• 2019-01-28 08:27:07
  • ផលិតផលថ្មី

លែង​ពិបាក​ដើរ​ជ្រេ​តម្លៃ ម៉ូតូ PCX 150 ស៊េរី​ ២០១៩ ចេញ​លក់​ផ្លូវ​ការ​នៅ​កម្ពុជា

  • 2019-01-28 08:27:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន N. C. X. Company Limited បាន​រៀប​ចំ​កម្មវិធី​សម្ពោធ​ជា​ផ្លូវការ ម៉ូតូ​ម៉ាក​ហុងដា​ស៊េរី​ថ្មី​ម៉ូដែល PCX នៅ​សណ្ឋាគារ រ៉ូសវូដភ្នំពេញ អគារវឌ្ឍនៈ ជាន់​ទី ៣៦ ​កាល​ពី​ថ្ងៃទី ២៥ ខែ​មករា ឆ្នាំ ២០១៩ នេះ​។

ម៉ូតូ​ហុងដា PCX 150 ស៊េរី​ថ្មី ​មាន​ការ​រចនា​ដ៏​ទាក់ទាញ ដែល​បាន​ឆ្លុះ​បញ្ចាំង​ពី​បែបផែន​ជីវិត​ពោរពេញ​ដោយ​ភាព​នាំ​មុខ​គេ​នៃ​ប្រណីតភាព មោទនភាព និង​ភាព​ជោគជ័យ​របស់​អ្នក ដោយ​រចនា​ថ្មី​ជាមួយ​ NEW​ LUXURIOUS​ SPORT DESIGN ដោយ UNDERSIDE PANEL ពណ៌​ក្រហម ធ្វើ​ឲ្យ​ការ​បើកបរ​កាន់​តែ អង់​អាច ក្លៀវ​ក្លា​លើស​ពី​ការ​រំពឹង​ទុក។

លក្ខណៈ​ពិសេសៗ​របស់​ PCX 150 ស៊េរី​ថ្មី​មាន​ដូច​ជា ៖

  • NEW GOLDEN CAST WHEELS

ជា​កង់​មាន​កាំ​ពណ៌​មាស​ថ្មី​ដំបូង​គេ​ដែល​បំពាក់​ជា​មួយ​សំបក​កង់​ម៉ាក Michelin បង្កើន​ភាព​ទាក់ទាញ​គ្រប់​ចលនា នា​ពេល​បើកបរ។

  • DART LINER LED HEADLIGHT

ចង្កៀង​មុខ បំពាក់​ដោយ​ប្រភេទ​អំពូល​ LED ទំនើប​ជំនាន់​ចុងក្រោយ រចនា​ម៉ូដ​យ៉ាង​ល្អ​ប្រណីត បញ្ចេញ​ពន្លឺ​យ៉ាង​ត្រចះ ដែល​ឆ្លុះ​បញ្ចាំង​ពី​ភាព​ឥត​ខ្ចោះ​នៃ​ប្រណីតភាព។

  • SUPREME LED TAIL LIGHT DESIGN

ភ្លើង​កន្ទុយ​ក្រោយ LED បង្ហាញ​ពី​ពន្លឺ​ដ៏​​ទំនើប បង្ហាញ​ពី​ឧត្ដមភាព​គ្រប់​ជ្រុងជ្រោយ និង​បង្កើន​នូវ​ការ​ពេញ​ចិត្ត​ដ៏​លើស​លុប។

  • WELCOME LIGHT

ដំបូង​គេ​បង្អស់​មាន​តែ​លើ​ម៉ូតូ​ហុងដា បាន​បំពាក់​លើ ម៉ូតូ​ហុងដា PCX 150 ស៊េរី​ថ្មី បង្កើន​នូវ​ឧត្ដមភាព​ដ៏​លើសលប់​ជា​មួយ​នឹង​ភ្លើង LED ដ៏​ល្អ​ឆើត។

  • CONSOLE BOX WITH POWER OUTLET

កាន់តែ​ទំនើប​ឈាន​មុខ​គេ កន្លែង​សាក​ថ្ម ជាមួយ​ប្រអប់​ធំ​ទូលាយ​សម្រួល​ដល់​ការ​ដាក់​ទូរសព្ទ​ដៃ​គ្រប់​ប្រភេទ ធ្វើ​ឱ្យ​ជីវិត​លោក​អ្នក​រស់​រវើក អស់​បារម្ភ​ពី​ការ​អស់ថ្ម។

  • LUGGAGE BOX WITH SEAT STOPPER

ឃ្លុប​ក្រោម​កែប​ធំ​ទូលាយ ចំណុះ ២៨​លីត្រ ផ្ដល់​ភាព​ងាយ​ស្រួល​សម្រាប់​ផ្ទុក​មួក​សុវត្ថិភាព និង​ឧបករណ៍​ផ្សេងៗ​បាន​ច្រើន​សន្ធឹក។

  • ESP (ENHANCED SMART POWER)

ជា​បច្ចេកវិទ្យា​ទំនើប​ធ្វើ​ឱ្យ​ម៉ាស៊ីន​មាន​ថាមពល​កាន់​តែ​ខ្លាំង ជាមួយ​សំឡេង​ស្ងាត់ និង​កាន់​តែ​សន្សំ​សំចៃ​សាំង។

  • COMBI BRAKE

ជា​ប្រព័ន្ធ​ហ្វ្រាំង​ផ្គួប ដែល​ហ្វ្រាំង​មុខ​និង​ក្រោយ​ ធ្វើការ​ព្រម​គ្នា​ក្នុង​ពេល​តែ​មួយ​អាច​ធានា​បាន​នូវ​សុវត្ថិភាព​ក្នុង​ការ​បើកបរ។

  • IDLING STOP SYSTEM

ជា​ប្រព័ន្ធ​ដ៏​ទំនើប​ដែល​ពន្លត់​ម៉ាស៊ីន​ដោយ​ស្វ័យប្រវត្ត​នៅ​ពេល​ដែល​អ្នក​ឈប់​លើស​ពី ៣វិនាទី ហើយ​វា​បញ្ឆេះ​ម៉ាស៊ីន​ដោយ​ស្វ័យប្រវត្ត​នៅ​ពេល​ដែល​អ្នក​មួល​ហ្គែ​ឡើង ដូច្នេះ​វា​កាន់​តែ​សន្សំ​សំចៃ​សាំង​បន្ថែម​ទៀត។

  • PGM-FI

ជា​បច្ចេកវិទ្យា​ដែល​យក​ពី​ប្រភេទ​ម៉ូតូ​ធំ Scooter នៅ​ប្រទេស​ជប៉ុន ដែល​ជួយ​សន្សំ​សំចៃ​សាំង និង​កាត់​បន្ថយ​ការ​ប៉ះពាល់​ដល់​បរិស្ថាន។

សម្រាប់​ព័ត៌មាន​បន្ថែម​ សូម​ទាក់​ទង​​ទៅ​កាន់៖ 010 922 922 ឫ Facebook Page៖ Honda Cambodia – NCX៕

ចុចអាន៖

អត្ថបទ៖ សុខហេង

មតិយោបល់