• 2019-03-09 04:00:41
  • ព័ត៌មាន

ផ្ទុះមួយក្ឌាំង មិនស្មានហ្គេម Pokémon GO រកលុយបានច្រើន ពាន់លានដុល្លារថ្នាក់នេះ

  • 2019-03-09 04:00:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​លេង​ហ្គេម​លើ​ទូរសព្ទ​​​នៅ​ជុំវិញ​ពិភពលោក​ បាន​ចំណាយ​លុយ​រហូត​ ២,៥ ពាន់​លាន​ដុល្លារ លើ​ហ្គេមត្រកូល​ “Pokémon”។ នេះ​បើ​តាម​ទិន្នន័យ​​ថ្មី​ទទួល​បាន​ពី​ក្រុមហ៊ុន​វិភាគ​ Sensor Tower។

​តួ​លេខ​នៃ​ការ​ចំណាយ​នេះ​បាន​មក​ពី​ហ្គេម​ “Pokémon” ចំនួន​ ៦ ក្នុង​នោះ​រួម​មាន​ Pokémon GO, Pokémon Shuffle, Pokémon Duel, Pokémon Quest, Pokémon: Magikarp Jump និង​ Pokémon TCG Online។ Pokémon GO ដែល​​ចេញ​នៅ​ឆ្នាំ​ ២០១៦ អាច​​រក​ចំណូល​បាន​ច្រើន​គេ ពោល​រហូត​ដល់​ ២,៤៥ ពាន់​លាន​ដុល្លារ​ឯណោះ។ បន្ទាប់​មក​គឺ​ហ្គេម​ Pokémon Shuffle ចេញ​នៅ​ឆ្នាំ ២០១៥ ដែល​រក​ចំណូល​បាន​ប្រមាណ​ ២៥ លាន​ដុល្លារ។

ប្រទេស​ដែល​ចំណាយ​ច្រើន​ជាង​គេ​លើ​ហ្គេម​ “Pokémon” គឺ​សហរដ្ឋអាមេរិក​ ដែល​ផ្ដល់​ចំណូល​ឲ្យ​ក្រុមហ៊ុន​ផលិត​ហ្គេម​ Niantic និង​ The Pokémon Company រហូត​ដល់​​ប្រមាណ​ ៨៧៥ លាន​ដុល្លារ ឬ​ស្មើ​នឹង​ ៣៥% នៃ​​តួ​លេខ​សរុប។ លេខ​ពីរ​គឺ​បាន​ទៅ​លើ​ប្រទេស​ជប៉ុន ដែល​ចំណាយ​ប្រមាណ​ ៧២៥ ​លាន​ដុល្លារ។

ចាប់​តាំង​ពី​ឆ្នាំ ២០១៤ ដល់​បច្ចុប្បន្ន​នេះ​ ហ្គេម “Pokémon” ត្រូវ​បាន​គេ​ទាញ​យក​ចំនួន​ ៦៤០ លាន​នាក់​ ដោយ​ក្នុង​នោះ​​ Pokémon GO ​មាន​គេ​ទាញ​យក​ ៥៥០ លាន​ដង​ឯណោះ។ ហ្គេម​ Pokémon Duel នៅ​ចំណាត់​​ថ្នាក់​លេខ​ពីរ មាន​អ្នក​ទាញ​យក​ ៣៩ លាន​នាក់៕

ប្រភព៖ 9to5Mac ប្រែ​សម្រួល៖ សុខហេង

មតិយោបល់