- 2019-01-17 03:00:00
- ព័ត៌មាន
ICT Award បើករដូវកាលថ្មី អ្នកមានស្នាដៃផ្នែកបច្ចេកវិទ្យាអាចដាក់ពាក្យប្រកួតបាន
- 2019-01-17 03:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ICT Award បើករដូវកាលថ្មី អ្នកមានស្នាដៃផ្នែកបច្ចេកវិទ្យាអាចដាក់ពាក្យប្រកួតបាន
ចន្លោះមិនឃើញ
វិទ្យាស្ថានជាតិ ប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន (NIPTICT) បានបើកទទួលពាក្យប្រកួតប្រជែងពានរង្វាន់ ICT កម្ពុជា ឆ្នាំ២០១៩ ទៀតហើយ។
កម្មវិធីប្រកួតប្រជែងពានរង្វាន់ ICT កម្ពុជា គឺជាកម្មវិធីប្រកួតប្រជែងពានរង្វាន់ ICT ថ្នាក់ជាតិធំជាងគេក្នុងព្រះរាជាណាចក្រកម្ពុជា ដើម្បីបង្ហាញនូវសមិទ្ធផល ស្នាដៃ និងជោគជ័យនានា លើនវានុវត្តន៍ក្នុងវិស័យ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន(ICT) នៅក្នុងព្រះរាជាណាចក្រកម្ពុជា។
ក្រុមហ៊ុន ស្ថាប័ន អាចដាក់ពាក្យចូលរួមប្រកួតប្រជែងបានដែលមានមកពី ក្រុមហ៊ុនឯកជនក្នុងស្រុក ក្រុមហ៊ុនផ្ដួចផ្ដើមធុរៈកិច្ច (Startup) សហគ្រាសសង្គម អង្គការក្រៅរដ្ឋាភិបាល ឬ ស្ថាប័នរដ្ឋពាក់ព័ន្ធផ្សេងៗ។
ក្រុមហ៊ុន និងស្ថាប័ន អាចដាក់ពាក្យចូលរួមប្រកួតតាមប្រភេទពានរង្វាន់ដូចខាងក្រោម៖
1. ក្រុមហ៊ុនផ្ដួចផ្ដើមធុរៈកិច្ចបច្ចេកវិទ្យា ល្អបំផុតប្រចាំឆ្នាំ (Best Tech Startup of the year)
2. ស្ថាប័ននវានុវត្តន៍ឌីជីថល ល្អបំផុតប្រចាំឆ្នាំ (Best Digital Innovation organization of the year)
3. ការស្រាវជ្រាវ និងអភិវឌ្ឍន៍វិទ្យាសាស្ត្រ ល្អបំផុតប្រចាំឆ្នាំ (Best ICT R&D of the year)
4. បច្ចេកវិទ្យានវានុវត្តន៍សង្គម ល្អបំផុតប្រចាំឆ្នាំ (Best Social Innovation of the year)
5. សេវារដ្ឋបាលអេឡិចត្រូនិក ល្អបំផុតប្រចាំឆ្នាំ (Best e-government service of the year)
ក្រៅពីពានរង្វាន់ប្រភេទទាំង ៥ ខាងលើ គណៈធម្មាធិការក៏ធ្វើការវាយតម្លៃ និងជ្រើសរើស ក្រុមហ៊ុនស្ថាប័ន ដែលមានស្នាដៃក្នុងវិស័យអាទិភាពមួយចំនួនទៀតដូចជា៖ បច្ចេកវិទ្យាក្នុងវិស័យកសិកម្ម (AgriTech), ធនាគារឌីជីថល (Digital Banking), បច្ចេកវិទ្យាក្នុងវិស័យអប់រំ (EduTech), បច្ចេកវិទ្យាក្នុងវិស័យហិរញ្ញវត្ថុ (FinTech), បច្ចេកវិទ្យាក្នុងវិស័យសុខាភិបាល (HealthTech) ជាដើម។
