• 2019-02-28 06:15:00
  • ព័ត៌មាន

នេះជាទូរសព្ទ​​ម៉ូ​ឌែល​ថ្មី ​F11​ ​ឬ​ ​F11​ ​Pro​ ដែលនឹង​មកដល់​កម្ពុជា​ឆាប់ៗនេះ​?

  • 2019-02-28 06:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រោយពី​មាន​ព័ត៌មាន​បែកធ្លាយ​ស្តីអំពី​វត្តមាន​របស់​ទូរ​សព្ទ​ម៉ូ​ឌែល​ជំនាន់​ថ្មី​ ​F11​ ​របស់​ក្រុមហ៊ុន​ ​OPPO​ ​តាមរយៈ​ប្រព័ន្ធ​អ៊ី​ន​ធើ​ណែ​ត​ ​និង​ ​បណ្តាញ​ផ្សព្វផ្សាយ​សង្គម​ទាំង​នៅក្នុង​ស្រុក​ ​និង​ ​ក្រៅ​ស្រុក​រួចមក​ ​ថ្ងៃនេះ​សង្កេតឃើញ​មាន​ថា មានការបង្ហោះនិងចែករំលែកតៗគ្នាពី។

តើ​វា​ជា​ផលិតផល​ថ្មី​របស់​ស្មា​ត​ហ្វូ​ន​ ​OPPO​ ​ដែល​គ្រប់គ្នា​កំពុង​ចង់​ដឹង​ ​ចង់​ឃើញថា​វា​ជា​ម៉ូ​ឌែល​ថ្មី​ ​F11​ ​ឬ​ ​F11​ ​Pro​ ​នៅ​លើ​បណ្តាញ​សង្គម​នោះ​មែនទេ?

​យ៉ាងណាមិញ​ សង្កេតឃើញ​នៅ​លើ​ ​Timeline​ ​របស់​ក្រុម​តា​រា​ល្បី​ៗ​ទាំងនោះ​បាន​បង្ហោះ​រូបភាព​នៃ​ជ្រុង​នី​មូយៗ​នៃ​ស្មា​ត​ហ្វូ​ន​ថ្មី​ម៉ូ​ឌែល​ថ្មី​នោះ​ ​បែប​លាក់កំបាំង​ ​ហាក់​មិន​ចង់​ឲ្យ​ឃើញ​រូបរាង​ទាំងមូល​នៃ​ទូរសព្ទ​ប្រភេទ​ថ្មី​នេះ​អី​ញ្ចឹង​ដែរ​ ​ដោយ​ពួកគេ​បាន​ភ្ជាប់​ជាមួយ​ ​Caption​ ​មូយ​ឃ្លា​ដែល​សរសេរ​ថា​ ​“​​សាក​ទាយ​មើល៍​ ​តើ​នឹង​មាន​អ្វី​កើតឡើង​ក្នុង​ពេល​ ​ឆាប់​ៗ​ខាងមុខនេះ​!​ ​“​។​

​អ្នកនាង​ពេជ្រ​សោភា​ ​កញ្ញា​រ៉េ​ត​ស៊ូ​ហ្សា​ណា​ ​លោក​ ​Step​ ​ជាតា​រា​ចំរៀង​ដ៏​ល្បី​និង​មាន​ប្រជាប្រិយ​ភាព​នៅក្នុង​ប្រទេស​កម្ពុជា​ ​បាន​បង្ហោះ​រូបភាព​ទូរស័ព្ទ​មួយ​គ្រឿង​ ​និង​មាន​តារា​សម្តែង​ ​ពិធីករ​ ​ពិធី​ការិនី​ ​ដូចជា​ ​លោក​ឈឹ​មសក្ក​ដា​ ​កញ្ញា​ហ៊ិ​ន​ច័ន្ទ​នី​រត្ន័​ ​លោក​ជា​វណ្ណា​រឹ​ទ្ធ​ ​អ្នកនាង​សុខ​សុ​មា​វត្តី​ ​លោក​ហៃ​ប៉ាវ​ហុង​ ​លោក​ហេង​សុខ​វិសាល​ ​កញ្ញា​សាឡាត់​ស្រី​ឡាង​ ​កញ្ញា​ស៊ីន​យូ​ប៊ី​ន​ ​និង​ ​DJ​ ​NANA​ ​ក៏បាន​បង្ហោះ​ដូចគ្នា​ដែរ​ ​មិន​តែប៉ុណ្ណោះ​ក៏​មានការ​បង្ហោះ​កីឡា​ការ​បាល់ទាត់​ជម្រើសជាតិ​កម្ពុជា​ ​លោក​កែវ​សុខ​ផេង​ផង​ដែរ​។​

