- 2019-01-21 05:02:00
- ព័ត៌មាន
លុយមុឺនៗដុល្លារ Uber កំពុងរើសអ្នកសរសេរកូដ គ្រោងផលិតកង់និង Scooter ចតស្វ័យប្រវត្តិ
- 2019-01-21 05:02:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លុយមុឺនៗដុល្លារ Uber កំពុងរើសអ្នកសរសេរកូដ គ្រោងផលិតកង់និង Scooter ចតស្វ័យប្រវត្តិ
ចន្លោះមិនឃើញ
Uber កំពុងប្រកាសជ្រើសរើសក្រុមអ្នកជំនាញផ្នែកសរសេរកម្មវិធី និងវិស្វករដោយធ្វើការលើឧបករណ៍ឆ្លាតវៃ ឬអាចហៅម្យ៉ាងទៀតថា "micromobility robotics" សម្រាប់គម្រោងផលិតកង់ និងម៉ូតូ Scooter ដែលអាចចតបានដោយខ្លួនឯងស្វ័យប្រវត្តិ។ នេះបើតាមការចុះផ្សាយរបស់ទស្សនាវដ្ដី Telehgraph។
Uber ជាក្រុមហ៊ុនតែមួយគត់ដែលទទួលបានសិទ្ធបំពាក់កម្មវិធីបច្ចេកវិទ្យា selft-driving car ហើយក្រុមហ៊ុនមានគម្រោងពង្រីកវិសាលភាពនៃបច្ចេកវិទ្យានេះដោយបំពាក់លើទោចក្រយានវិញម្ដងគឺ គោលដៅអាចនឹងយកទៅដាក់លើកង់ និងម៉ូតូប្រភេទ Scooter សម្រាប់បម្រើនិងផ្ដល់ភាពងាយស្រួលដល់ប្រជាជនរស់នៅ ទីក្រុងមមាញឹកធំៗដូចជា ក្នុងប្រទេសជប៉ុន ឬសហរដ្ឋអាមេរិកជាដើម។
Uber កំពុងតែគិតគូរជ្រើសរើសអ្នកជំនាញផ្នែកសរសេរកម្មវិធីជាក្រុម ដើម្បីធ្វើការអភិវឌ្ឍន៍លើបច្ចេកវិទ្យានេះ។ តាមប្រភពបានឲ្យដឹងថា ប្រសិនបើបច្ចេកវិទ្យានេះអាចទៅមុខបានដោយជោគជ័យ Uber អាចនឹងប្រជែងឈ្នះក្រុមហ៊ុនធំៗផ្សេងទៀត ក៏ដូចជាក្រុមហ៊ុន Lime មានផលិតផល Lyft ដែលកំពុងផ្ដល់សេវាផ្នែកមធ្យោបាយសាធារណៈទំនើបនេះដូចគ្នា។
អ្នកអាចរកមើលព័ត៌មានលម្អិតនៅទីនេះ diyrobocars ។នេះតម្រុយមួយល្អ សម្រាប់អ្នកដែលចាប់អារម្មណ៍ អាចត្រៀមខ្លួនដើម្បីធ្វើការលើគម្រោងដ៏ល្អនេះ៕
អានបន្ត៖