• 2019-03-18 03:49:23
  • ព័ត៌មាន

ឈ្នះ​ទៀត​ហើយ! Wing លើក​ពាន​កំពូល​ច្នៃប្រឌិត​ផ្នែក​ឌីជីថល

  • 2019-03-18 03:49:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Wing បាន​ទទួល​ពាន​រ​ង្វាន់​ជា​ "​ស្ថាប័ន​ដែល​មាន​ភាព​ច្នៃប្រឌិត​បំ​ផុត​ផ្នែក​ប្រ​ព័​ន្ធ​ឌីជីថល" ពី​កម្មវិធី "​ពាន​រ​ង្វាន់​បច្ចេកវិទ្យា​គមនាគ​ម​ន៍ និង​ព័ត៌មានវិទ្យា​កម្ពុជា​ឆ្នាំ ២០១៩" ដែល​បាន​​ធ្វើ​ឡើងនៅ​សណ្ឋាគារ Raffle Le Royal នៅ​យប់​ថ្ងៃទី ១៥ ​មីនា ២០១៩។

ការ​ផ្តល់​ពាន​រ​ង្វាន់​នេះ​​ធ្វើឡើង​ស្រប​ពេល​ដែល​ក្រុមហ៊ុន​ផ្តល់​សេវាកម្ម​ធនាគារ​ច​ល័​ត​ឈានមុខ​គេ Wing ​បាន​បង្ហាញ​ផលិតផល​និង​សេវាកម្ម​ឌីជីថល​ដែល​ប្រកបដោយ​ភាព​ច្នៃប្រឌិត​នៅ​ពិព័រណ៍​បច្ចេកវិទ្យា​ធំ​បំ​ផុត​នៅ​កម្ពុជា​ដែល​មាន​ឈ្មោះ​ថា "​Digital Cambodia" នៅ​កោះ​ពេជ្រ​ថ្ងៃទី ១៥-១៧ ខែ​មីនា ២០២៩។

លោក ចូ​ចូ ម៉ា​ឡូ​ឡូ​ស​

មាន​ប្រសាសន៍​នៅ​ក្នុង​កម្មវិធី​ទទួល​ពាន​រង្វាន់ អគ្គនាយក​ធនាគារ​ឯកទេស Wing លោក ចូ​ចូ ម៉ា​ឡូ​ឡូ​ស​ បាន​រៀបរាប់​ថា វា​គឺជា​មោទនភាព​មួយ​របស់ Wing ដែល​បាន​បម្រើ​សេវាកម្ម​ដល់​អតិថិជន​កម្ពុជា​ក្នុង​អំ​ឡុង​ពេល ១០ ឆ្នាំ​កន្លង​មក​នេះ ដោយ​ផ្តល់​ជូន​នូ​វ​បច្ចេកវិទ្យា​ហិរញ្ញវត្ថុដ៏​ទំ​នើ​ប តែ​មាន​លក្ខណៈ​សាម​ញ្ញ ដោយ​បាន​នាំ​អតិ​ថិ​ជន​ទៅកាន់​ពិ​ភព​ថ្មី​មួយ​នៃ​សេវា​ធនាគារ​ច​ល័​ត ពិសេស​ក្រុម​ប្រជា​ជន​មិន​ធ្លាប់​ប្រើប្រាស់​សេវាកម្ម​ហិរញ្ញវត្ថុ​ធនាគារ​។

លោក​បន្ត​ថា "​ពាន​រ​ង្វាន់​នេះ​ពិតជា​ភស្តុតាង​មួយ​ដែល​បង្ហាញ​ថា Wingគឺជា​ក្រុមហ៊ុន​ដែល​នាំ​យក​ការ​ច្នៃ​ប្រឌិត​បច្ចេកវិទ្យា​​​ឌីជីថល​ចុងក្រោយ​បំផុត​សម្រាប់​ប្រទេស​កម្ពុជា​ដោយ​បើ​កលទ្ធ​ភាព​ជាច្រើន​សម្រាប់​ប្រជា​ជន​កម្ពុជា មិន​ថា​ទៅលើ​អាជីវកម្ម​របស់​ពួកគេ ឬ​ជីវភាព​ប្រចាំថ្ងៃ​របស់​ពួកគេ​ឡើយ​។ សម្រាប់​អតិថិជន​ដែល​ចង់​ជ្រាប​ច្បាស់​អំពី​ផលិតផល និង​សេវាកម្ម​របស់ Wingពួកគេ​ក៏​អាច​មកកាន់​បញ្ជរ Wing នៅក្នុង​កម្មវិធី​ពិ​ព័រ​ណ៌ ឌីជីថល កម្ពុជា​ផង​ដែរ"​។

ពាន​ "​ស្ថាប័ន​ដែល​មាន​ភាព​ច្នៃប្រឌិត​បំ​ផុត​ផ្នែក​ប្រ​ព័​ន្ធ​ឌីជីថល"

វត្តមាន​របស់ Wing ​នៅ​ក្នុង​ពិព័រណ៍​បច្ចេកវិទ្យា "​Digital Cambodia" មាន​គោល​បំណង​ធ្វើ​​ឲ្យ​ប្រជា​ជន​កាន់តែ​ខិត​ជិត​ទៅកាន់​បច្ចេកវិទ្យា​ចុងក្រោយ​ចុងក្រោយ​បំផុត ជាពិសេស​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ ព្រោះ​ធនាគារ​ឯកទេស Wing ជឿ​ជាក់​ថា​ប្រជា​ជន​កម្ពុជា​នឹង​ត្រៀមខ្លួន​រួចជាស្រេច​សម្រាប់​សេដ្ឋកិច្ច​​​ឌីជីថល​ដែល​រដ្ឋាភិបាល​កម្ពុជា​មាន​បំណង​សម្រេច​បាន​នៅ​ឆ្នាំ ២០២៣៕

អត្ថបទ៖ សុខណា

មតិយោបល់
អត្ថបទពេញនិយម