• 2019-02-15 01:59:00
  • ផលិតផលថ្មី

Fujifilm ប្រកាស​កាមេរ៉ា Mirrorless ថ្មី​ម៉ូឌែល X-T30 តម្លៃ​នៅ​ក្រោម ១ ពាន់​ដុល្លារ

  • 2019-02-15 01:59:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សម្រប​បាន​នឹង​ភាព​ជោគជ័យ​នៃ​ជំនាន់ X-T20 ក្រុមហ៊ុន Fujifilm បាន​បន្ត​ប្រកាស​ផ្សាយ​ប្រភេទ​កាមេរ៉ា Mirrorless ជំនាន់​ថ្មី X-T30 ដែល​មាន​ការ​វិវត្ត​លក្ខណៈ​សម្បត្តិ​និង​មុខងារ​ពិសេស​ជា​ច្រើន។

បំពាក់​នូវ​អង្គ​គណនា X-Processor 4 Quad-Core CPU ​ដោយ​មាន Sensor ប្រភេទ ASP-C X-Tranc CMOS ទំហំ ២៦,១MP ធៀប​នឹង​ជំនាន់​ចាស់​ ២៤,៣MP គួប​ផ្សំ​កម្រិត ISO ​ចន្លោះ​ពី ១៦០-១២ ៨០០។ សម្រាប់​ការ​ថត​វីដេអូ X-T30 អាច​ផ្តិត​ដល់​ទំហំ 4K នៅ​លក្ខខណ្ឌ 30fps និង 1 080p នៅ​លក្ខខណ្ឌ 120fps។

ជាមួយ​ប្រព័ន្ធ Hybrid AF (Auto Focus) ​និង​មុខងារ​ចាប់​ផ្ទៃ​មុខ Face Selection និង Eye-Detection ​ហើយ​បង្កើន​សមត្ថភាព​ថត​នៅ​ទីតាំង​ងងឹត សម្រាប់ phase-detection AF ​ផ្លាស់​ពី +0.5EV ទៅ -3EV ​ដើម្បី​ពង្រឹង​ប្រព័ន្ធ Autofocus ធំ​ទូលាយ​ជាង​មុន។ ជាង​នេះ​ទៅ​ទៀត​មុខងារ SR Auto Mode ក៏​ផ្តល់​ឲ្យ​អ្នក​ថត​អាច​រើស​យក​ជម្រើស Preset ចំនួន ៥៨ ខុស​ប្លែក​ពី​គ្នា។

កាមេរ៉ា X-T30 ​នឹង​មាន​ជម្រើស​ពណ៌​ខ្មៅ និង ទឹក​ប្រាក់ ខណៈ Charcoal Silver ​ក៏​នឹង​មាន​លក់​ដូច​គ្នា​ក្នុង​ខែ​មិថុនា​ជាមួយ​តម្លៃ ៨៩៩ ដុល្លារ សម្រាប់តួខ្លួនសុទ្ធ ឬ ៩៩៩ ដុល្លារ​ ជាមួយ​លែន XC 15-45mm f/3.5-5.6 OIS ឬ ១ ២៩៩ ដុល្លារ​ ជាមួយ​លែន 18-55 f/2.8-4។ ។

ឆែក​មើល​រូបភាព​ខាង​ក្រោម​ប៉ុន្មាន​សន្លឹក​ផ្តិត​ចេញ​ពី​កាមេរ៉ា Fujifilm ជំនាន់​ក្រោយ​នេះ៖​

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ petapixel ប្រែ​សម្រួល៖ កៅ រក្សា

មតិយោបល់