• 2019-02-25 04:59:19
  • ព័ត៌មាន

ខុស​រាល់​ដង! សម្ពោធ S10/ S10+ តែ​ Samsung បែរ​ផ្ដោត​រឿង​មួយ​នេះ​ទៅ​វិញ

  • 2019-02-25 04:59:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​សាខា​ថៃ Samsung អេឡិចត្រូនិក​ប្រចាំ​កម្ពុជា បាន​រៀបចំ​កម្មវិធី​ដ៏​ធំ​មួយ​នៅ​សណ្ឋាគារ Garden City កាល​ពី​ថ្ងៃ​សុក្រ សប្ដាហ៍​មុន ដោយ​ឆ្នាំ​នេះ មិន​ត្រឹម​តែ​សម្ពោធ Smartphone Galaxy S10/ S10+ នោះ​ទេ ក្រុមហ៊ុន​កូរ៉េ​នេះ ក៏​បាន​ផ្ដោត​សំខាន់​ទៅ​លើ​ខួប​អបអរ​សាទរ​ខួប ១០ ឆ្នាំ​របស់ Samsung Galaxy សេរ៊ី S ផង​ដែរ។

លោក Seungho Choi អគ្គនាយក​សាខា​ក្រុមហ៊ុន​ថៃ Samsung អេឡិចត្រូនិក​ប្រចាំ​កម្ពុជា បាន​លើក​ឡើង​ថា Samsung មិន​ត្រឹម​តែ​អបអរ​ដល់​ការ​បង្ហាញ​ខ្លួន​របស់ Smartphone Galaxy ដែល​មាន​ភាព​ច្នៃ​ប្រឌិត​ខ្ពស់​នោះ​ទេ តែ​លោក​ក៏​ប្រារព្ធ​ខួប ១០ឆ្នាំ នៃ​ការ​ប្រឹងប្រែង​អភិវឌ្ឍ​ឥត​ឈប់ឈរ​នៃ​វិស័យ​បច្ចេកវិទ្យា​ថ្មី គំនិត​ថ្មី​ផង​ដែរ។

លោក Seungho Choi អគ្គនាយក​សាខា​ក្រុមហ៊ុន​ថៃ Samsung អេឡិចត្រូនិក​ប្រចាំ​កម្ពុជា

ជាក់​ស្ដែង Smartphone សេរ៊ី S ចុង​ក្រោយ​ដែល​បញ្ចេញ​មក​ដើម្បី​អបអរ​ខួប ១០ ឆ្នាំ​នេះ បាន​បង្ហាញ​រូបរាង​ថ្មី​ទៅ​លើ​អេក្រង់​ខាង​មុខ​ឲ្យ​ឈ្មោះ​ថា Infinity-O Display ដែល​លាត​ស្ទើរ​តែ​គ្មាន​គែម បច្ចេកវិទ្យា​ដោះ​សោ​លើ​អេក្រង់ Ultrasonic Fingerprint កាមេរ៉ា​លំដាប់​អាជីព Pro-Grade Camera និង​មុខងារ​សំខាន់ៗ​ទៀត។

គួរ​បញ្ជាក់​ផង​ដែរ​ថា Galaxy S10 និង S10+ បាន​បើក​ឲ្យ​កុម្ម៉ង់​ទុក​មុន​ហើយ​ចាប់​ពី​ថ្ងៃ​ទី២៣ កុម្ភៈ ដល់ ៥ មីនា ជាមួយ​ជម្រើស ៣ ពណ៌ គឺ​ខ្មៅ ស និង​បៃតង៕

លោក រតនា សោភណ័ ប្រធាន​គ្រប់​គ្រង​ផលិត​ផលទូរសព្ទ​ដៃ​នៃ​ក្រុមហ៊ុន​សាខា​ថៃ Samsung អេឡិចត្រូនិក​ប្រចាំ​កម្ពុជា

អត្ថបទ៖ វិទូ

មតិយោបល់