• 2019-02-06 07:58:09
  • ព័ត៌មាន

មតិ​អ្នក​ប្រើប្រាស់ iPhone X/XS ​ជា​ច្រើន​រំអុក​ឲ្យ Apple ដក​ប៊ូតុង​មួយ​ចេញ​ពី​ផ្ទៃ Lock Screen

  • 2019-02-06 07:58:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រសិន​អ្នក​កំពុង​កាន់​ប្រើ iPhone X ឬ iPhone XS នោះ​ប្រាកដ​ជា​ធ្លាប់​ជួប​ ដោយ​ពេល​ខ្លះ​ទូរសព្ទ​លោត​ភ្លើង LED Flashlight ឯកឯង​ដោយ​គ្មាន​ការ​បញ្ជា​ពី​អ្នក​ផ្ទាល់។ មតិ​អ្នក​ប្រើប្រាស់​ជា​ច្រើន​រយ​នាក់​ហាក់​មាន​ការ​មិន​ពេញ​ចិត្ត ​នឹង​បង្ហាញ​ការ​យល់​ឃើញ​ថា Apple គួរ​តែ​ដក​ប៊ូតុង​នេះ​ចេញ​ពី​ផ្ទៃ Lockscreen។

បញ្ហា​ដែល​ប្រឈម​ខ្លាំង​បំផុត ​ប្រសិន​ណា​ភ្លើង Flashlight បើក​ចោល​ដោយ​ឯកឯង នោះ​នឹង​ធ្វើ​ឲ្យ​ថាមពល​ថ្ម​ស្រក​ដូច​ទឹក​ទាំង​ពុំ​បាន​ចុច​ប្រើប្រាស់។ ដើម​ហេតុ​កើត​ត្រង់​ថា​អំឡុង​ពេល​អ្នក​ដាក់​ទូរសព្ទ​ក្នុង​ហោប៉ៅ​ឬ​កាបូប​ហើយ​អេក្រង់​ប៉ះ​ទង្គិច​ទៅ​របស់​អ្វី​មួយ នោះ​អេក្រង់​នឹង​បើក​ដោយ​ស្វ័យប្រវត្តិ ជា​ហេតុ​ធ្វើឲ្យ​ទីតាំង​ប៊ូតុង Flashlight ​ត្រូវ​ដំណើរការ​ចោល​ក្នុង​កាលៈទេសៈ​ចៃដន្យ​ណា​មួយ។

ចំណុច​នេះ​មាន​ការ​ណែនាំ​ឲ្យ​ម្ចាស់ iPhone X/iPhone XS យល់​ល្អ​សូម​ធ្វើ​ការ​បិទ​មុខងារ Tap to Wake ។ អ្នក​ប្រើប្រាស់​មួយ​រូប​បញ្ជាក់​ថា៖ "អ្វី​ដែល​បាន​កើត​ឡើង​គឺ​ត្រង់​ថា​ទូរសព្ទ​របស់​អ្នក​នឹង​ត្រូវ​ប៉ះ​ទង្គិច​ចុះ​ឡើង​អំឡុង​ពេល​អ្នក​ថ្មើរ​ជើង ជា​ហេតុ​ធ្វើ​ឲ្យ​អេក្រង់​ដំណើរការ​ធម្មតា បែប​នេះ​គួរ​បិទ​មុខងារ Tap to Wake ដើម្បី​ដោះស្រាយ​បញ្ហា​នេះ ដោយ​មិន​ចាំ​បាច់​មាន​ការ​ដក​ចោល​ប៊ូតុង Flashlight"។

ដើម្បី​បិទ​មុខងារ Tap to Wake សូម​ចូល​ទៅ​កាន់ Settings > General > Accessibility > Turn off Tap to Wake ជា​ការ​ស្រេច។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ Indiatimes ប្រែ​សម្រួល៖ កៅ រក្សា

មតិយោបល់