• 2019-03-18 02:16:26
  • ព័ត៌មាន

បើ​អត់​ត្រូវ​ចិត្ត AirPods នេះ​កាស​ឥត​ខ្សែ​ ៤ ម៉ូឌែល​ធូរ​ថ្លៃ​ចាប់​ពី ៥០ ដល់​ជាង ១០០ ដុល្លារ

  • 2019-03-18 02:16:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទីផ្សារ​កាស​ឥត​ខ្សែ​កាន់​តែ​មាន​ការ​ពេញ​និយម​ខ្លាំង​ឡើង ដោយ​តាម​ការ​ព្យាករណ៍​នៅ​ឆ្នាំ ២០២០ នឹង​មាន​កំណើន​តួ​លេខ​លក់​ដល់ ១២៩ លាន​គ្រឿង។ AirPods របស់​ក្រុមហ៊ុន​ Apple សព្វថ្ងៃ​កំពុង​នាំ​មុខ​លើ​ទីផ្សារ ដោយ​ទិន្នន័យ​ពី Counterpoint បាន​ឲ្យ​ដឹង​ថា​មាន​ប្រមាណ ៣៥ លាន​គ្រឿង​ដែល​លក់​ចេញ​កាល​ពី​ឆ្នាំ ២០១៨។

អតិថិជន​មាន​ចំណង់ចំណូលចិត្ត​ខុស​ប្លែក​គ្នា ដោយ​អ្នក​ខ្លះ​អាច​គិត​ថា​ AirPods មាន​តម្លៃ​ថ្លៃ និង​ខ្លះ​ទៀត​ក៏​ចាប់​អារម្មណ៍​លើ​ផលិតផល​ដទៃ។ ក្នុង​នោះ​យើង​ណែនាំ​នូវ​កាស​ឥត​ខ្សែ​ ៤ ម៉ូឌែល ដែល​មាន​តម្លៃ​ធូរ​ថ្លៃ​ចន្លោះ​ពី ៥០ ទៅ​ជាង ១០០ ដុល្លារ៖

១.TOZO T10 TWS Bluetooth 5.0 Earbuds

តម្លៃ ៤៩,៩៩ ដុល្លារ​លើ​គេហទំព័រ Amazon កាស​ឥត​ខ្សែ​ដ៏​ទំនើប​មួយ​នេះ​អាច​ថា​ជា​ជម្រើស​ល្អ​បំផុត​សម្រាប់​ធុន​តម្លៃ​ក្រោម ៥០ ដុល្លារ។ កាស TOZO ផ្តល់​ឲ្យ​អតិថិជន​អាច​ប្រើប្រាស់​បាន ៣,៥ ម៉ោង​សម្រាប់​ការ​សាក​មួយ​ពេញ​ម្តង ជាមួយ​មុខងារ​ការពារ​ជម្រាប​ទឹក​ស្តង់ដារ IPX8។

២.Fonico True Wireless Bluetooth Earbuds

មួល​មួយ​ភ្លែត​ច្រឡំ​កាស AirPods ជំនាន់​ពណ៌​ខ្មៅ ដោយ​មាន​ស្តង់ដារ​ការពារ​ជម្រាប​ទឹក IPX5 អាច​ប្រើប្រាស់​បាន ៣,៥ ម៉ោង។ គាំទ្រ​មុខងារ​បញ្ជា​ដោយ​សំឡេង ជាមួយ​តម្លៃ ១២៩,៩៩ ដុល្លារ លើ​គេហទំព័រ Amazon។

៣.Samsung Galaxy Buds

ចាប់​ដៃ​សហការ​ជាមួយ​នឹង​ក្រុមហ៊ុន​ជំនាញ AKG ទី​បំផុត Samsung ក៏​បាន​ចេញ​ផ្សាយ​នូវ Galaxy Buds ដែល​មាន​តម្លៃ ១២៩,៩៩ ដុល្លារ។ ជាមួយ​ការ​សាក​បញ្ចូល​ថ្ម​មួយ​ពេញ​ប្រើ​ពេល​ត្រឹម ១៥ នាទី អាច​ស្ដាប់​បាន​ដល់ ១,៧ ម៉ោង។ គាំទ្រ​ជំនួយការ​ឆ្លាតវៃ Bixby អ្នក​អាច​ប្រើ​សំឡេង​បញ្ជា​ឲ្យ​ដំណើរការ​មុខងារ​មួយ​ចំនួន​បាន​ទៀត​ផង។ ចំពោះ​តម្លៃ​ដាក់​លក់​លើ​គេហទំព័រ Samsung ថ្លៃ ១២៩,៩៩ ដុល្លារ។

៤.YEVO Air Wireless Earbuds

សាក​ថ្ម​ ១៥ នាទី អាច​ប្រើប្រាស់ (Playtime) បាន​ដល់ ៣,៥ ម៉ោង ដោយ​មាន​ប្រអប់​រចនា​មិន​ចាញ់​កាស​ស្លាកយីហោ​ថ្លៃ​ដទៃ​ឡើយ។ ជាមួយ​មុខងារ Multi-function នៅ​លើ​ប៊ូតុង អាច​បញ្ជា​បិទ​បើក​ចម្រៀង ឬ​ហៅ​ចេញ​ចូល​រហ័ស​បំផុត ចំពោះ​តម្លៃ​ថ្លៃ ១៣៦ ដុល្លារ​លើ​គេហទំព័រ Fartech៕

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ rollingstone ប្រែ​សម្រួល៖ កៅ រក្សា

មតិយោបល់