• 2019-03-04 01:00:00
  • ព័ត៌មាន

iPhone Xs Max ជាប់​លេខ ៣ ជា "​ទូរសព្ទ​មាន​សុវត្ថិភាព​ខ្លាំង​បំផុត​”

  • 2019-03-04 01:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​នៅ​លើ​ទីផ្សារ​មាន​ស្មាតហ្វូន​រាប់​មិន​អស់ ដែល​កំពុង​ប្រជែង​គ្នា​ខ្លាំង​ផ្នែក​សោភណភាព និង​តម្លៃ​ត្រដំត្រសង​គ្នា ក៏​ប៉ុន្តែ​មាន​ស្មាតហ្វូន​មួយ​ចំនួន​ប៉ុណ្ណោះ​ដែល​ផលិត​មក​មាន​ទាំង​រូប​រាង​ស្អាត ​និង​បំពាក់​ដោយ​ប្រព័ន្ធ​បច្ចេកវិទ្យា​​ការពារ​សុវត្ថិភាព​អ្នក​ប្រើ​បាន​យ៉ាង​ល្អ។ តួ​យ៉ាង​ដូច​ស្មាតហ្វូន ៥ នេះ​ត្រូវ​បាន​ឆ្លង​កាត់​ការ​ធ្វើ​ពិសោធន៍​យ៉ាង​ច្រើន ​រហូត​ជាប់​ឈ្មោះ​ជា​ "​ទូរសព្ទ​មាន​សុវត្ថិភាព​ខ្លាំង​បំផុត​”។

​ក្រោយ​ពី​ការ​ធ្វើ​តេស្ត​ស្មាតហ្វូន​ជា​ច្រើន​គ្រឿង និង​ឆ្លង​កាត់​ដំណាក់​កាល​ជា​ច្រើន​ផង​ដែរ​ដូច​ជា Encryption strength, biometrics, hardware-assisted security, VPN availability និង security patch timeframes គេ​រក​ឃើញ​ចំណាត់​ថ្នាក់​ដូច​ខាងក្រោម៖

១) [BlackBerry Key2 តម្លៃ ​៦៤៩ ដុល្លារ (http://news.sabay.com.kh/article/1076368#utm_campaign=onpage "")

ជាទូរសព្ទដែលផលិតយ៉ាងពិសេស បំពាក់ប្រព័ន្ធសុវត្ថិភាពខ្លាំង និងទទួលស្គាល់ដោយទី​ភ្នាក់ងារ​ជាតិ​ការពារ​ប្រព័ន្ធ​សុវត្ថិភាព​បច្ចេកវិទ្យា​ ​DISA។

២) Google Pixel 3XL តម្លៃ ៨៩៩ ដុល្លារ

ជាទូរសព្ទដែលផលិតដោយ Google។ វាមានបង្កប់​បន្ទះឈីប enterprise-grade security chip ជាប្រភេទឈីបសុវត្ថិភាពខ្លាំង ដើម្បីការពារ Google Cloud data របស់អ្នកប្រើប្រាស់។

៣) iPhone Xs Max តម្លៃ ១០៩៩ ដុល្លារ(តម្លៃ​ក្រៅ​ស្រុក)

អ្នកទាំងអស់គ្នាប្រាកដជាដឹងហើយថា iOS ជា OS ខ្លាំងមិនងាយមាននរណាបំបែកបានទេ ដែលទទួលស្គាល់ដោយ ទី​ភ្នាក់ងារ​ជាតិ​ការពារ​ប្រព័ន្ធ​សុវត្ថិភាព​បច្ចេកវិទ្យា​ ​DISA។

៤) Samsung Galaxy Note 9 តម្លៃ ៩៩៩ ដុល្លារ

ចំពោះ Android វិញ អ្នក​នាំ​ពាក្យ​សេតវិមាន​ ក៏ធ្លាប់បាន​បញ្ជាក់​ដែរថា​ ​ស្មាតហ្វូន​ ​Samsung​ ​មាន​បំពាក់​បច្ចេកវិទ្យា​សុវត្ថិភាព​ពិសេស​ដែល​ហៅ​ថា​ ​KNOX​ ​ហើយ​បច្ចេកវិទ្យា​នេះ​ត្រូវ​ទទួល​ស្គាល់​ពី​អាជ្ញាធរ​ជាតិ​ការពារ​ ​និង​អភិវឌ្ឍ​បច្ចេកវិទ្យា​អាមេរិក​ ​DMCC-S។

៥) Sirin Finney តម្លៃ ៩៩៩ ដុល្លារ

ជាទូរសព្ទដែលបំពាក់ Sirin OS បង្កើតដោយក្រុមអ្នកជំនាញផ្នែកសុវត្ថិភាព Sirin Labs មានសមត្ថភាព​អាច​ការពារពីការ boot ម៉ាស៊ីន និងការការពារចែកចាយកូដបាន​យ៉ាងល្អ។

ខាងក្រោមនេះជាបច្ចេកវិទ្យាការពារ​សុវត្ថិភាព ដែលយកប្រៀបធៀបនឹងតេស្ត៖

ប្រភព៖ ios.gadgethacks ប្រែ​សម្រួល៖ រក្សា

មតិយោបល់