- 2019-01-23 02:42:00
- ព័ត៌មាន
នរណា Inspire កែវ សៀក ឱ្យក្លាយជា Vlogger?
- 2019-01-23 02:42:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
នរណា Inspire កែវ សៀក ឱ្យក្លាយជា Vlogger?
ចន្លោះមិនឃើញ
"បងFrozt ZK ជាអ្នក Ispire ខ្ញុំ"។ នេះជាការលើកឡើងរបស់ កែវ សៀក ស្ថាបនិក YouTube និង ផេក Seak Vlogger និង Seak Gaming។
យុវជនវ័យ ២២ឆ្នាំ កែវ សៀក បានប្រាប់ Sabay ថា ក្រោយមើលវីដេអូប្លុក Daily Vietnam Observation របស់អ្នកជិះម៉ូតូផ្សងព្រេង Frozt ZK រួចមក គឺធ្វើឱ្យខ្លួនមានអារម្មណ៍សប្បាយ និងចង់ធ្វើបែបនេះដែរ។
“Daily Observation របស់គាត់ហ្នឹងល្អមើលមែនទែន ខ្ញុំពេញចិត្តជាងគេ មើលចប់វីដេអូហ្នឹងហើយ ចាប់ផ្ដើមអុកម៉ាក់ទិញ Go Pro និងគេនឹងឯងដែរ ព្រោះចង់ធ្វើ Vlog មែនទែន"។ កែវ សៀក បញ្ជាក់។
វីដេអូ Vlog ដំបូងរបស់ សៀក គឺជាវីដេអូនិយាយអំពីពួមម៉ាកមកខ្ចីលុយ “When My Friend Borrows My Money ឬ បងធំមកខ្ចីលុយ មានរយៈពេលជិត ២ឆ្នាំហើយ (២៥ មិនា ២០១៧)។ ចំពោះវីដេអូមួយនេះ និស្សិតគ្រប់គ្រងពាណិជ្ជកម្ម ឆ្នាំទី៤ នៃសាកលវិទ្យាល័យជាតិគ្រប់គ្រង មិនចង់ហ៊ានមើលឡើយ នាពេលបច្ចុប្បន្ន ព្រោះហួសចិត្តពេក។
បើតាមសម្ដីរបស់យុវជនកូនចៅចិន ការធ្វើ Vlog គឺពិបាកខ្លាំង ខណៈគណនី YouTube ឈ្មោះ Seak Vlogger របស់លោក កន្លះឆ្នាំទើបទទួលបាន អ្នក Subcribe 1,000នាក់។ យុវជនមិនបានបន្តធ្វើ យ៉ាងសកម្មរហូតទទួលបាន Subcribe 100K និងបាន ១០,០០០ Subcribers ហើយបច្ចុប្បន្នលោកទទួលបាន ១៤៦,០៥២ Subcribers។ ក្រោយមក អតីតសិស្សវិទ្យាល័យជាស៊ីមសាមគ្គី ក៏បានបង្កើត Channel ហ្គេម E-sport មួយផ្សេងទៀតឈ្មោះ Seak Gaming ដោយទទួលបានផ្លែផ្កា លឿនជាង Seak Vlogger ដែលពេលនេះមាន ៣១៥,៨៥២ Subcribers។
បើទោះមានមតិភាគច្រើនថា លោកធ្វើអ្វីឆ្កួតៗ ប៉ុន្តែលោកនៅតែធ្វើ ព្រោះតែចិត្តស្រលាញ់ បានចែករំលែកបទពិសោធន៍នៅតាមតំបន់ទេសចរណ៍ និងការកម្សាន្តដល់អ្នកទស្សនា។
ទាក់ទងនឹងចំណូលវិញ សៀក បញ្ជាក់ថា តាម YouTube ទាំង២ គឺតិចតួច ប៉ុន្តែបើបូកសរុបជាមួយនឹងចំណូលបានមកពី Sponsor ជួយ យុវជនអាចបានចន្លោះប្រហែល ៨០០ ទៅ ១,០០០ ដុល្លារក្នុង១ខែ។
ជាចុងក្រោយ សៀក សូមអរគុណដល់អ្នកគាំទ្រទាំងអស់ និងសុំទោសផងដែរ ដែលមិនបានឆ្លើយតបតាមឆាត ឬ Comment ព្រោះតែរវល់នឹងការសិក្សា និងការងារ៕