- 2019-01-24 05:18:00
- ព័ត៌មាន
ចុម! មានរឿងអ្វីបានចិនលុបចោលព័ត៌មាន Online ៧ លាន និង App ជាង ៩ ពាន់
- 2019-01-24 05:18:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចុម! មានរឿងអ្វីបានចិនលុបចោលព័ត៌មាន Online ៧ លាន និង App ជាង ៩ ពាន់
ចន្លោះមិនឃើញ
ក្រុមឃ្លាំមើលប្រព័ន្ធអ៊ីនធឺណិតរបស់ប្រទេសចិន បានឱ្យដឹងកាលពីថ្ងៃពុធថា ខ្លួនបានលុបព័ត៌មានអនឡាញចំនួន ៧ លានព័ត៌មាន និងកម្មវិធីទូរសព្ទ ៩,៣៨២ ហើយបានរិះគន់ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Tencent ថាបានចែកចាយព័ត៌មានមិនសមរម្យ។
រដ្ឋបាលប្រព័ន្ធអ៊ីនធឺណិតហៅកាត់ថា CAC ចិនបានឱ្យដឹងក្នុងសេចក្ដីថ្លែងលើវិបសាយរបស់ខ្លួនថា ខ្លួនក៏បានបិទគេហទំព័រ ៧៣៣ ផងដែរ ហើយចំណាត់ការណ៍នេះ ជាផ្នែកមួយនៃការបោសសម្អាត ព័ត៌មានធ្វើឱ្យមានហានិភ័យ ព័ត៌មានមិនអាចទទួលយកបាន ដែលនឹងចាប់ផ្ដើមនៅខែនេះ។
រដ្ឋបាលខាងលើ ក៏បានបញ្ជាឱ្យធ្វើការផ្លាស់ប្ដូរ Platform លើក Tiantian Kuaibao ដោយលើកឡើងថា កម្មវិធីព័ត៌មានរបស់ Tencent មួយនេះ បានផ្ដល់ព័ត៌មានមិនសមរម្យ ធ្វើឱ្យគ្រោះថ្នាក់ និងបំផ្លាញប្រព័ន្ធអ៊ីនធឺណិត (Internet ecosystem) ខណៈក្រុមហ៊ុន Tencent មិនទាន់ចេញមុខឆ្លើយតបនៅឡើយទេ។
ចំណែកបណ្ដាញចែកចាយរូបថតមួយ របស់ក្រុមហ៊ុន Huaban ក៏រងការរិះគន់ផងដែរថា បានធ្វើឱ្យប្រព័ន្ធអ៊ីនធឺណិតមានបញ្ហាធ្ងន់ធ្ងរ ហើយ Huaban បានឱ្យដូចគ្នា សេវា Online របស់ខ្លួនមួយនេះ ត្រូវបានផ្អាកបណ្ដោះអាសន្ន ដើម្បីធ្វើកំណែទម្រង់ថ្មី។
ការគ្រប់គ្រងប្រព័ន្ធអ៊ីនធឺណិត បានបន្តឹងខ្លាំងក្រោមការដឹកនាំរបស់ប្រធានាធិបតី President Xi ចាប់តាំងពីឆ្នាំ២០១៦ មក។
ក្នុងវិច្ឆិកា ឆ្នាំ ២០១៨ CAC បានបិទគណនីបណ្ដាញសង្គម របស់អ្នកផ្ដល់ព័ត៌មានឯករាជ្យចំនួន ៩,៨០០ ដោយអះអាងថា គណនីទាំងនោះ ផ្សព្វផ្សាយព័ត៌មានបង្កគ្រោះថ្នាក់ដល់នយោបាយ និងក្លែងបន្លំប្រវត្តិសាស្ត្រ របស់បក្សកុម្មុយនិស្តចិន៕