• 2019-03-17 08:26:00
  • ព័ត៌មាន

មិន​ដល់ ១ សប្ដាហ៍​ផង ហ្គេម​ប្រយុទ្ធ​បែប​ថ្មី​ស្នាដៃ DirexPlay ឡើង​លេខ ១ ​ភ្លែត!

  • 2019-03-17 08:26:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ហ្គេម​ស្នាដៃ​ខ្មែរ "កំហឹង​អ្នក​ប្រយុទ្ធ” ឬ​ Wrath of Fighters បាន​ដាក់​ឲ្យ​ទាញ​យក​លេង​បាន​ទាំង​នៅ​លើ Play Store និង​App Store ​ត្រឹម​តែ​រយៈ​ពេល​មិន​ដល់ ១ សប្តាហ៍​ផង​ដែល​មាន​អ្នក​ចាប់​អារម្មណ៍​ចូល​លេង​ឡើង​គាំង Server។

​មិន​តែ​ប៉ុណ្ណោះ ​ហ្គេម​នេះ​ដែរ ហក់​ឡើង​កំពូល​តារាង​ជា​ប្រភេទ​ហ្គេម Actions ដែល​ទទួល​បាន​ការ​ដោន​ឡូត​ច្រើន​ជាង​គេ​ប្រចាំ​​នៅ​ប្រទេស​កម្ពុជា។

​សមាជិក​អ្នក​ផលិត​ហ្គេម​នេះ បាន​ឲ្យ​ដឹង​ថា ​ហ្គេម​នេះ​ចំណាយ​ពេល ៣ ខែ​ ហើយ​ត្បិត​តែ​មាន​បញ្ហា​តិច​តួច​រឿង​គាំង ឬ​កន្លែង​ខ្លះ​នៅ​មិន​ទាន់​ដើរ​ស្រួល តែ​ក្រុម​របស់​ពួក​គេ​សប្បាយចិត្ត​ខ្លាំង ​ដែល​មាន​អ្នក​គាំទ្រ​ច្រើន​លើសលប់​បែប​នេះ។ អ្នក​ជំនាញ​រូប​នេះ ​ក៏​បាន​ថ្លែង​អំណរ​គុណ​ផង​ដែរ ចំពោះ​អ្នក​គាំទ្រ ដែល​គាំទ្រ​ក្រុម​ពួក​គេ​រហូត​មក។

ជាពិសេស​បើ​ចង់​សាក​លេង​ហ្គេម​របស់​​ក្រុម DirexPlay និង​ Sil Animations ដែល​ជា​ក្រុម​​អ្នក​រចនា​និង​ផលិត​ហ្គេម​យ៉ាង​រស់​រវើក មាន​ដាក់​តាំង​បង្ហាញ​នៅ​ក្នុង​ពិព័រណ៍​បច្ចេកវិទ្យា​ថ្នាក់​ជាតិ ​លើក​ដំបូង​និង​ធំ​បំផុត​ប្រចាំ​ឆ្នាំ​នៅ​កោះ​ពេជ្រ៕

ទស្សនាវីដេអូខាងក្រោម៖

អត្ថបទ៖ រក្សា

មតិយោបល់