• 2019-03-17 08:53:00
  • ព័ត៌មាន

ហ្គេម​គំនូរ​ជីវចល​រស់​រវើក​ ស្នាដៃ​ក្រុម Sil Animation នឹង​មានដំណឹងល្អឆាប់ៗនេះ!

  • 2019-03-17 08:53:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុម​ Sil Animation Studio ដែល​ជា​ក្រុម​អ្នក​ជំនាញ​ខាង​ផលិត​គំនូរ​ជីវចល ​​និង​ហ្គេម​ដ៏​រស់​រវើក កំពុង​ដាក់បញ្ចូល​ហ្គេម Angkor: Rise of Heroes ទៅលើ Play Store និង App Store ដែល​អ្នក​អាច​នឹង​ចូល​ទៅ​ដោនឡូតលេង​ដោយ​មិន​គិតថ្លៃ​ នាពេលឆាប់ៗនេះ។

​លោក យក់ ​ស៊ី​វាល់​រី ​ជា​ស្ថាបនិក​ហ្គេម​នេះ ​បាន​ឲ្យ​ដឹង​ថា ​ក្រុម​របស់​លោក​ចំណាយពេលជាង ១ ឆ្នាំផលិតហ្គេម Angkor: Rise of Heroes បាន​ដល់ ៥ វគ្គលើកុំព្យូទ័រ ហើយក៏បាន​កំពុងដាក់បញ្ចូល​ហ្គេមនេះ ទៅលើ Play Store និង App Store ដើម្បី​អាចលេងបានលើ​ទូរសព្ទ។

ក្រៅពីនេះ​ដែរ ក្នុង​ពិព័រណ៍បច្ចេកវិទ្យា​ថ្នាក់ជាតិលើកដំបូង​នេះ ក្រុម​របស់​លោក បាន​លើក​យក​ សេវាកម្ម មកបង្ហាញ​ដូចជា Animation សម្រាប់ TV Commercial, VMX, CG ជាដើម។

លើសពីនេះទៀត ក្រុមរបស់លោកក៏ទទួល​បាន​ទំនុក​ចិត្ត​ពី​ក្រុម​អ្នក​ជំនាញ​ផលិត​ហ្គេម​នៃ​ប្រទេស​កូរ៉េ​ខាង​ត្បូង មកសិក្សាលើគម្រោងផលិតគំនូរជីវចល សម្រាប់ប្រឡូកចូលទីផ្សារអន្តរជាតិថែម​ទៀតផង៕

អត្ថបទ៖ រក្សា

មតិយោបល់