone និង MacBook។ ជាមួយ​ការ​បំពាក់​នូវ​បន្ទះ​ឈីប H1 ជំនាន់​ថ្មី គាំទ្រ​មុខងារ Bluetooth 5.0 ឡើង​ពី​ជំនាន់ 4.2 អាច​ជួយ​សន្សំសំចៃ​ថ្ម​បាន​ច្រើន ពោល​គឺ​អាច​ប្រើប្រាស់​ដល់​រយៈ​ពេល ២៤ ម៉ោង​ពេញ។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ CNBC | GSMarena ប្រែ​សម្រួល៖ កៅ រក្សា

មតិយោបល់