- 2019-03-18 07:37:20
- ព័ត៌មាន
ឱកាសទទួលបានការប្ដូរប្រេងឥតគិតថ្លៃពេញមួយឆ្នាំ ពីក្រុមហ៊ុន តូយ៉ូតា សាខាទួលសង្កែ
- 2019-03-18 07:37:20
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឱកាសទទួលបានការប្ដូរប្រេងឥតគិតថ្លៃពេញមួយឆ្នាំ ពីក្រុមហ៊ុន តូយ៉ូតា សាខាទួលសង្កែ
ចន្លោះមិនឃើញ
ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) បានសម្ពោធឲ្យដំណើរការនៅសាខាថ្មីមួយជាផ្លូវការ កាលពីដើមខែមីនាថ្មីៗនេះ ដែលមានទីតាំងតាមបណ្ដោយផ្លូវ ឯកឧត្ដម ជា សុផារ៉ា ចម្ងាយប្រហែល ៨០០ម៉ែត្រប៉ុណ្ណោះពីរង្វង់មូលកាំកូ។
អ្វីដែលគួរឲ្យកត់សំគាល់នោះគឺ សាខាថ្មីមិនត្រឹមតែមានទទួលសេវាកម្មថែទាំ (ប្ដូរប្រេង) ជួសជុលទូទៅនោះទេ Toyota ក៏មានតាំងបង្ហាញរថយន្តថ្មីប្រណិតជាច្រើនផងដែរ។
អ្វីដែលពិសេសសម្រាប់ទីតាំងថ្មីនេះ គឺមានទីតាំងនៅជិតរង្វង់មូលដែលងាយស្រួលក្នុងការស្វែងរក ទីធ្លាធំទូលាយ បំពាក់ទៅដោយឧបករណ៍ទំនើបៗ និងមានអ្នកបច្ចេកទេសដែលមានជំនាញច្បាស់លាស់ដើម្បីធានាបាននូវផាសុកភាព និងសុវត្ថិភាព ១០០% ដល់អតិថិជន។
អមជាមួយចំណុចពិសេសនៃសេវាកម្ម ក្រុមហ៊ុនរថយន្តល្បីរបស់ជប៉ុនខាងលើក៏ផ្ដល់ជូនការបញ្ចុះតម្លៃ ១០% ព្រមជាមួយការចាប់រង្វាន់អនុស្សាវរីយជាច្រើនសម្រាប់អតិថិជនដែលនាំរថយន្តមកទទួលសេវាកម្មថែទាំ និងជួសជុលទូទៅនៅសាខាថ្មីនេះ។
លោកស្រី អៀង សេដា ប្រធានសាខាទួលសង្កែបានពន្យល់ពីប្រូម៉ូសិននេះថា៖ "ឧទាហរណ៍ លោកអ្នកនាំយករថយន្ត LEXUS LX 570 មកទទួលសេវាកម្ម (ភ្ជាប់ជាមួយ Voucher បញ្ចុះតម្លៃដែលយើងបានចែកជូន) លោកអ្នកនឹងទទួលបានការបញ្ចុះតម្លៃ ១០% ភ្លាម ហើយកាន់តែពិសេសជាងនេះទៅទៀតនោះ គ្រប់អតិថិជនទាំងអស់នឹងទទួលបានឱកាសចាប់រង្វាន់ផ្សងសំណាងដែលអាចទទួលបានកញ្ចប់សេវាកម្មថែទាំរថយន្តពេញមួយឆ្នាំ ព្រមជាមួយវត្ថុអនុស្សាវរីយ៍ជាច្រើនទៀត"។
សម្រាប់ព័ត៌មានបន្ថែម អាចទាក់ទងតាម៖