- 2019-01-20 07:55:00
- ព័ត៌មាន
ប្រព័ន្ធអំពូលបំភ្លឺផ្លូវ LED បង្កើតទីក្រុងឆ្លាតវៃនៅសៀមរាប នឹងត្រូវបញ្ចប់ក្នុងឆ្នាំនេះ
- 2019-01-20 07:55:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រព័ន្ធអំពូលបំភ្លឺផ្លូវ LED បង្កើតទីក្រុងឆ្លាតវៃនៅសៀមរាប នឹងត្រូវបញ្ចប់ក្នុងឆ្នាំនេះ
ចន្លោះមិនឃើញ
គម្រោងបំពាក់ប្រព័ន្ធអំពូលបំភ្លឺផ្លូវ LED បង្កើតទីក្រុងឆ្លាតវៃ ក្នុងក្រុងសៀមរាប ខេត្តសៀមរាប មិនអាចបញ្ចប់នៅក្នុងឆ្នាំ២០១៨បានឡើយ ពោលគឺត្រូវបានពន្យារពេលមកដល់ឆ្នាំ២០១៩។ នេះបើតាមការលើកឡើងរបស់លោក សុខ ថុល នាយករដ្ឋបាលសាលាខេត្តសៀមរាប ក្នុងកិច្ចប្រជុំជាមួយក្រុមហ៊ុនជប៉ុន Minebea Mistumi ដែលជាអ្នកអនុវត្តគម្រោង កាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩។
លោក សុខ ថុល បញ្ជាក់ថា ការពន្យារពេលបញ្ចប់គម្រោងនេះ គឺដោយសារការបញ្ជាទិញខ្សែភ្លើងត្រូវពន្យារ ដែលបណ្តាលមកពីបញ្ហានីតិវិធីហិរញ្ញវត្ថុ។
តាមការលើកឡើងរបស់ក្រុមហ៊ុន Minebea Mistumi បង្ហាញថា ក្រោម*កម្មវិធីនៃការបំពាក់ប្រព័ន្ធអំពូលបំភ្លឺផ្លូវ LED ជាមួយបណ្តាញឥតខ្សែ ដែលជាបច្ចេកវិទ្យាចុងក្រោយបង្អស់នេះ គឺមានប្រសិទ្ធភាពកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់។
បច្ចុប្បន្ននេះ ការប្រែប្រួលអាកាសធាតុ គឺជាបញ្ហាប្រឈមដ៏ធ្ងន់ធ្ងរមួយនៅលើពិភពលោក ដែលបណ្តាលមកពី កំណើនកំហាប់ឧស្ម័នផ្ទះកញ្ចក់ ក្នុងបរិយាកាស ដូច្នេះទើបត្រូវមានវិធានការជាច្រើនត្រូវបានលើកឡើង ដើម្បីកាត់បន្ថយការ បញ្ចេញឧស្ម័នផ្ទះកញ្ចក់។
លោកនាយករដ្ឋបាលសាលាខេត្ត បានបញ្ជាក់ថា ដោយបច្ចេកវិទ្យាទំនើប រាល់អំពូលភ្លើងដែលបានបំពាក់បំភ្លឺនៅតាមដងផ្លូវក្នុងក្រុងសៀមរាប អាចគ្រប់គ្រងដោយបណ្តាញឥតខ្សែ ជួយដល់ការបិទបើកអំពូលបំភ្លឺផ្លូវកាន់តែមានភាពងាយស្រួល។ លោកបន្តថា ដើមី្បធានានូវកិច្ចសហប្រតិបត្តិការ និងថែទាំក្នុងការអនុវត្តគម្រោងឲ្យមានភាពរលូនក្នុងរយៈពេល១០ឆ្នាំ សាលាខេត្តសៀមរាប នឹងត្រូវរាយការណ៍ពីទិន្នន័យទៅរដ្ឋាភិបាលជប៉ុនរយៈពេល ១០ឆ្នាំខាងមុខនេះ។
ក្នុងនោះដែរលោក សុខ ថុល ក៏បានលើកឡើងផងដែរ ពីចក្ខុវិស័យនាពេលអនាគតរបស់ខេត្តសៀមរាប ក្នុងការលើកកម្ពស់ទីក្រុងប្រវត្តិសាស្ត្រមួយនេះ ឲ្យក្លាយជាទីក្រុងស្អាត សុវត្ថិភាព ងាយស្រួលសម្រាប់អ្នករស់នៅ និងជាគោលដៅរបស់ភ្ញៀវទេសចរនៅលើពិភពលោក ចូលមកទស្សនាកម្សាន្ត តាមរយៈធ្វើឲ្យប្រសើរឡើង ក្នុងការឆ្ពោះទៅគោលដៅ "ទីក្រុងឆ្លាតវៃ"។
ជាមួយគ្នានោះ លោកក៏បានស្នើឱ្យក្រុមហ៊ុន Minebea Mistumi ធ្វើការបំពាក់នូវភ្លើងសញ្ញាចរាចរណ៍វៃឆ្លាត ក្នុងក្រុងសៀមរាប ដើមី្បធានាបាននូវសុវត្ថិភាពចរាចរណ៍ ដល់ភ្ញៀវជាតិ និងអន្តរជាតិ រួមទាំងសន្តិសុខទៀតផង៕
អានបន្ត៖