• 2019-03-11 08:38:30
  • ផលិតផលថ្មី

ទូរសព្ទ ៥ ម៉ូឌែល កំពុងអន្ទងចិត្តអ្នកប្រើប្រាស់ដើម​ឆ្នាំ ២០១៩ នេះ

  • 2019-03-11 08:38:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នា​ដើមឆ្នាំ ២០១៩ នេះ មានផលិតផលទូរស​ព្ទថ្មី​ជាច្រើន កំពុង​នាំ​គ្នាបង្អួតរាង និង​បង្ហាញឥន្ធិពលមកកាន់អ្នកប្រើប្រាស់ សឹងតែគ្រប់ទីកន្លែង។ តើទូរសព្ទម៉ូឌែលមួយណា ដែលជាចំណង់ចំណូលចិត្តរបស់អ្នកក្នុងឆ្នាំ២០១៩ នេះ? ពណ៌ស្អាត? សាកថ្មឆាប់ពេញ? ទំហំ RAM ធំ? ឬ ក៏ថតរូបស្អាត?

កាលពីដើមខែកុម្ភៈនេះ Galaxy S10 របស់ Samsung បានផ្ទុះឡើង ដែលធ្វើឲ្យអ្នកប្រើប្រាស់មានភាពរំជើបរំជួល និងនិយាយបន្តៗគ្នាថាជាទូរសព្ទដែលមានរូបរាងស្អាត និងមានអេក្រង់ AMOLED ក្នុងថាមវន្តជាសមាសធាតុធ្វើតេស្តអេក្រង់របស់អ្នកជំនាញមិនធ្លាប់មានពីមុនមក។

មិនតែប៉ុណ្ណោះស្មាតហ្វូន OnePlus និងស្មាតហ្វូនរបសឮ Sony ក៏មិនធម្មតាដែរ ជាពិសេសគឺអ្នកជំនាន់ក្រោយរបស់វាគឺ Sony Xperia 1 ដែលជាម៉ូឌែលស្មាតហ្វូនជំនាន់ថ្មី ដែលមានការគាំទ្រច្រើនដែរ ព្រោះតែស្មាតហ្វូននេះបានព្យាយាមរចនាទាំងរូបរាង Software និង Hardware របស់ខ្លួនស្ទើរតែដូចទៅនឹងម៉ូឌែលល្បីៗផងដែរ។ តាមការស្ទាបស្ទង់មតិបានឲ្យដឹងថាអ្នកប្រើប្រាស់ខ្លះពេញចិត្តនឹងម៉ូឌែលថ្មីទាំងពីរ ព្រោះតែវាមានតម្លៃសមរម្យសម្រាប់ជីវភាពរបស់ពួកគេ និង អាចប្រើប្រាស់ក្នុងការងារប្រចំាថ្ងៃបានយ៉ាងងាយស្រួលថែមទៀតផង។

មិនបណ្តោយពេលវេលាឲ្យនៅយូរឡើយស្រាប់តែនៅដើមខែមិនានេះ Brand ស្មាតហ្វូន ដែលទទួលបានការគំាទ្រពីសំណាក់ យុវវ័យ និងមនុស្សវ័យកណ្តាល យ៉ាងច្រើនសន្ធឹកសន្ធាប់ OPPO បានបង្ហាញវត្តមានកូនពៅត្រកូល F របស់ខ្លួនយ៉ាងសង្ហាមួយម៉ូឌែលទៀត នោះគឺ F11 Pro ដែលកាន់តែធ្វើឲ្យអ្នកប្រើប្រាស់កាន់តែឈ្លក់វង្វេងទាំងការរចនា Logo ផ្តេក ការចាក់ពណ៌ គឺមិនសរសើរមិនបាន។ F11 Pro ដែលនឹងត្រៀមបង្ហាញខ្លួននាពេលនេះ បានរចនាឡើងដោយបំពាក់ កាមេរ៉ាភ្លោះនៅផ្នែកខាងក្រោយកម្រិត 48 MP មានកាមេរ៉ាមុខបង្កប់ខ្លួននៅចំណុចកណ្តាលស្របគ្នាតែម្តង។

ហើយអ្វីដែលកូនពៅ F11 Pro មួយម៉ូឌែលនេះបំពេញចិត្តអ្នកប្រើប្រាស់ចង់បាននោះ គឺវាមានអេក្រង់លាតសន្ធឹងស្អាត គ្មានចន្លោះឆកដូចស៊េរី F មុនៗ មានបច្ចេកវិទ្យា Hyper Boost ជំនួយល្បឿន សម្រាប់អ្នកដែល និយមលេងហ្គេមអនឡាញ បែបសម័យទំនើបតែម្តង។

ចំណែក iPhone វិញ ពេលនេះកំពុងសំងំលាក់ខ្លួន ចាំមើលដៃគូរប្រកួតប្រជែង របស់ខ្លួនបានធ្វើអ្វីខ្លះ ហើយការវាយលុកទីផ្សាររបស់ពួកគេដូចម្តេចដែរ? ដោយក្រុមហ៊ុនស្មាតហ្វូននេះមិនសូវមានការព្រួយបារម្ភប៉ុន្មានទេ​ ចំពោះទីផ្សារលក់របស់ពួកគេ ព្រោះតែវា Brand ចាស់ទុំជាងគេ ហើយគ្រប់ម៉ូឌែលរបស់ iPhone ដែលបានកំណត់យកសម្រាប់ទីផ្សារទូរសព្ទម្តងៗតែងតែប្លែក និងមានតម្លៃខ្ពស់ៗទាំងអស់។

និយាយមកដល់ត្រឹមនេះ តើលោកអ្នកបានគិតឬនៅថានឹងជ្រើសរើសម៉ូឌែលមួយណា សម្រាប់ជីវិតប្រចាំថ្ងៃរបស់លោកអ្នក នៅឆ្នាំ២០១៩នេះ ? គិតហើយប្រាប់មកយើងខ្ញុំវិញផងណា៕

អត្ថបទ៖ សុខ សុវត្ថិ

មតិយោបល់