​ជា​ការពិត​ណាស់​តា​មយៈ​រូបភាព​ដែល​ពួកគេ​បាន​បង្ហោះ​នេះ​មាន​ភាព​ខុសប្លែក​ពី​គ្នា​បន្តិច​ៗ​ ​ដោយ​ក្នុងចំណោម​ពួកគេ​ខ្លះ​បាន​បង្ហោះ​ផ្នែក​ខាងមុខ​មួយ​ជំហរ​ទូរស័ព្ទ​ ​ខ្លះ​បាន​បង្ហោះ​តែ​ផ្នែក​កាមេរ៉ា​ខាងក្រោយ​ ​ខ្លះ​បង្ហាញ​តែមួយ​ជ្រុង​ខាងលើ​នៃ​តួរ​ទូរស័ព្ទ​ ​និង​ ​ខ្លះទៀត​បាន​បង្ហោះ​ជ្រុង​មួយ​ដែល​មាន​អក្ស​ ​OPPO​ ​នៅ​ផ្នែក​ខាងក្រោយ​បែប​រាង​ផ្តេក​ ​ដែល​មើលទៅ​ហាក់​ខុស​ពី​ម៉ូ​ឌែ​លមុនៗ​ ​ដែល​មាន​អក្ស​ ​OPPO​ ​ជា​រាង​ប​ឈ្ឈរ​ជាមួយនឹង​ទូរស័ព្ទ​។​

​អ្នក​ទាំងអស់គ្នា​មាន​ឆ្ងល់​ដូច​យើង​ឬ​អត់​ ​ថា​ហេតុអ្វីបានជា​ក្រុមហ៊ុន​មិនព្រម​បង្ហាញ​រូបរាង​ពិត​នៃ​ទូរសព្ទ​នេះ​អី​ញ្ចឹង​?​ ​តើ​វា​ជា​ទូរសព្ទ​ថ្មី​ម៉ូ​ឌែល​ ​F11​ ​ឬ​ ​F11​ ​Pro​?​ ​ហើយ​តើ​វា​នឹង​មកដល់​កម្ពុជា​នៅពេល​ណា​?​

​ប៉ុន្តែ​ជា​ធម្មតា​តាម​ការសង្កេត​របស់​យើងខ្ញុំ​ ​ឃើញថា​ ​ក្រោយពេល​ដែលតា​រា​ក្នុង​ស្រុក​បង្ហោះ​រូបភាព​បែបនេះ​តាមរយៈ​បណ្តាញ​សង្គម​ហើយ​នោះ​ ​គឺ​មិនយូរ​ទេវា​នឹង​មកដល់​ហើយ​ ​ជាពិសេស​ក្នុង​សកម្មភាព​នោះ​គឺ​មាន​តារា​ចំ​រៀង​ល្បី​ៗ​ ​និង​ ​ពេញនិយម​រួមមាន​ ​អ្នកនាង​ពេជ្រ​សោភា​ ​កញ្ញា​រ៉េ​ត​ស៊ូ​ហ្សា​ណា​ ​និង​ ​លោក​ ​Step​ ​ដែល​យើង​គ្រប់គ្នា​ស្គាល់​ច្បាស់​ថា​ជា​ ​Brand​ ​Ambassador​ ​របស់​ក្រុមហ៊ុន​ ​OPPO​ ​ប្រចាំ​នៅ​កម្ពុជា​នោះ​ក៏បាន​បង្ហោះ​រូបភាព​ ​និង​ ​អត្ថន័យ​ដូចគ្នា​ដែរ​។​ ​ដូច្នេះ​មានតែ​ចាំ​អ៊ុត​មើល​ទាំងអស់គ្នា​ ​ថា​តើ​អ្វី​នឹង​មកដល់​ក្នុង​ពេល​ឆាប់​ៗ​ខាងមុខនេះ​ពិតប្រាកដ​ ​?​ ​ ​ សូម​ទស្សនា​រូបភាព​ដែល​ពួកគេ​បាន​បង្ហោះ​ក្នុង​បណ្តាញ​សង្គម​ទាំងអស់គ្នា​៖

អត្ថបទ៖ រក្សា

មតិយោបល់