- 2019-02-23 06:33:00
- ព័ត៌មាន
ចុមមានរឿងអីបានមេ Twitter ដើរចេញពីតំណែងប្រធានក្រុមប្រឹក្សាក្រុមហ៊ុន?
- 2019-02-23 06:33:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចុមមានរឿងអីបានមេ Twitter ដើរចេញពីតំណែងប្រធានក្រុមប្រឹក្សាក្រុមហ៊ុន?
ចន្លោះមិនឃើញ
សហស្ថាបនិក Twitter លោក Evan Williams កាលពីថ្ងៃសុក្រ បាននិយាយថា លោកនឹងចុះចេញពីតំណែងប្រធានក្រុមក្រុមប្រឹក្សាភិបាលក្រុមហ៊ុន នៅចុងខែនេះ។
លោកបានបញ្ជាក់ក្នុងសេចក្ដីថ្លែងមួយថា ៖"ខ្ញុំមានមោទនភាព ចំពោះអ្វី Twitter បានសម្រេចបានអំឡុងពេលខ្ញុំធ្វើការនៅទីនេះ"។ ខ្ញុំនឹងបន្តការបណ្ដុះក្រុម ហើយខ្ញុំនឹងយកពេលវេលាផ្ដោតលើគម្រោងជាច្រើនផ្សេងទៀត"។
លោក Williams បានបន្តបែបនេះថា លោកមានសំណាងណាស់ ដែលបានគ្រងតំណែងក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ១២ឆ្នាំ ហើយលោកទទួលបានបទពិសោធន៍ និងចំណេះដឹងជាច្រើន។
លោក Williams ជាសហស្ថាបនិក Twitter ក្នុងឆ្នាំ ២០០៦ជាមួយលោក Biz Stone និង Jack Dorsey។ Williams បានគ្រងតំណែងជា CEO ក្រុមហ៊ុន បន្ទាប់ពី Jack Dorsey ចុះចេញពីតំណែងឆ្នាំ ២០០៨ រហូតដល់ឆ្នាំ ២០១០ ហើយ Dorsey បានត្រឡប់មកកាន់តំណែង CEO ក្នុងឆ្នាំ២០១៥៕