ក្រុមហ៊ុន និងស្ថាប័ន ដែលបានដាក់ពាក្យចូលរួមប្រកួត នឹងត្រូវបានសម្រាំងជ្រើសរើស ដោយចៅក្រម ដែលមានសមាសភាពមកពី ក្រុមហ៊ុនឯកជន ស្ថាប័នរដ្ឋ សង្គមស៊ីវិល និងអ្នកតំណាងឧស្សាហកម្មក្នុងវិស័យ ICT ។
ដែលមានលក្ខណៈសម្បត្តិវាយតម្លៃ និងជ្រើសរើសដោយផ្អែកលើគុណសម្បត្តិមួយចំនួនដូចជា៖
១.នវានុវត្តន៍បច្ចេកវិទ្យា (tech innovation)
២.ដោះស្រាយបញ្ហាក្នុងសង្គម (Problem Solving)
៣.ប្រសិទ្ធភាពនៃប្រតិបត្តិការ (Effeciency of operation)
៤.យុទ្ធសាស្ត្រទីផ្សារ (Marketing Strategy)
កម្មវិធីប្រកួតប្រជែងពានរង្វាន់ ICT Award នេះដែរត្រូវបានបង្កើតឡើងចាប់តាំងពីឆ្នាំ ២០១៥ មកដោយ វិទ្យាស្ថានជាតិ NIPTICTក្នុងគោលបំណងជំរុញលើកទឹកចិត្ត និងលើកកម្ពស់ផលិតផល ឬគម្រោង ដ៏ឆ្នើមនៅកម្ពុជា។
ដោយឡែកសម្រាប់ការប្រជែងពានរង្វាន់ ICT កម្ពុជា ២០១៩ នេះ នឹងផ្ដល់រង្វាន់ដល់ម្ចាស់ជ័យលាភី ជាមួយនិងទឹកប្រាក់ នឹងពានរង្វាន់ ឆ្នើមល្អផ្ដាច់គេ ដែលជាពានរង្វាន់ កិត្តិយសថ្នាក់ជាតិ ដែលនឹងជួយឱ្យអាជីវកម្ម របស់ពួកគេ ឈានឡើងបានមួយកម្រិតទៀត។
ក្រុមហ៊ុន និងស្ថាប័នដែលចូលរួមប្រកួតប្រជែងក្នុងឆ្នាំ ២០១៩ នេះ ក៏មានឱកាសចូលរួមក្នុងថ្នាក់តំបន់ផងដែរ៕
គួររំលឹកថា ក្នុងឆ្នាំ ២០១៨ ក្រុមហ៊ុនដែលទទួលបានជ័យលាភីទាំង៣ គឺ៖
១.Morakot VB (Core Banking System) បង្កើតឡើងដោយ Morakot Technology ដែលនេះជាកម្មវិធី សម្រាប់គ្រប់គ្រងក្នុងវិស័យហិរញ្ញវត្ថុ និងធនាគារ ។
២. Soyo (Cambodia) បង្កើតឡើងដោយ Soyo Entreteniment Co., Ltd. ដែលជាកម្មវិធីមើលភាពយន្តតាមអនឡាញជាលើកដំបូងនៅកម្ពុជា។
៣. Banhji បង្កើតឡើងដោយ PCG & Partners Co., Ltd. ជាកម្មវិធីគណនេយ្យ សម្រាប់តម្រូវការសហគ្រាសធុនតូច និងមធ្យមនៅក្នុងអាស៊ាន ។
ក្រុមហ៊ុន និងស្ថាប័ន អាចដាក់ពាក្យចូលរួមប្រកួតប្រជែង ដែលមានមកពី ក្រុមហ៊ុនឯកជនក្នុងស្រុក ក្រុមហ៊ុនផ្តួចផ្តើមធុរៈកិច្ច (Startup) សហគ្រាសសង្គម អង្គការក្រៅរដ្ឋាភិបាល ឬ ស្ថាប័នរដ្ឋពាក់ព័ន្ធផ្សេងៗ តាមរយៈគេហទំព័រ http://cambodiaictawards.com/ ចាប់ពីថ្ងៃនេះតទៅ រហូតដល ថ្ងៃទី ២២ ខែ កុម្ភៈ ឆ្នាំ ២០១៩ ។
ព័ត៌មានលម្អិតអំពីការប្រកួតពានរង្វាន់ ICT កម្ពុជា ២០១៩ តាមរយៈ គេហទំព័រ http://www.cambodiaictawards.com និង https://www.facebook.com
ទទួលបានព័ត៌មានថ្មីៗ គន្លឹះមានប្រយោជន៍រួមទាំងចំណេះដឹងផ្សេងៗពីបច្ចេកវិទ្យា Like Page Sabay News Tehnology...