- 2019-01-27 03:35:00
- ព័ត៌មាន
រកឃើញក្រុមហ៊ុនផលិតទូរសព្ទ ២ មានគំនិតច្នៃប្រឌិតខ្ពស់បំផុត
- 2019-01-27 03:35:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រកឃើញក្រុមហ៊ុនផលិតទូរសព្ទ ២ មានគំនិតច្នៃប្រឌិតខ្ពស់បំផុត
ចន្លោះមិនឃើញ
ក្រុមហ៊ុនផលិតទូរសព្ទ ២ គឺ Vivo និង Meizu ដែលទើបនឹងបញ្ចេញស្មាតហ្វូនជំនាន់ចុងក្រោយមកកាន់ទីផ្សារនៅដើមឆ្នាំ ២០១៩ នេះបានជាប់ឈ្មោះជាក្រុមហ៊ុនមានការបង្កើតថ្មី មានគំនិតច្នៃប្រឌិតខ្ពស់បំផុតលើការឌីហ្សាញ និងបំពាក់បច្ចេកវិទ្យាថ្មីចុងក្រោយគេបង្អស់លឿនជាងក្រុមហ៊ុនដទៃពោលគឺ Apple និង Samsung។ នេះបើតាមការចុះផ្សាយរបស់ Business Insider។
ស្មាតហ្វូន Meizu Zero និង Vivo APEX 2019សុទ្ធតែជាស្មាតហ្វូនសម្រាប់ថ្ងៃអនាគតដែលបានលេចរូបរាងយ៉ាងពិតប្រាកដហើយ។ ស្មាតហ្វូនទាំងពីរនេះ បំពាក់មកជាមួយបច្ចេកវិទ្យាចុងក្រោយគេបង្អស់ ដោយថ្មីៗនេះក្រុមហ៊ុន Meizu បានបង្ហាញចេញស្មាតហ្វូនម៉ូដែល Zero ដែលជាស្មាតហ្វូនដំបូងគេក្នុងលោក គ្មានរន្ធ គ្មានប៊ូតុងអ្វីទាំងអស់។ ជំនួសមកវិញ ដោយការប្រើប្រាស់ អេក្រង់ AMOLED ទំហំ ៥,៩៩ អ៊ីញ ដែលមានគែមអេក្រង់រាងស្ដើងបំផុត។
លើអេក្រង់នេះមានបង្កប់ទ្រនាប់ស្កេនម្រាមដៃ ហើយមាននូវបច្ចេកវិទ្យា "mSound 2.0” ដែលអាចឲ្យអេក្រង់ ដើរតួជារន្ធបំពងសំឡេងបាន។
រន្ធសាកថ្មត្រូវបានបំបាត់ចោល ដោយជំនួសមកវិញនូវបច្ចេកវិទ្យាសាកថ្មឥតប្រើខ្សែ “Super mCharge Wireless” ដែលអាចចម្លងចរន្តបានដល់ ១៨ វ៉ាត់ អាចបញ្ចូលថ្មឆាប់ពេញបំផុត។
Meizu បានប្រើប្រាស់នូវបច្ចេកវិទ្យា Haptic Feedback ដែលផ្ដល់ជូនជាប៊ូតុងសិប្បនិម្មិតនៅផ្នែកចំហៀងនៃទូរសព្ទ ដើម្បីបើកទូរសព្ទ និងបន្ថែមបន្ថយសំឡេងបាន។
វីឯបច្ចេកវិទ្យា eSIM បានចូលមកជំនួសរន្ធដាក់ស៊ីមកាត ដែលនិយមប្រើទូទៅ។ ដោយសារគ្មានរន្ធបែបនេះ ធ្វើឲ្យ Meizu Zero អាចធន់នឹងទឹកក្នុងកម្រិត IP68។
ចំណែកឯ Vivo APEX 2019 ក៏គ្មានប៊ូតុងសម្រាប់ចុចដែរ ប៉ុន្តែជំនួសមកវិញដោយមានប៊ូតុងជាប្រភេទ Touch ។ វាមានរន្ធ Speaker ដែរ តែមិនមែនរន្ធបំពងសំឡេងធម្មតាទេ គឺប្រើប្រាស់នូវបច្ចេកវិទ្យាសំឡេង នៅលើអេក្រង់តែម្ដង។ បច្ចេកវិទ្យានេះ គឺប្រើប្រាស់ដូចគ្នានៅលើផ្នែកខាងក្រោយសម្រាប់ការចាក់សំឡេងឮ Loudspeaker ។
Vivo APEX 2019 ប្រើប្រាស់នូវបច្ចេកវិទ្យាស្កេនខ្ចៅដៃក្រោមអេក្រង់ ជំនាន់ចុងក្រោយបំផុតរបស់ vivo ដែលការស្កេនដោះសោរ នៅកន្លែងណាក៏បានដែរនៅលើអេក្រង់នេះ។ មិនថាអ្នកដាក់ម្រាមដៃ នៅត្រង់កន្លែងណា នៅលើអេក្រង់នេះទេ វាអាចដោះសោរបានទាំងអស់។ អ្នកក៏អាចយកម្រាមដៃពីរទៅ ចុចដោះសោរលើអេក្រង់ទូរសព្ទនោះក៏បានដែរ។
ចំណែកឯការសាកថ្មវិញ ស្មាតហ្វូន APEX 2019 ប្រើប្រាស់នូវរន្ធដោតម៉ាញ៉េទិច magnetic charging connector pins ដែលស្រដៀងគ្នាទៅនឹង អ្វីដែលអ្នកធ្លាប់មើលឃើញនៅលើ Smart Watch ដែរ។ សម្រាប់ Connector Pins នេះក៏អាចយកទៅប្រើប្រាស់សម្រាប់ការបញ្ជូនទិន្នន័យឯកសារបានផងដែរ៕
តើអ្នកយល់ថា ទាំងនេះជារបកគំហើញថ្មីដែលក្រុមហ៊ុនផ្សេងមិនទាន់មានដែរទេ?
អានបន្ត៖